​មុខសញ្ញា​ឆក់​កាបូប​ពីរ​នាក់​ត្រូវ​ប៉ូលិស​ចាប់ខ្លួនបាន​

314

(​បាត់ដំបង​)៖​មុខសញ្ញា​ចោរឆក់​កាបូប​ពីរ​នាក់​យ៉ាងសកម្ម​ត្រូវបាន​កម្លាំង​ក្រុម​អន្តរាគមន៍​បង្ការ បង្ក្រាប​នៃ​ស្នងការ​នគរបាល​ខេត្ត​តាម​ស្រាវជ្រាវ​និង​ឈានដល់​ការចាប់ខ្លួន​បាន​តាម​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ​ក្រោយពី​ពួកវា​ទាំងពីរ​នាក់​នេះ​ធ្វើ​សកម្មភាព​ឆក់​កាបូប​របស់​ជនរងគ្រោះ​បាន​ប្រមាណ​ជាង​៣​ម៉ោង​តែប៉ុណ្ណោះ​។​ហេតុការណ៍​ចោរឆក់​កាបូប​ស្ត្រី​ម្នាក់​នៅ​ចំណុច​ខាងមុខ​សាលាបឋមសិក្សា​២​ធ្នូ​ក្នុងភូមិ​កំពង់ក្របី​សង្កាត់​ស្វាយប៉ោ​ក្រុង​បាត់ដំបង​កាលពី​យប់​ថ្ងៃទី​១២​ខែវិច្ឆិកា​ឆ្នាំ​២០១៧​។​
​ ​
​លោក​ឈឿង​គឹម​សុង​បរធាន​ក្រុម​បង្ការ​បង្ក្រាប​នៃ​ស្នងការ​ខេត្ត​បាន​ឳ្យ​ដឹងថា​ជនរងគ្រោះ​ឈ្មោះ​ប៉ុល​សុវណ្ណ​មុនីនាថ​ភេទ​ស្រី​អាយុ​១៩​ឆ្នាំ​រស់នៅ​ភូមិ​សូ​ភី​២​សង្កាត់​រតនៈ​ក្រុង​បាត់ដំបង​។​ទ្រព្យសម្បត្តិ​នៅក្នុង​កាបូប​ដែល​ចោរឆក់​បាន​មាន​ទូរស័ព្ទដៃ​មួយគ្រឿង​និង​ប្រាក់​ដុល្លារ​ចំនួន​៤០​ដុល្លារ​។​
ចំណែក​បុរស​សង្ស័យ​ទាំងពីរ​នាក់​មានឈ្មោះ​កែវ​វិបុល​អាយុ​៣៤​ឆ្នាំ​រស់នៅ​ផ្ទះជួល​ក្នុងភូមិ​ជ្រៃ​កោង​សង្កាត់​ស្លា​កែ​ត​និង​ឈ្មោះ​ឆេង ប៊ុន​រ៉ុង​ភេទ​ប្រុស អាយុ​២៦​ឆ្នាំ​រស់នៅ​ត្រង់ចំណុច​ខាងលើ ព្រមទាំង​បាន​ដកហូត​ម៉ូតូ​ដែល​ធ្វើ​សកម្មភាព​ចំនួន​២​គ្រឿង​ផងដែរ ។​

​ស្ត្រី​រងគ្រោះ​បាន​ប្រាប់​សមត្ថកិច្ច​ថា​នៅ​ម៉​ង​ជាង​៩​យប់​មាន​មនុស្ស​ប្រុស​២​នាក់​ជិះ​ម៉ូតូ​ម៉ាកវីវ៉ា​ពណ៌​ក្រហម ១​គ្រឿង​បានធ្វើ​សកម្មភាព​ឆក់​កាបូបស្ពាយ​របស់​នាង​នៅត្រង់ចំណុច​ខាងមុខ​សាលាបឋមសិក្សា​២​ធ្នូ​ក្នុងភូមិ​កំពង់ក្របី​សង្កាត់​ស្វាយប៉ោ​ក្រុង​បាត់ដំបង​ហើយ​ជិះ​គេចខ្លួនបាត់​ដែល​ក្នុង​កាបូប​នោះ​មាន​ទូរស័ព្ទដៃ​មួយគ្រឿង និង​ប្រាក់​ដុល្លារ​ចំនួន​៤០​ដុល្លារ ។​
ក្រោយពី​បានទទួល​ពាក្យបណ្តឹង​រួចមក​លោក​ប្រធាន​ក្រុម​បង្ការ បង្ក្រាបបាន​សុំ​គោល​ការ​ទៅ​

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​អ៊ុច សុខុន​ស្នងការ​នគរបាល​ខេត្ត លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ជេ​ត វណ្ណ​នី ស្នងការរង​ទទួល​ផែន​យុ​ត្តិ​ធ៌​ម និង​ដោយមាន​ការឯកភាព​ពី​លោក​នួន សាន​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​នៅ​ម៉ោង​០០​ៈ​១៥​នាទី រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​១៣​ខែវិច្ឆិកា​ឆ្នាំ​២០១៧​លោក​បាន​ដឹកនាំ​កម្លាំង​ចុះទៅ​កាន់​ចំណុច​ភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ​ហើយ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ពីរ​នាក់​រួច​នាំទៅ​កាន់កា​រិ​យា​ល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​
​ខេត្ត​ដើម្បី​សួរនាំ​។​

នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​ទាំង​ពីរបាន​សារភាពថា​ពួកគេ​ពិតជា​បានធ្វើ​សកម្មភាព​ឆក់​កាបូប​របស់​ជនរងគ្រោះ​មែនហើយ​បានគេច​ខ្លួន​ទៅសំងំ​ក្នុង​ផ្ទះជួល​ប៉ុន្តែ​ទីបំផុត​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួនបាន​ដដែល​ព្រមទាំង​ដកហូត​បា​នវ​ត្ងុ​តាង​មួយចំនួន​មកវិញ​ប្រគល់ជូន​ម្ចាស់​ដើម​។​
​បច្ចុប្បន្ន ជនសង្ស័យ​ទាំងពីរ​ត្រូវបាន​កម្លាំង​ជំនា​ញក​សាដ​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាមច្បាប់ ៕S/​ដោយៈ​គ្រញូង​

​រូប​ថ​តៈ​ជនសង្ស័យ​ទាំងពីរ​នាក់​និង​ម៉ូតូ​២​គ្រឿង​