​មិន​យក​ពលទាហាន​ទៅ​ដើម្បី​ច្បាំង​ប្តូរជីវិត​ស្លាប់​ឥតប្រយោជន៍​នោះទេ​

1007
ចែករម្លែក

​​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​តំណាងរាស្ត្រ​មណ្ឌល​ខេត្តព្រះវិហារ​បាន​មានប្រសាសន៍ថា​”​មេទ័ព​ដែល​ខ្លាំង​មិនមែន​ស្ថិតនៅលើ​មាន​ពលទាហាន​ច្រើ​នោះទេ​”​។​យ៉ាងណាមិញ​ដូចជា​សម្តេច​តេ​ជោ​ហ៊ុនសែន​ក្នុងនាម​សម្តេច​ជា​អគ្គមេបញ្ជាការ​ជាន់ខ្ពស់​នៃ​កងយោធពល​ខេមរៈ​ភូមិ​នោះ ដោយ​សម្តេច​មិនបាន​យក​ពលទាហាន ដើម្បី​ទៅ​ច្បាំង​ប្តូរជីវិត​ស្លាប់​ឥតប្រយោជន៍​នោះទេ​។​

​ថ្លែង​បែបនេះ លោក​សួស​យ៉ា​រ៉ា​តំណាង​លោក​ប៊ិន​ឈិន​ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ​និង​ជា​រដ្ឋមន្ត្រី​ស្ដីទី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី រួម​នឹង​លោក​អ៊ុន​ចាន់​ដា​អភិបាលខេត្ត​ព្រះវិហារ​ព្រមទាំង​មន្ត្រីរាជការ​ជុំវិញ​ខេត្ត​។​

ក្នុងឱកាស​អញ្ជើញ​ចុះសួរសុខទុក្ខ​នឹង​នាំយក​នូវ​អំណោយ​ចែកជូន​ដល់​នាយ នឹង​ពលទាហាន​ឈរជើង​ខ្សែត្រៀម​ជួរមុខ​ទិស​ទី​១​តំបន់​ប្រាសាទព្រះវិហារ​ក្នុង​កងពលធំ អន្តរាគមន៍​លេខ​៣ នៅ​ព្រឹក​ថ្ងៃទី​៤ ខែមេសា ឆ្នាំ​២០១៨​នេះ​។​

លោក​បញ្ជាក់ថា​យ៉ាងណាមិញ​ដូចជា​ព្រឹត្តិការណ៍​នៅក្នុង​តំបន់​ប្រាសាទព្រះវិហារ​រវាង​ថៃ​នឹង​កម្ពុជា​នោះ​ដោយ​ក្នុងនាម​សម្តេច​ជា​អគ្គមេបញ្ជាកា​មេទ័ព​ដ៏​ឆ្លាត​វៃ​សម្តេច​បាន​លើកយក​នូវ​ការចរចា​ដោយ​សន្តិវិធី​មិន​បង្ក​ឲ្យ​មាន​សង្គ្រាម​បង្ហូ​ឈាម​នោះឡើយ។

​ភាព​ដ៏​ឆ្លាត​វៃ​របស់​សម្តេច​នេះហើយ ដែល​លោក​ធ្វើការ​ក្រើនរំលឹក​ដល់​នាយ និង​ពលទាហាន​ទាំងអស់​ឲ្យ​ធ្វើយ៉ាងណា​គោរព​នឹង​យក​គំរូ​វីរៈភាព​ដ៏​ឆ្លាត​វៃ​របស់​សម្តេច ដែល​សម្តេច​ជាម​គ្គុ​ទេសន៍ សន្តិ​ភាពជា​វីរៈបុរស​ផ្នែក​ការទូត​សន្តិភាព​នោះ មក​អនុវត្តន៍ ដើម្បី​ការពារជាតិ​មាតុភូមិ​របស់​យើង​ឲ្យ​បាន​គង់​វង់​ជា​រៀងរហូត​៕S/