​មុខរបរ​ចិញ្ចឹម​កូន​ទាល​ក់​ចំណេញ​គួរសម​តែ​មិនសូវមាន​អ្នក​ចាប់អារម្មណ៍​

400

(​ព្រៃវែង​)៖​ពិតណាស់​មិន​ថា​ពីមុន​ឬ​បច្ចុប្បន្ននេះ​ទេ​គេ​ឃើញ​កសិករ​ខ្មែរ​យើង​ចិញ្ចឹម​ទាយក​ពង​លក់​ពុំ​សូវ​មាន​អ្នក​ចាប់អារម្មណ៍​ចិញ្ចឹម​កូន​ទា​លក់​ឡើយ​ដោយ​មូល​ហេតុថា​កូន​ទា​ពិបាក​ថែទាំ​ខ្វះ​បច្ចេកទេស​ក្នុង​ការចាក់​ថ្នាំ​វ៉ាក់សាំង​ការពារ​ជំងឺ​ឬ​ចិញ្ចឹម​ប៉ះ​ជំងឺ​ជាដើម​ធ្វើ​ឲ្យ​ជួប​ការ​ខារ​បង់​ប្ដូរ​មុខរបរ​ថ្មី​។​ជាមួយគ្នា​នោះ​កសិករ​ដែល នៅ​តស៊ូ​ក្នុងការ​ចិញ្ចឹម​កូន​ទាល​ក់ គឺ​ពុង​ទទួលបាន​ប្រាក់ចំណូល​ខ្ពស់​គួរសម ឲ្យ​តែមាន​បច្ចេកទេស​គ្រប់គ្រាន់​។​

លោក​ស៊ឹម​ឆៀក​អាយុ​៥២​ឆ្នាំមាន​ទីលំនៅ​ភូមិ​វៃ​វេទ​ឃុំ​រាបស្រុក​ពារាំង​ខេត្តព្រៃវែង​បាន​ឲ្យ​ដឹងថា​បច្ចុប្បន្ននេះ​គ្រួសារ​គាត់​បាន​ចិញ្ចឹម​កូន​ទា​ចំនួន​១៥០០​កូន​ដោយ​ទិញ​ពី​គេ​អ្នក​ភ្ញាស់​១​ក្បាល​តម្លៃ​១៧០០​រៀល​។​លោក​បន្តថា​សម្រាប់​កូន​ទា​ចំនួន​១៥០០​កូន​នេះ​គឺ​១​ថ្ងៃ​វា​ស៊ី​ចំណី​អស់​១​បាវ ស្មើ​៦​ម៉ឺន​រៀល​។

រយៈពេល​១​ខែស៊ី​អស់​៣០​បាវ កូន​ទា​អាច​ឡើង​ទម្ងន់​ដល់​ទៅ​កន្លះ​គីឡូក្រាម​ក្នុង​១​ក្បាល​។​លុះដល់​អាយុ​១​ខែ​ឡើងទៅ គាត់​មិនសូវ​ចំណាយលុយ​ទិញ​ចំណី​ទេ ដោយ​ឲ្យ​កូន​ទា​ស៊ី​ស្រូវ កន្ទក់ លាយ​ចំណី​បន្តិច​ប​ន្ទួ​ច ឬ​ដើរ​ដេញ​ទា​ឲ្យ​ស៊ី​សត្វល្អិត ស្រូវ​ដែល​គេ​ច្រូតកាត់​រួច​នៅតាម​វាលស្រែ​។ លុះដល់​ទា​បាន​អាយុ​ចាប់ពី​៣​ទៅ​៤​ខែ​គាត់​និង​លក់​ចេញ​ឲ្យ​ទៅ​គេ​អ្នក​ចិញ្ចឹម​ទាយ​កពង​! ដោយ​ក្នុង​មួយ​ក្បាល​តម្លៃ​ចាប់ពី​១១០០០​រៀល​ដល់​១៧០០០​ទៅតាម​ពូជ​ទា​ល្អ​ឬ​មិនល្អ​។​

​លោក​បញ្ជាក់ថា​អ្នកភូមិ​របស់លោក​មិនសូវមាន​អ្នក​ចាប់អារម្មណ៍​ចិញ្ចឹម​កូន​ទាល​ក់​ទេ​គឺ​នៅមាន​អ្នក​ប្រកបការងារ​នេះ​តែ​ពីរ​ទៅ​បី​គ្រួសារ​ប៉ុណ្ណោះ ដោយ​ភាគច្រើន​គេ​ចិញ្ចឹម​ទាយក​ពង​លក់​។ មុខរបរ​នេះ​មិន​ស្រួល​ហើយក៏​មិន​ពិបាក​ដែរ​! បើ​អ្នក​ចិញ្ចឹម​ដោយ​ខ្វះ​បច្ចេកទេស គឺ​ងាយ​ក្នុងការ​ខាតបង់ ព្រោះ​អី​កូន​ទា​តូចៗ​ងាយ​និង​ប៉ះ​ជម្ងឺ ហើយក៏​ងាយ​ងាប់​ដែរ​។​

សម្រា​ប់​អ្នក​ចិញ្ចឹម​កូន​ទា ដែលមាន​ជំនាញ​ច្បាស់លាស់ ប្រើ​វ៉ាក់សាំង​ចាក់​ត្រឹមត្រូវ​គឺ​មិន​ងាយ​បរាជ័យ​នោះទេ​។​ជាមួយគ្នា​នោះ​បើ​យើង​ចាប់​កូន​ទា​មក​ចិញ្ចឹម​រយៈពេល​កន្លះ​ខែ​ត្រូវ​ចាប់​កូន​ទា​ចាក់​វ៉ាក់សាំង​ម្ដង​ដោយ​ថ្នាំ​១​ដប​តម្លៃ​តែ​៧០០០០​រៀល​អាច​ចាក់​បានកូន​ទា​រហូតដល់​១០០០​ក្បាល​ឯណោះ​អញ្ចឹង​បើ​យើង​ចិញ្ចឹម​ច្រើន​ឬ​តិច​គិត​តាម​នឹង​។​

​លុះដល់​ទា​អាយុ​១​ខែ​យើង​ចាក់​ជា​លើក​ទី​២​ហើយ​បន្ត​ចាក់​លើក​ទី​៣​ទៀត​បើ​ទា​អាយុ​១​ខែ​កន្លះ​។​បើ​ធ្វើ​ទៅតាម​ក្បួនខ្នាត​បែបនេះ​ទា​មិនចេះ​ឈឺ​ទេ ហើយ​បើ​ឈឺ​ក៏​ស្រួល​ព្យាបាល​ដែរ​!​ជា​មធ្យម​សម្រាប់​ទា​១០០០​ក្បាល​គាត់​ចិញ្ចឹម​ទំ​ទម្រាំ​បាន​លក់ ផាត់​ចុង​ផាត់​ដើម ក្នុង​រយៈពេល​៣​ខែ​នោះ គឺអាច​ចំណេញ​បាន​ចាប់ពី​៤​លាន​រៀល​ដល់​៦​លាន​រៀល​។​

​លោក​សួន​សន​មេឃុំ​រាបបាន​ឲ្យ​ដឹងថា​ពលរដ្ឋ​នៅក្នុង​ឃុំ​របស់លោក​មាន​ចិញ្ចឹម​ទា​ច្រើន​ប្រមាណ​ជា​១០​ភាគរយ​។​ក្នុងនោះ​មាន​ភូមិ​ពោធិ៍​សា​បាង​ភូមិ​ជ្រៃ​វៃ​វេទ​ចុង​ក្រូច​ព្រៃខ្លា​និង​ភូមិ​ពារាំង​ជាដើម​។​បច្ចុប្បន្ន​មិនសូវ​ប៉ះ​ជំងឺ​ទេ​អ្នក​ចិញ្ចឹម​ច្រើន​បាន​ច្រើន​ចិញ្ចឹម​តិច​បាន​តិច​៕S/​ដោយ​៖​ចាន់ ថន

​មុខរបរ​ចិញ្ចឹម​កូន​ទាល​ក់​ចំណេញ​គួរសម​តែ​មិនសូវមាន​អ្នក​ចាប់អារម្មណ៍​