​មួកសុវត្ថិភាព​ជាង​១.០០០​ត្រូវបាន​ចែកជូន​សិស្ស គ្រូ​និង​អាណាព្យាបាល​នៃ​សាលាបឋមសិក្សា ហ៊ុន សែន ក្រុង​

1080
ចែករម្លែក

ដោយ​៖​តារា​រិ​ទ្ធ​
​ខេត្ត​ព្រះសីហនុ​៖​តាមរយៈ​ការគាំទ្រ​របស់​ក្រុមហ៊ុនមេ​នូ​ឡាយ​ហ្វ៍​(Manulife)​ទៅដល់​កម្មវិធី​“​មួកសុវត្ថិភាព​សម្រាប់​គ្រួសារ​”​បាន​ចែកជូន​ជា​មួក​សុវត្ថិ ភាព​ចំនួន​ជាង ១ ០០០ មួក​ទៅដល់​សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាល​សិស្ស​នៃ​សាលាបឋមសិក្សា ហ៊ុន សែន ក្រុង​ដែល មាន​ទីតាំង​ស្ថិតនៅក្នុង​ក្រុងព្រះសីហនុ​។ ជាមួយគ្នានេះដែរ​មាតាបិតា​អាណាព្យាបាល​សិស្ស​ជាង​១០០​នាក់​នឹងចូលរួម​ក្នុង​សិក្ខាសាលា​បណ្តុះ​បណ្តា ល​ជា​បន្តបន្ទាប់​ដើម្បី​លើកកម្ពស់​ការ​ពាក់មួក​សុវត្ថិភាព ។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី​ចុះ​ថ្ងៃទី ១២ ខែវិច្ឆិកា ។​

​កម្មវិធី​“​មួកសុវត្ថិភាព​សម្រាប់​ក្រុមគ្រួសារ​”​បាន​ផ្តោតលើ​ការចូលរួមចំណែក​រប​ស់​មាតាបិតា​អាណាព្យាបាល​សិស្ស​ជាពិសេស​អ្នក​ម្តាយ​ដែលជា​បុគ្គល គំរូ​ដល់​កូនៗ​ជា​កុមារ​ក្នុងការ​ពាក់មួក​សុវត្ថិភាព​។​

​លោកស្រី មឹន មាណវី រដ្ឋលេខាធិការ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​និង​ជា​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បាន មានប្រសាសន៍ថា​៖ “​មានការ​ផ្សារភ្ជាប់​គ្នា​ជា​វិជ្ជមាន​រវាង​ចំណេះដឹង​របស់​មាតាបិតា​អំពី​ការពាក់​មួកសុវត្ថិភាព​ឱ្យបាន​ត្រឹមត្រូវ​និង​ចំណេះដឹង​របស់​កុមារ អំពី​ការពាក់​មួកសុវត្ថិភាព​ឱ្យបាន​ត្រឹមត្រូវ​” ។​លោកស្រី​បាន​បន្តថា​រាជរដ្ឋាភិបាល​ពិតជា​មានការ​គាំទ្រ​រាល់​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​លើកកម្ពស់​ការយល់ដឹង​អំពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ជាពិសេស​ការពាក់់​មួកសុវត្ថិភាព ​ក្នុងចំណោម​សិស្សានុសិស្ ស​សំដៅ​កាត់បន្ថយ​និងបង្ការ ​ការស្លាប់ និង​ការរង​របួស​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​។​

​លោក Robert Elliott អគ្គនាយក​ប្រតិបត្តិ​និង​នាយក​ចាត់ការ​ទូទៅ​នៃ​ក្រុមហ៊ុនមេ​នូ​ឡាយ​ហ្វ៍ ខេ​ម​បូ​ឌា​បាន​មានប្រសាសន៍ថា​៖ «​យើង​ប្តេជ្ញា​ធ្វើការ​ជា មួយ​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី​និង​រាជរដ្ឋាភិបាល​កម្ពុជា​ដើម្បី​ផ្តល់នូវ​អនាគត​ល្អប្រសើរ​សម្រាប់​ក្រុមគ្រួសារ​នៅក្នុង​សហគមន៍​ដែល​យើង​ប្រតិបត្តិការអាជីវកម្ម  ។  ចាប់តាំងពី​ឆ្នាំ​២០១២​ មក​កម្មវិធី “​មួកសុវត្ថិភាព​សម្រាប់​គ្រួសារ​” បានផ្តល់​នូវ​ការអប់រំ​និង​ជំនាញ​អំពី​សុវត្ថិភាព​ចរាចរណ៍​ដល់​សិ​ស្សា នុ​សិស្ស​ចំនួន​ជាង​៤.០០០​នាក់​និង​មាតាបិតា​សិស្ស​ចំនួន​ជាង​៨ ០០០​នាក់ ។ តាមរយៈ​ការអប់រំ​នេះ​យើង​បាន​ជួយ​ដល់​ក្រុមគ្រួសារ​រាប់ពាន់​គ្រួសារ​ឱ្យ មាន​ជម្រើស​សុវត្ថិ​ភាពល្អៗ និង​បាន​ចូលរួម​កសាង​សហគមន៍​ឱ្យ​កាន់​តែមាន​សុវត្ថិភាព​ជាង​មុន​។​»​ ​
​ ​ ​ ​ ​
​លោក គឹម បញ្ញា នាយក​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុ​ជាមាន​ប្រសាសន៍ថា​សាលា បឋមសិក្សា​ហ៊ុនសែន​ក្រុង​ត្រូវបានជ្រើសរើស​មក​អនុវត្ត​កម្មវិធី​ដោយសារតែ​ទីតាំង​ជា​តំបន់​ដែលមាន​ការ​ប្រឈម​នឹង​គ្រោះថ្នាក់​ចរាចរណ៍​ខ្ពស់​ហើយ​សិស្សានុសិស្ស​ត្រូវធ្វើ​ដំណើរ​ទៅមក​សាលារៀន​តាមផ្លូវ​ដែលមាន​ចរាចរណ៍​មមា ញឹក​នៅក្នុង​ខេត្ដ ។ សិស្សានុសិស្ស​របស់​សាលារៀន​នេះ​ប្រមាណ​៩០​ភាគរយ​ធ្វើដំណើរ​ទៅមក​ដោយ ជិះ​កង់​ឬ​តាម​ម៉ូតូ​ជាមួយ​អាណាព្យាបាល​។លោក​បាន​បញ្ជាក់ទៀតថា​៖«​កាលពី​ឆ្នាំ​កន្លងមកនេះ​មាន​សិស្ស​ម្នា​ក់បាន​ស្លាប់បាត់​បង់ជីវិត​ហើយ​យ៉ាងហោចណាស់​មាន​សិស្សានុសិស្ស​និង​លោកគ្រូអ្នកគ្រូ​ចំនួន​ប្រាំពីរ​នាក់​ទទួលរង​គ្រោះ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ ។

​យោងតាម​ការសិក្សា​ស្រាវជ្រាវ​បាន​បង្ហាញថា​ការពាក់​មួកសុវត្ថិភាព​បាន​ត្រឹមត្រូវ​អាច​កាត់បន្ថយ​ហានិភ័យ​នៃ​ការរង​របួស​ក្បាល​ធ្ងន់ធ្ងរ ៦៩ ភាគរយ និង​ហានិភ័យ​នៃ​ការស្លាប់​បាន​៤២​ភាគរយ ។ កម្មវិធី  “​មួកសុវត្ថិភាព​សម្រាប់​ក្រុមគ្រួសារ​”​នឹង​រួមចំណែក​ដោះស្រាយ​បញ្ហា​នៃ​ការមិន​ពាក់មួក​សុវត្ថិភាព ដោយ​ធ្វើការ​ជាមួយនឹង​មាតាបិតា​អាណាព្យាបាល​សិស្ស ដែលជា​អ្នកធ្វើការ​សម្រេចចិត្ត និង​ជា​គំរូ​នៅក្នុង​ជីវិត​របស់​កុមារ​។ មាតាបិតា​អាណាព្យាបាល សិស្ស គឺជា​អ្នកសម្រេចចិត្ត​ដ៏​ចម្បង​ក្នុង​ការទិញ​មួកសុវត្ថិភាព​សម្រាប់​កូនៗ​របស់​ពួកគេ និង ជា​អ្នក​ក្រើនរំលឹក​ដល់​កុមារ​ដើម្បីឱ្យ​ពួកគេ​ពាក់មួក​សុវត្ថិ ភាព​នៅ​រាល់ពេល​ជិះ​ម៉ូតូ​។​

​កម្មវិធី​“​មួកសុវត្ថិភាព​សម្រាប់​គ្រួសារ​”​នឹង​បន្ត​ផ្តល់នូវ​មួកសុវត្ថិភាព​ដែលមាន​គុណភាព​និង​ការបណ្តុះបណ្តាល​សុវត្ថិភាព​ចរាចរណ៍​ដល់​សិស្សានុសិស្ស​លោកគ្រូ​អ្នកគ្រូ និង​មាតាបិតា​អាណា​ព្យា​សិស្ស​ដែល រស់នៅក្នុង​សហគមន៍​ដែល​ងាយ​រងគ្រោះ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​។

​កម្មវិធី “​មួកសុវត្ថិភាព​សម្រាប់​គ្រួសារ​” នឹង​ត្រូវបាន​អនុវត្ត​នៅ​ខេត្ត​ព្រះសីហនុ​ពេញ​មួយឆ្នាំ​សិក្សា​២០១៨ ដល់ ២០១៩​ ។​ការស្លាប់​ដោយ​គ្រោះថ្នាក់​ច​រា ចរណ៍​បាន​កើនឡើង​ប្រមាណ​ជិត ១០% នៅក្នុង​ខេត្ត​កាលពី​ឆ្នាំ​២០១៧​ហើយ​បានធ្វើឱ្យ​ខេត្ត​ព្រះសីហនុ​ក្លាយជា​ខេត្ត​ដែលមាន​កម្រិត​គ្រោះថ្នាក់​ចរាចរ ណ៍​ទី ១១​ខ្ពស់​ជាងគេ ។ គោលដៅ​របស់​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី​គឺ​បន្ត​បង្កើន​ការយល់ដឹង​អំពី​សារៈសំខាន់​នៃ​ការពាក់​មួកសុវត្ថិភាព​សម្រាប់ ប្រជា ជន​ទាំងអស់​នៅក្នុង​ខេត្ត​ព្រះសីហនុ​៕

#