​មុខរបរ​ត្បាញកន្ទេល​ក្នុង​មួយ​រដូវ​អាច​រកប្រាក់​ចំណូល​បាន​ពី​៣​ដល់​៤​លាន​រៀល​

224
ចែករម្លែក

ដោយៈ​រស្មី​កម្ពុជា​/​កំពង់ឆ្នាំង​:​ប្រជាពលរដ្ឋ​ភូមិ​ព្រែក​រាំង​ឃុំ​ទឹក​ហូត​ស្រុក​រលាប្អៀរ​ប្រមាណ​ជាង ២០០​គ្រួ​សារបាន​ចាប់យក​មុខរបរ​ត្បាញកន្ទេល​ក្រហម​លក់​។​ដែល​នៅក្នុង​មួយ​រដូវ​ពី​៣​ទៅ​៤​ខែ​អាច​ត្បាញកន្ទេល​បាន​ពី​៨០​ទៅ​១០០​កន្ទេល​ដោយ​កម្លាំង​ពលកម្ម​និង​សមត្ថភាព​ដែល​អាច​រកប្រាក់​ចំណូល​បាន​ពី​៣​លាន​ទៅ​៤​លាន​រៀល​ក្នុង​មួយ​គ្រួសារៗ ។​

​អុំ​ស្រី​ម្នាក់​ក្នុង​វ័យ​ជាង​៧០​ឆ្នាំ​កំពុង​រៀបចំ​ទុកដាក់​កក់​ដែល​ជ្រល់ក់​ថ្នាំ​នៅក្រោម​ផ្ទះ​បាន​និយាយថា​អ៊ំស្រី​បាន​ចាប់យក​មុខរបរ​តម្បា​ញ​កន្ទេលក្រហម​នេះ​តាំងពី​អាយុ​១២​ឆ្នាំ​មក​ម្លេះ​។​គឺ​រៀន​ចេះ​តៗ​គ្នា​ពី​ម៉ែឪ​និង​ដូនតា​មក និង​បច្ចុប្បន្ន​កូន ចៅ​គាត់​ក៏បាន​រៀន​ចេះ​ត្បាញកន្ទេល​តៗ​គ្នា​ពី​គាត់ ដូចជា​អ្នក​ក្នុងភូមិ​ដ៍ទៃ​ផ្សេងទៀត​ជាង​២០០​គ្រួសារ​ផងដែរ ។​

​អុំ​ស្រី​បាន​បន្តទៀតថា មុខរបរ​ត្បាញកន្ទេល​មាន​រយះពេល​ពី​៣​ខែ​ទៅ​៤​ខែ នៅក្នុង​រដូវ វស្សា​ក្រោយ​ពេលទំនេ​ពី​ធ្វើស្រែ​ចំការ​រួចមក​។​ចំពោះ​កក់​និង​ក្រចៅ​ដែលជា​វត្ថុធាតុដើម​សម្រាប់​ត្បាញកន្ទេល​ត្រូវ​ដាំ​ដោយ​ខ្លួនឯង​ទៅតាម​សមត្ថភាព​និង​ទំហំ​ដី​នៃ​ក្រុមគ្រួសារ​ដែលមាន​។​អាច​ត្បាញកន្ទេល​បាន​មាន​រយៈពេល​ពី​១​ខែ​ទៅ​១​ខែ​កន្លះ​ទើប​ទទួលផល​។​ចំណែក​ទឹក​ថ្នាំ​សម្រាប់​ជ្រលក់​ពណ៌​កន្ទេល​ត្រូវ​ទិញយក​មកពី​ទីផ្សារ​ដើម្បី​ជ្រលក់​និង​សម្រាប់​លាយ​ពណ៌ ។

​ឯការ​ត្បាញកន្ទេល​និ​មួយៗ​ត្រូវ​ប្រើ​កម្លាំង​២​នាក់​ដែល​ក្នុង​១​ថ្ងៃ​បើ​ប្រឹងប្រែង​អាច​ត្បាញ​បាន​កន្ទេល​តែ​១​ប៉ុណ្ណោះ​ដែល​អាច​លក់​ចេញ​បោះ​ទៅឱ្យ​ម៉ួ​យ​ដែល​មក​ចាំ​ទទួល​ទិញ​ដល់ផ្ទះ​មិនដែល​នៅសល់​នោះឡើយ ។​ដែលមាន​តម្លៃ​ពី​៤​ម៉ឺន​ទៅ​១២​ម៉ឺន​រៀល ទៅតាម​ទំហំ​កន្ទេល តូច​ឬ​ធំ​។​ដោយ​ក្នុង​១​រដូវៗ​អាច​រកប្រាក់​ចំណូល​បាន​ពី​៣​លាន​ទៅ​៤​លាន​រៀល​ទៅតាម​កម្លាំង​ពលកម្ម​នៅក្នុង​ក្រុមគ្រួសារ​និ​មួយៗ ។​

​ដោយឡែក​នៅ​ខាង​ក្រោមផ្ទះ​អ្នក​មីង​ម្នាក់ទៀត​កុមារី​ជំទង់​២​នាក់​បងប្អូន​មាន​អាយុប្រមាណ​ជា​១០​ឆ្នាំ​និង​១២​ឆ្នាំ​កំពុង​ត្បាញកន្ទេល​បាន​និយាយ​ឱ្យដឹងថា​៖​នាង​បាន​រៀន​ត្បាញកន្ទេល​នេះ​ពី​ម្តាយ​តាំងពី​អាយុ​៨​ឆ្នាំ​។​ពេលនេះ​ទំនេរ​ពី​ការរៀនសូត្រ​ពួកនាង​តែងតែ​ជួយ​ត្បាញកន្ទេល​ដើម្បី​ជួយ​រកប្រាក់​ឱ្យ​ម្តាយ​ផ្គង់​ផ្គង់​ជីវភាព​រសនៅក្នុង​ក្រុមគ្រួសារ​ដែល​ក្នុង​១​ថ្ងៃ​ពួកនាង​អាច​ត្បាញ​កន្ល​ទេ​ល​តូចៗ​បាន​ចំនូ​ន​១​។​

​ចំណែក​បងស្រី​និង​ប្អូនស្រី​២​នាក់​ម្តាយ​និង​កូន​កំពុង​ត្បាញកន្ទេល​នៅមុខ​ផ្ទះ​ក៏បាន​និយាយ​មិន​ខុសគ្នា​ដែរ​ថា​៖ នៅក្នុង​១​រដូវ ពួក​គា ត់​២​នាក់​ម៉ែកូន​នៅផ្ទះ អាច​ត្បាញកន្ទេល​បាន​ពី​៦០ ទៅ​៨០​កន្ទេល​និង​អាច​លក់បាន​១​ថ្លៃ​ពី​៥​ម៉ឺន​រៀល​ឡើងទៅ​ដែល​រក​អាច​ប្រាក់​ចំណូ​បាន​ក្នុង​១​រដូវ​ដក​ថ្លៃ​ទិញ​ថ្នាំ​ជ្រលក់​ចេញ បាន​ជាង​២ លាន​រៀល ផ្គត់ផ្គង់​គ្រួសារ ។​

​អ្នកភូមិ​ព្រែក​រាំង​ដែលមាន​មុខរបរ​ជា​អ្នក​ត្បាញ​កន្ទេលក្រហម សូម​អំពាវនាវ​ផងដែរ​ដល់​ប្រជា ពលរដ្ឋ​ខ្មែរ សូមជួយ​គាំ ទ្រ​ទិញ​ផលិតផល​កន្ទេល​ក្រ ហម​របស់​អ្នកភូមិ​ព្រែក​រាំង​ពួកគាត់​ផង ម្យ៉ាង​ដើម្បី​ជួយ​រក្សា​ស្នាដៃ​និង​មរតក​តាំងពី​ដូនតា​និង​ម្យ៉ាងទៀត​ក៏​ដើម្បី​ជួយ​លើកស្ទួយ​ជីវភាព​ប្រជាពលរដ្ឋ​នៅតាម​ជនបទ​ឱ្យមាន​ការងារ​ធ្វើ​និង​មាន​ជីវភាព​ធូរធារ​យ​កម្រិត​ថែមទៀត​៕S/​