​មិន​នឹកស្មាន​ដល់ ! ឃាតករ សម្លាប់​ក្មេង​តូច​នៅ​ឃុំ​ក្តុល​សែន​ជ័យ មាន​អាយុ​ទើបតែ​១០​ឆ្នាំ​

700
ចែករម្លែក
  • 1.7K
    Shares

​ដោយ​:​សន​សក្តា​/​កំពង់ឆ្នាំង​:​មានការ​ភ្ញាក់ផ្អើល​មួយ​កាលពី​ថ្ងៃទី​៩​ខែមករា​ឆ្នាំ​២០១៩​ដោយសារ​បាត់​ក្មេងប្រុស​ម្នាក់​អាយុ​បី​ឆ្នាំ តាំងពីព្រឹក​រហូតដល់​រសៀល​ទើប​ប្រទះឃើញ​សាកសព​ក្នុង​ទឹកស្ទឹង ខាងកើត​ភួ​មិ​ក្តុល​សែន​ជ័យ ឃុំ​ក្តុល​សែន​ជ័យ ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង ។​

ផ្ទះរបស់កុមាររងគ្រោះ

​ភ្លាមៗ​នោះ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​កុមារា​ម្នាក់ ឈ្មោះ​ប៊ុន សុភា​រិ​ទ្ធ​អាយុ ១០ ឆ្នាំ មាន​ទីលំនៅ ភូមិ​ឃុំ ជាមួយគ្នា​និង​ស្ត្រី​ម្នាក់ទៀត​យកមក​ធ្វើការ​សាកសួរ​។​បន្ទាប់មក​បាន​បន្ត​ឃាត់ខ្លួន​មនុស្ស​ពីរ​នាក់​បន្តទៀត​។​សរុប​ទាំងអស់​បួន​នាក់​។​

​សាកសព​ក្មេងប្រុស​អាយុ​បី​ឆ្នាំ ត្រូវបាន​ក្រុមគ្រួសារ​ប្រទះឃើញ​ស្លាប់​ក្នុង​ទឹកស្ទឹង ដែលមាន​ចម្ងាយ​ប្រមាណ​ជាង មួយ​គីឡូម៉ែត្រ ពី​ផ្ទះ​កុមារ​រងគ្រោះ ស្ថិតក្នុង​ភូមិ​ក្តុល ឃុំ​ក្តុល​សែន​ជ័យ ។

​លោក ខែម វិបុល អធិការនគរបាល​ស្រុក​ទឹកផុស បាន​ឲ្យ​ដឹងថា កុមារា​រងគ្រោះ​ឈ្មោះ រិ​ន សា​រ៉ុង អាយុ ត្រូវជា​កូន​របស់លោក​ស៊ិ​ម សារឿន អាយុ ២២ ឆ្នាំ និង ម្ដាយ​ឈ្មោះ នឿន សុ​ភិន អាយុ ២១ ឆ្នាំ​។ គ្រួសារ​នេះ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។ នៅមុន​កើតហេតុ​ម៉ោង​ប្រមាណ​ជាង​៨ ព្រឹក​ថ្ងៃទី ៩ ខែមករា មាន​សាក្សី​ឃើញ​ក្មេងប្រុស​មា្ន​ក់ ដែលជា​ជនសង្ស័យ ឈ្មោះ ប៊ុន សុធា​រិ​ទ្ធ បាន​ដឹក​កុមារា​រងគ្រោះ ទៅខាង​ជើង​ផ្ទះ​របស់ខ្លួន ហើយ​ចាប់ពីពេលនោះ​មក​ក៏បាន​បាត់​ក្មេងប្រុស​រងគ្រោះ​រហូត​តែម្តង​។

​លោក​អធិការ​បាន​បន្តថា ក្រោយពី​ធ្វើការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​និង​មាន​មាន​សាក្សី ដែល​បានឃើញ​ជនសង្ស័យ​ខាងលើ ដឹក​ក្មេងរងគ្រោះ​ទៅកាន់​ស្ទឹង​ដែលមាន​ចំងាយ​ប្រមាណ​ជាង​មួយ គីឡូម៉ែត្រ​ខាងជើង​ផ្ទះ​របស់ខ្លួន​ហើយ​អ្នក​ដែល​បានឃើញ​ហេតុការណ៍​ក៏បាន​ប្រាប់​ក្មេង​ទាំងពីរ​ថា​កុំឱ្យ​ទៅលេង​ទឹក​ប្រយ័ត្ន​លង់​ទៀតផង​។

​ចាប់តាំងពី​បាត់​ក្មេងរងគ្រោះ​ឪពុកម្តាយ​បាន​ខំ​ដើររក​តាំងពីព្រឹក​រហូតដល់​ម៉ោង ១ :៣០ រសៀល ទើបបាន​ប្រទះឃើញ​ក្មេងប្រុស​រងគ្រោះ​ស្លាប់​នៅក្នុង​ទឹកស្ទឹង ។ សព​មាន​ស្នាម​ជាំ​ខ្នង និង​មាន​ស្នាម​វៃ​រយះ​ផ្ទៃមុខ និង ក ។​

​សមត្ថកិច្ច​នៅ​មិនទាន់​បង្ហាញមុខ​ជនសង្ស័យ​ជា​ឃាតក​នោះ​នៅឡើយ​នោះទេ​។​ជាមួយគ្នានេះ ស្ត្រី​ម្នាក់​ដែល​ត្រូវជា​យាយ​របស់​សង្ស័យ​នោះ សមត្ថកិច្ច​ក៍​មិនទាន់​ធ្វើការ​សន្និដ្ឋាន​បែបណា​នៅឡើយ​នោះដែរ ដោយ​កំពុងតែ​ស្រាវជ្រាវ​នៅឡើយ​ហើយ​ការឃាត់ខ្លួន​ស្ត្រី​ម្នាក់ទៀត​ក៏​ដោយសារតែ​ចម្លើយ​ក្មេងប្រុស​ខាងលើ​ប្រាប់ថា​យាយ​ឲ្យ​ដឹកយក​ទៅឱ្យ​។

​សមត្ថកិច្ច​បាន​បន្តរ​ស្រាវជ្រាវ​និង​សាកសួរ រហូតដល់​ម៉ោង​១០​យប់ ទើប​ជនសង្ស័យ​ជា​ឃាតក​វ័យក្មេង​ឈ្មោះ ប៊ុន សុភា​រិ​ទ្ឋ ប​សារភាពថា​ពិតជា​បានសម្លាប់​ក្មេងប្រុស​អាយុ​៣​ឆ្នាំ​នោះ​មែន ដោយ​យកទៅ​ជ្រមុជ​ក្នុង​ទឹកស្ទឹង ដោយសារ​ខឹង​និង​ម្តាយ​ក្មេង​តូច​នោះបាន​គម្រាម​វៃ និង សម្លាប់ខ្លួន​នាពេល​កន្លងមក ។​

​ចំពោះ​មនុស្ស​៣​នាក់​ទៀត សមត្ថកិច្ច​កំពុង​សាកសួ​និង​បន្ត​ស្រាវជ្រាវ​ទៀត ៕​