​មួយខែ​គ្រោះថ្នាក់​ចរាចរ​កើតឡើង​២៥៧​លើកមនុស្ស​ស្លាប់​១២២​នាក់​របួស​៣៣៥​នាក់

832
ចែករម្លែក
  • 21
    Shares

​ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​តាម​របាយការណ៍​ពី​នាយកដ្ឋាន​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នង ការដ្ឋាន​នគរ​បាល​ជាតិ​បាន​ឲ្យ​ដឹងថា​ក្នុង​រយៈពេល​មួយខែ​សីហា​ឆ្នាំ​២០១៨​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំង ប្រទេស​បានកើត​ឡើង​ចំនួន​២៥៧​លើក​។​ក្នុងនោះ​បណ្តាលឱ្យ​មនុស្ស​ស្លាប់​ចំនួន ១២២​នាក់ របួស​៣៣៥​នាក់ (​របួសធ្ងន់​២២០​នាក់​របួសស្រាល​១១៥​នាក់​) ។​

​ដោយឡែក​នៅ​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០១៨ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន ៥​លើក​(​យប់​២​លើក​)​។ បណ្តាល​ឲ្យ​ស្លាប់ ២​នាក់ របួសធ្ងន់ ៦​នាក់​(​ស្រី​២​នាក់​) របួសស្រាល ៣​នាក់ ។​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរទាំង ៥​លើក​នេះ បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប​១០​គ្រឿង​។ ក្នុងនោះ​មាន​ម៉ូតូ ៦​គ្រឿង រថយន្ត​តូច ២​គ្រឿង រថយន្ត​ធំ ២​គ្រឿង ។ មិន​ពាក់​ពួក​សុវត្ថិភាព​ពេល​គ្រោះថ្នាក់ ១១​នាក់​(​យប់​៣​នាក់​) ។​

​របាយការណ៍​ខាងលើ​ឲ្យ​ដឹង​បន្តថា មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ គឺ​បណ្តាលមកពី ល្បឿន ៣​លើក​(​ស្លាប់​២​នាក់​) និង​មិន​គោរព​សិទ្ធិ ២​លើក ៕S/​