​មុខវិជ្ជា​វិទ្យាសាស្ត្រ​តាម​សាលារៀន​កម្ពុជា​នៅតែ​ជួប​បញ្ហា​កង្វះខាត​

380

​ដោយៈ​ដេប៉ូ​/​ភ្នំពេញៈ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ជំរុញ​ឱ្យ​តាម​សាលារៀន​បណ្តុះ​ផ្នត់ គំនិត​កុមារ​ចាប់ អារម្មណ៍​ចំពោះ​ការសិក្សា​លើ​មុខវិជ្ជា​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា ដើម្បី​កំណើន​ធនធាន មនុស្ស​លើ​ផ្នែក​វិទ្យាសាស្ត្រ​ពិត​។​

ដោយ​មើលឃើញ​កង្វះខាត​នូវ​មុខវិជ្ជា​បច្ចេកវិទ្យា​នេះដែរ​ក្រុមហ៊ុន​របស់​ប្រទេស​កូរ៉េ​មួយ​បាន​នាំចូល​នូវ​កម្មវិធីសិក្សា​ពី​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា ដែល​ហៅ​កាត់ (STEM)​ដើម្បី​ចែកចាយ​ដល់​សាលារៀន​ដទៃទៀត​បាន​ប្រើប្រាស់​កម្មវិធី​នេះ​ផងដែរ​។​

​ថ្លែង​ក្នុង​ពិធី​ចុះ​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា​លើ​ការទទួល​សិទ្ធ​តំណាង​ផ្តាច់មុខ​នៅ​ប្រទេស​កម្ពុជា​ពី​មនុស្ស​យន្ត​ម៉ា​ក្យ​My Robot Time​រវាង​សាលារៀន​Advance Learning Academy​ជាមួយ​ក្រុមហ៊ុន My Robot Time Asia​មកពី​ប្រទេស​កូរ៉េ​កាលពី​ថ្ងៃទី​១១​ខែឧសភា​កន្លងមក។

​លោក Philip Tan Lian Boo​អ្នកឯកទេស​ទៅលើ​បច្ចេកវិទ្យា​ជាន់ខ្ពស់​មួយរូប​មកពី​ប្រទេស​កូរ៉េ​បានឱ្យ​ថា My Robot Time(MRT)​គឺជា​ដំណោះស្រាយ​រួម​សម្រាប់​កម្ម​វិធិ​សិក្សា​STEM​ដែល​ត្រូវបាន​ង្កើ​ត​ឡើង​នៅ​ប្រ​ទេ​កូរ៉េ​។​ក្រុមហ៊ុន​មួយ​នេះ​មានបទពិសោធន៍​លើ​វិស័យ​មនុស្ស​យន្ត​ជាង​១០​ឆ្នាំ​និង​បានធ្វើការ​វិនិយោគ​ជាច្រើន​លើ​ការស្រាវជ្រាវ​និង​អភិវឌ្ឍន៍​។​

​ដោយឡែក​លោក​ដែន​ញៀ​ល​លី ស្ថាបនិក​និង​ប្រធាន​ក្រុមប្រឹក្សាភិបាល​សាលារៀន Advance Learning Academy​ដែល​សព្វថ្ងៃ​នៅ​ផ្សារ​អ៊ី​អន​ជា​ន់ទី​៣​បានឱ្យដឹងថា បញ្ហា​ប្រឈម​សម្រាប់​សាលារៀន​នានា​មិនទាន​ទទួលយកបាន​នោះ​គឺ​ការផ្តួចផ្តើម​និង​គ្រប់គ្រង​ដ៏​មាន​ប្រសិទ្ធភាព​លើ​កម្មវិធី​អប់រំ STEM​។​។

​បញ្ហា​ប្រឈម​ទាំងនេះ​រួមមាន​បញ្ចូល​នូវ​បញ្ហា​ផ្សេងៗ​ដូចជា​ការបង្កើត​កម្ម​វិធី​សិក្សា គ្រូបង្រៀន​ដែលមាន​ទេពកោសល្យ​និង​បានទទួល​ការ​ហ្វឹក​ហ្វី​តាម​ជំនាញ​ក៏ដូចជា​ថវិការ​។​​លោក​បាន​បន្ត​ឱ្យដឹងថា​កម្មវិធី​មនុស្ស​យន្ត​ដែល​ប្រកបដោយ​ការច្នៃប្រឌិត​និង​ភាព​ពាក់ព័ន្ធ​គ្នា​ត្រូវបាន​បញ្ជូន​ទៅតាម​សាលារៀន​នីមួយៗ​លើ​ពិភពលោក​។​ប្រទេស​កម្ពុជា​គឺជា​ប្រទេស​ទី​៤៥​ហើយ​ដែលជា​ផ្នែក​មួយ​នៃ​បណ្តាញ​នេះ​។​

ពាក់ព័ន្ធ​នឹង​ការ​នាំចូល​កម្មវិធី​នេះ​មក​កម្ពុជា​ដែរ​លោក​ដែន​ញៀ​ល​លី​បានបញ្ជាក់​ថា​វា​ជា​ឱកាស​សម្រាប់​សិស្សានុសិស្ស​កម្ពុជា​ក្នុងការ​ប្រកួតប្រជែង​មុខវិជ្ជា​សិក្សា​មនុស្ស​យន្ត​ក្នុង​ថ្នាក់​តំបន់​និង​អន្តរជាតិ​។​គោលបំណង​នៃ​ការនាំ​កម្មវិធីសិក្សា​នេះដែរ​គឺ​សម្រាប់​សាលារៀន​ដទៃ​ដែល​ចង់​បណ្តុះ​លើ​មុខវិជ្ជា​បច្ចេកវិទ្យា​ទំនើប​មួយ​នេះ​ដល់​សាលារៀន​របស់ខ្លួន​ផងដែរ​។​

គួរបញ្ជាក់​ថាបើ​តាម​មន្ត្រី​ក្រសួង​អប់រំ​បានឱ្យដឹង​នា​កន្លងមក​ថា​កម្ពុជា​នៅ​ជួប​បញ្ហា​កង្វះខាត​លើ​ការសិក្សា​បែប​វិទ្យាសាស្ត្រ​ពិត បើទោះបី​កន្លងមក​អត្រា​សិស្ស​មានការ​រិ​ក​ចម្រើន​ច្រើន​លើ​មុខវិជ្ជា​នេះ​ក៏ដោយ​។

ជាមួយគ្នា​គេ​ឃើញថា រាជរដ្ឋាភិបាល​កម្ពុជា​នាពេល​កន្លងទៅ​ក៏​ធ្លាប់បាន​ប្រកាសថា កម្ពុជា​ត្រូវ ការ​ទឹកប្រាក់​ប្រមាណ​៣០​ម៉ឺន​ដុល្លារ​អាមេរិក​ក្នុង​មួយឆ្នាំៗ ដើម្បី​វិនិយោគ​លើ​ការបណ្តុះបណ្តាល​មុខវិជ្ជា​STEM​នេះ តាមរយៈ​ការសាងសង់​បន្ទប់ពិសោធន៍ ការបំពាក់​ប្រព័ន្ធ​កុំព្យូទ័រ និង​ឧបករណ៍​នានា​៕S/

​មុខវិជ្ជា​វិទ្យាសាស្ត្រ​តាម​សាលារៀន​កម្ពុជា​នៅតែ​ជួប​បញ្ហា​កង្វះខាត​