​មិនធម្មតា​ញ៉ែម​សុគន្ធ​គិតគូ​សុខភាព​ភរិយា​ដល់​ម្លឹ​ង​មុនពេល​ចង់​បានកូន​បន្តវេន​

548
ចែករម្លែក
  • 375
    Shares

​ដោយ​-​បញ្ញា​សាស្ត្រ​/​ភ្នំពេញ​- តារា​សម្តែង ញ៉ែម សុគន្ធ កំពុងតែ​ធ្វើឱ្យ​មហាជន​ចាប់អារម្មណ៍ ខណៈដែល​តារា​សម្តែង​វ័យ សាម​ក្រាស់​រូបនេះ ទើបតែ​រៀប​មង្គលការ​ថ្មីៗ​នេះ​ទេ​។ ប៉ុន្តែ​លោក​ចង់​បានកូន រហូត​ទៅ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ​ដើម្បី​ត្រៀមខ្លួន​ឱ្យបាន​រួចរាល់​មុនពេល ភរិយា​របស់លោក បានទទួល​ដំណឹង​ល្អ​។

​ថ្លែងប្រាប់​ពីបទ​ពិសោធ​ន៏ ក្នុង​សិក្ខាសាលា «​អ៊ិន​មៀល វេទិការ​អាហារ​រូប​ត្ថ​ម្ភ​» នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់​ពីរ​កាលពី​ព្រឹក​ថ្ងៃទី​៨ មីនា ២០១៩ តារា​សម្តែង​ចង្ការ​ព្រែក ញ៉ែម សុគន្ធ បាន​បង្ហើប​ពី​គ​ន្លិះ​សំខាន់ៗ​ដែល​លោក និង​ភរិយា កំពុងតែ​ត្រៀម​យក​បុត្រ ក្នុងពេល​ដ៏​ខ្លី​ខាងមុខនេះ​ថា សម្រាប់​ភរិយា​របស់លោក​បាន​ត្រៀ​ម​ខ្លួន​រួចរាល់​សម្រាប់​ការយក​បុត្រ។

គឺ​បាន​ទទួលទាន​ទឹកដោះគោ InMilk Nutritionmum ជាប្រចាំ​ថ្ងៃ​ព្រោះតែ​ទឹកដោះគោ​នេះ ពោរពេញ​ទៅដោយ​វីតាមីន គ្រប់គ្រាន់​សម្រាប់​ស្ត្រី​ដែល​មានបំណង​ក្លាយជា​មាតា ហើយ​អាច​រក្សា​ទម្ងន់​អោយនៅ​ថេរ មិន​ឡើង​គីឡូ ដែល​ម្តាយ​គ្រប់រូប​ភ័យព្រួយ​ថា​ឡើង​ទម្ងន់ ឬ​ខ្វះ​អាហារ​រូប​ត្ថ​ម្ភ​ឡើយ​។ ដូច្នេះ​ការជ្រើសរើស​ទឹកដោះ InMilk Nutritionmum គឺ​ល្អ​បំផុត​។

​តារា​សម្តែង​បែប​ខ្មែរ​អង្គរ រូបនេះ​បន្តថា ដោយសារតែ​មើលឃើញ​គំរូ​ជាច្រើន​ពី​មាតាៗ ជា​អ្នកសិល្បៈ ដូចជា​អ្នកនាង គង់ សុជាតិ អ្នកនាង គង់ ច័ន្ទ​ស្រីមុំ មាន​សុខ​ភាពល្អ ទាំង​មុន​មាន​បុត្រ និង​ក្រោយ​សម្រាល ដោយសារ​ពួកគាត់​ទទួលទាន​ទឹកដោះគោ​ខាងលើ​នេះហើយ ដូច្នេះ​លោក​ក៏បាន​សម្រេចចិត្ត ជ្រើសរើស​ទឹកដោះគោ​នេះ InMilk Nutritionmum ជូន​ភរិយា​របស់លោក​តែម្តង​។
​ចំណែក​ភរិយា វ័យក្មេង​របស់លោក​ក៏បាន​បញ្ជាក់ថា ក្រោយពេល​អ្នកនាង​ពិសារ ទឹកដោះគោ​បាន​មួយរយៈ​មក នាង​មាន​អារម្មណ៍​ថា​សុខភាព​នាង​រឹងមាំ មាន​កម្លាំង​ខ្លាំង​ជាង​មុន ចំណែក​ទម្ងន់​អាច​រក្សាបាន​មិន​ឡើង​គីឡូ ដែល​ស្ត្រី​ទូទៅ តែងតែ​ឡើង​គីឡូ​ពេល​មាន​ផ្ទៃពោះ​នោះទេ​។ អីចឹង​នេះ​ជាការ​ប្រសើរ​ដែល​នាង សម្រេច​ជ្រើសរើស​ទឹកដោះគោ ពិសារ​រាល់ថ្ងៃ រហូត​មានកូន​តាម​បំណង​របស់​ស្វាមី​នាង​៕S/