​មួយខែ​អាវុធហត្ថ​រាជធានី​បង្ក្រាប​គ្រឿងញៀន​២៧​លើក​ឃាត់​ជនសង្ស័យ​៨៣​នាក់​

374

(​ភ្នំពេញ​)៖​កង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​បញ្ចេញ របាយការណ៍​ប្រចាំខែ​គិតពី​ថ្ងៃទី​១៣​កក្កដា​ដល់​ថ្ងៃទី​៧​សីហា​ឆ្នាំ​២០១៧ កម្លាំង​អាវុធហត្ថ​បាន​បង្ក្រាប បទល្មើស​គ្រឿងញៀន​បាន​២៧​លើក​ឃាត់ខ្លួន​មនុស្ស​៨៣​នាក់​(​ស្រី​១០​នាក់​)​ត្រូវបាន បញ្ជូន ទៅ​តុលាការ​ដើម្បី​ផ្ដន្ទាទោស​តាមច្បាប់​ចំនួន​៨២​នាក់​និង​មណ្ឌល​អប់រំ​ម្នាក់ ។​

មន្ត្រី​អាវុធហត្ថ​បានបញ្ជាក់​ឱ្យដឹង​នៅ​រសៀល​ថ្ងៃទី​៧​សីហា​ថា​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស​គ្រឿងញៀន​ក្នុង​ខែ​កន្លង​ទៅនោះ​កម្លាំង​អាវុធហត្ថ​ដកហូត​វត្ថុតាង​បាន​រឹបអូស​ពី​ជនសង្ស័យ​រួមមាន​ម្សៅ​ក្រាម​ពណ៌​ស​២៨៦​កញ្ចប់​(៤៤,៧២​ក្រាម​),​ជញ្ជីង​ថ្លឹង​ថ្នាំញៀន​៣​គ្រឿង​,​ប្រាក់​ខ្មែរ​១៦៧.០០០​រៀល​,​ប្រាក់​អាមេរិក​២​ដុល្លារ​,​ទូរស័ព្ទ​២៨​គ្រឿង​,​នាឡិកា​២​គ្រឿង​,​ដាវ​១,​កាបូប​៣,​កូន​ថង់​ប្លា​ស្ទីក​តូចៗ​និង​សម្ភារៈ​ជក់​មួយចំនួនទៀត ។​

​មន្ត្រី​ដដែល​បាន​បន្តទៀតថា ការបង្ក្រាប​ខាងលើនេះ​បែង​ចែកជា​៣​ផ្នែក​គឺ​១-​ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន​១៤​លើក​ឃាត់ខ្លួន​២៤​នាក់ (​ស្រី​៨​នាក់​)​ទី​-​ពាក់ព័ន្ធ​ករណី​រក្សាទុក​គ្រឿងញៀន​២​លើក​ឃាត់ខ្លួន​៤​នាក់​(​ស្រី​ម្នាក់​)​និង​-​ប្រើប្រាស់​គ្រឿងញៀន​១១​លើក​ឃាត់​មនុស្ស​៥៥​នាក់​(​ស្រី​ម្នាក់​)​។​

ក្រោយពី​បាន​សាកសួរ​រួចរាល់​ហើយ​នោះ​កម្លាំង​អាវុធហត្ថ​ការិយាល័យ​ស្រាវជ្រាវ​ប្រឆាំង​គ្រឿងញៀន​រាជធានី​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​៨២​នាក់​ទៅ​តុលាការ​ដើម្បី​ផ្ដន្ទាទោស​តាមច្បាប់​និង​ម្នាក់​(​ប្រុស​)​បញ្ជូនទៅ​មជ្ឈមណ្ឌល​ឱកាស​ខ្ញុំ​៕S/​ដោយ ៖ ណូ​រ៉ា​

​រូប​៖​ជនសង្ស័យ​ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន​ដែល​កម្លាំង​អាវុធហត្ថ​បង្ក្រាប​កន្លងមក​(​ណូ​រ៉ា​)