​មុន​ភ្ជុំបិណ្ឌ​អភិបាលខេត្ត​ចុះសួរសុខទុក្ខ​កងកម្លាំង​វរ​:​នគរបាល​ការពារ​ព្រំដែន​

822
ចែករម្លែក

​ដោយៈ​គ្រញូង​/​បាត់ដំបងៈ​កាល​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០១៨​កន្លងទៅ លោក​ងួន រតន​:​អភិបាលខេត្ត​បាត់ដំបង​បាន​ដឹកនាំ​ប្រតិភូ​ខេត្ត មន្ត្រីរាជការ មន្ទីរ អង្គភាព​ស្ថាប័ន​នានា​ក្នុង​ខេត្ត​បាន​អញ្ជើញ​ចុះ​សួរ​សុខ​​ទុក្ខ វរ​:​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨១៩​ស្រុក​កំរៀង​។ ដែលជា​សម្ព័ន្ធមេត្រីភាព និង​បាន​នាំយក​អំណោយ​ជា​គ្រឿងឧបភោគ បរិភោគ និង​ថវិកា មួយចំនួន​ទៅ ប្រគល់ជូន​វរ​:​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨១៩ ស្រុក​កំរៀង​ខេត្តបាត់ដំបង​ទុក​សម្រាប់​ធ្វើបុណ្យ​ភ្ជុំបិណ្ឌ​។​

​ក្នុងនោះ រដ្ឋបាល​សាលាខេត្ត​បាន​នាំយក​អំណោយ​មាន​ស្រា​បៀ​អង្គរ ២០​កេស ទឹក​សុទ្ធ ១០​កេស សាច់ជ្រូក ១០០​គីឡូក្រាម នំអន្សមជ្រូក អន្សមចេក​ចំនួន​៤៤០​នំ និង​ថវិកា​ចំនួន ៤​លាន​រៀល ។​
​ដោយឡែក​ក្រុមហ៊ុន​សូគីម៉ិច​បាន​ជួយ​ស្រា​បៀរ​៣០​កេស ទឹកក្រូច​៣០​កេស មី​៥០​កេស​តូច និង​ថវិកា ២​លាន​រៀល ។​

ចំណែក មន្ទីរ​ប្រៃសណីយ៍ មន្ទីរ​ឧស្សាហកម្ម និង​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ត​រដ្ឋាករទឹក មន្ទីរ​មុខងារសាធារណៈ​ខេត្ត​បានផ្តល់​អំណោយ​រួមមាន​ទឹកក្រូច​៣​កេស មី ១៨​កេស​តូច និង​ទឹក​សុទ្ធ ២០​យួរ ៕S/

​មុន​ភ្ជុំបិណ្ឌ​អភិបាលខេត្ត​ចុះសួរសុខទុក្ខ​កងកម្លាំង​វរ​:​នគរបាល​ការពារ​ព្រំដែន​