​មួយថ្ងៃ​មាន​ជិត​មួយ​ពាន់​នាក់​ចូលទៅ​បន់ស្រន់​នៅ​ព្រះអង្គ​ចេក​ព្រះអង្គ​ចម​និង​លោកយាយ​ទេព​

363
ចែករម្លែក
  • 53
    Shares

ដោយៈ​អង្គរតូច​/​សៀមរាប​៖​ក្នុង​មួយថ្ងៃៗ​មាន​ពលរដ្ឋ​ខ្មែរ​រាប់រយ​នាក់​ហើយ​មាន​ថ្ងៃ​ខ្លះ​ឈានដល់​ពាន់​នាក់ បាន​ចូលទៅ​អុច​ធូប​បួងសួង​បន់ស្រន់ ថ្វាយ​ម្ហូបអាហារ ផ្កា​ភ្ញី ដើម្បី​សុំ​សេចក្តីសុខ និង​សុំ​សម្រេច​នូវ​បំណង​ដែល​បាន​ប៉ងប្រាថ្នា ពី​ព្រះអង្គ​ចេក​ព្រះអង្គ​ចម និង​លោកយាយ​ទេព​។

សកម្មភាព​ទាំងអស់នេះ​ប្រធាន​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្តសៀមរាប​បញ្ជាក់ថា​ដោយសា​ពួកគាត់​នៅតែ​គោរព​និង​ស្រឡាញ់​នូវ​ជំនឿ​បែប​ព្រហ្ម​ម​ញ្ញ​សាសនា​។​ជាការ​កត់សម្គាល់​នៅ​ជុំវិញ​បរិវេណ​ព្រះអង្គ​ចេក​ព្រះអង្គ​ចម ចាប់ពី​ព្រលឹម​ទល់​ព្រលប់ គេ​សង្កេតឃើញ បងប្អូន​ប្រជាពលរដ្ឋ ក្មេង​ចាស់ ប្រុស ស្រី ។​
​ក្នុងនោះ​ក៏មាន​បរទេស​ដូចជា​វៀតណាម​.​ចិន​.​ថៃ​.​រួមទាំង​ជនជាតិ​អឺរ៉ុប​ផង​បាន​ចូលទៅ​អុច​ធូប​បួងសួង បន់ស្រន់ នៅ​ចំពោះមុខ​ព្រះអង្គ​ទាំងពីរ ហើយ​បន្ត​ទៅដល់​រូបសំណាក​លោកយាយ​ទេព ដែល​អង្គុយ​នៅក្រោម​ដើម​ពោធិ អមដោយ​ផ្លូវជាតិ​ព័ទ្ធជុំវិញ​ថែមទៀត​។ ក្នុងនោះដែរ អ្នកខ្លះ​នៅក្នុង​ដៃ​មាន​កាន់​ផ្កា​ភ្ញី ហើយ​អ្នកខ្លះ​មាន​កាន់​មាន់​ឆ្កាង​ឬ​ជ្រូក​ខ្វៃ​សម្រាប់​សែន​។

ឯ​ខ្លះទៀត​ក៏បាន​ទិញ​សត្វ​ស្លាប​ដែលមាន​លក់​នៅ​ទីនោះ​ស្រាប់​ដូចជា​សត្វ​ចាប​.​លលក​.​សេក​.​សារិការ​.​កូនអណ្តើក​ជាដើម យកទៅ​ប្រស់​ព្រហ្ម​ហើយ​ព្រលែង​។ ក្រៅពីនោះ​ពួកគាត់​ក៏បាន​ចូលទៅ​ចាក់​គុម្ពី ដើម្បី​ដឹង​ពី​វាសនា​របស់ខ្លួន នាពេល​បច្ចុប្បន្ន និង​ថ្ងៃ​ខាងមុខ​។​

​ក្នុង​បរិវេណ​ដ៏​អ៊ូអរ ដែល​មើលទៅ​ហាក់បីដូច​មនុស្ស​កំពុង ប​ញ្ជ្រៀ​ត​គ្នា​ទិញ​សំបុត្រ​ចូល​មើល​កុន​នេះ លោក​វ៉ាន់ ប៊ុន​ណ្ណា ប្រធាន​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្តសៀមរាប បាន​បរិយាយ​តាម​ទូរស័ព្ទ​ថា ដោយសា​តែ​ពួកគាត់​នៅ​គោរព​និង​ស្រឡាញ់ ជំនឿ​បែប​ព្រហ្មញ្ញសាសនា​។

លោក​បន្តថា ការស្រឡាញ់​និង​គោរព​នេះ គឺ​ដោយ​ពួកគាត់​យល់ថា ការ​បួងសួង បន់ស្រន់ ឬ​ថ្វាយ​របស់​គ្រប់យ៉ាង ដល់​រូបសំណាក​ដែល​យល់ឃើញ​រៀងខ្លួន​បែប​ជំនឿ​ង​អ​រូ​បិ​យ៏​គឺអាច​បានសម្រេច​នូវ​បំណងប្រាថ្នា​របស់​ពួក​កាត់​។ ក្នុងនោះ​មានដូចជា មាន​អារ​ម្ម​ណ៏​ជ្រះថ្លា​ឡើងវិញ បន្ទាប់ពី​ស្មុគស្មាញ​មួយរយៈ​, សុំ​ដំណើរ​កំសាន្ត​ជួបតែ​ភាព​សុខ​សប្បាយ​,​សុំ​ជួបជុំ​សាច់ញាតិ​មកវិញ​បន្ទាប់ពី​បាន​បែក​គ្នា​,​សុំ​ទទួលបាន​មកវិញ​នូវ​របស់​មានតម្លៃ​ដែល​គ្រោង​និង​ឃ្លាតឆ្ងាយ ហើយ​ធ្លាក់​ទៅក្នុង​ដៃ​អ្នកផ្សេង ឬក៏​រួច​ផុតពី​ទោស​ទន់ ដូច​សត្វ​ក្នុង​ទ្រុង​ដែល​ពួកគាត់​បាន​ព្រលែង​ឲ្យ​មាន​សរី​ភាព​អីចឹង​ផងដែរ​។​ល​។​

​លោក​បាន​បន្តថា​កា​ដែល​ពួកគាត់​មាន​ជំនឿ​នេះ​គឺមាន​អតីតកាល​របស់​ព្រះអង្គ​ទាំងពីរ​។​យោងតាម​ឯកសារ​ដែល​បង្ហាញ​ត្រួសៗ នៅ​ឆ្នាំ​១៩៧៦ ពួក​ខ្មែរក្រហម​បាន​ដឹក​រូប​ព្រះអង្គ​ទាំងពីរ​ទៅ​បំផ្លាញចោល តែ​មិន​សម្រេច​បំណង​ទេ ដោយ​សាម​ហិ​ទ្ធិ​រិ​ទ្ធ​នាង​ចេក​នាង​ចម​សណ្ឋិត​ក្នុង​រូប​ទាំងនោះ​។

លុះ​ឃើញ​ភាព​អ​ស្ចារ​បែបនេះ​កើតឡើង​ពួកគេ​ក៏​ដឹក​រូប​ទាំងពីរ​ទៅ​ទម្លាក់ចោល​ក្នុង​ទឹក​។​ក្រោយ​ឆ្នាំ​១៩៧៩​ត្រូវបាន​ស្រង់​។ ឯកសារ​បង្ហាញ​ទៀតថា លោក​នង ហៀ​ង ដែលជា​អតីត​មេទ័ព​ខ្មែរឥស្សរៈ បាន​បញ្ជាក់ថា រាល់ពេល​មាន​អាសន្ន​ម្តងៗ នាង​ចេក​នាង​ចម តែងតែ​ប្រាប់ ដាប ឈួន​ថា លោក​ឪៗ​!​មាន​អាសន្ន​ហើយ​។​

ដូច្នេះ​ជានិច្ចកាល ដាប ឈួន រមែងតែងតែ​រត់គេច​ខ្លួន​ផុតពី​គ្រោះថ្នាក់​។ ប៉ុន្តែ​មាន​ថ្ងៃមួយ​នាង​ចេក​នាង​ចម​មិនបាន​ប្រាប់​ពី​ហេតុ​ការ​ណ៏​ជាមុន​ទាន់ ទើប​ដាប ឈួន ខឹង​ស​ប្បារ​។ ដូច្នេះ​គាត់​ក៏​កាត់​ម្រាមដៃ​មួយ​របស់​ព្រះ​ពុទ្ធបដិមា​ខាងលើ មុនពេល​រត់​ចូល​ព្រៃ​បាត់ទៅ​។ មិនយូ​ប៉ុន្មាន ដាប ឈួន ក៏​អស់​លក្ខ​ណ៏​ចុះចូល​។

​ឯកសារ​បង្ហាញ​ទៀតថា អតីត​ប្រធាន​អភិរក្ស​ដ្ឋា​ន​អង្គ​រលោក អួ​ង វង បាន​ហៅ​រូបសំណាក​នេះ​ថា រូប​របស់​ព្រះ​នាង​ចេក​។​តែ​អ្វីដែល​សំខាន់​គឺ​ទាំង​អ្នកស្រុក​ទាំង​ដាប​ឈួន​ជឿជាក់ថា​រូបនេះ​មាន​បារមី​កាន់​។​រូប​ទាំងពីរ​ដែល​គេ​បាន​ដង្ហែ​មក​ទី​រួម​ខេត្តសៀមរាប​គឺ​កូនចៅ​ដាប​ឈួន​បាន​រកឃើញ​នៅក្នុង​ព្រៃ​ជ្រៅ​ឯ​ភ្នំ​គូលែន ក្នុងពេល​ពួកគេ​ធ្វើ​បដិវត្ត​ន៏​ប្រឆាំង​រដ្ឋាភិបាល​ជំនាន់​នោះ ដែលមាន​ដាប ឈួន ជា​មេខ្លោង​។​

​លោក​ប្រធាន​មន្ទីរ បាន​បរិយាយ​ទៀតថា ចាប់តាំងពី​ពេលនោះ​មក ពលរដ្ឋ​ខ្មែរ​មាន​ជំនឿ​តៗ​គ្នា ដោយ​ជឿ​ង​ជា​ក់ថា​ព្រះអង្គ​ទាំងពីរ​មាន​បារមី​ខ្ពស់​ខ្លាំងពូកែ​អាចជួយ​មនុស្ស​គ្រប់រូប​ឲ្យ​បាន​ប្រកប​តាម​បំណងប្រាថ្នា​។​មិនតែប៉ុណ្ណោះ​ភាព​អ​ស្ចារ​នេះ​ក៏បាន​បោកបក់​ឆ្លង​ដល់​ប្រទេសក្រៅ​រហូត​មាន​ជនបរទេស​មក​គោរពបូជា ដូច​ពលរដ្ឋ​ផងដែរ​។

​ចំណែក​រូបសំណាក​ស្តេច​ព្រះ​គម្លង់ ដែល​បច្ចុប្បន្ន ហៅថា​លោកយាយ​(​ទេព​) ថ្វី​ត្បិត​ខាង​លោក​មិនមាន​ឯកសារ​ដើម្បី​បានបង្ហាញ​ឲ្យ​បានជា​ក់លាក់​តែ​រូបសំណាក​ស្ថិតនៅក្រោម​ដើម​ពោធិ​លើ​ទីតាំង​នេះ​តាំងពី​យូ​យា​ណាស់​មកហើយ​។ តាម​លោក​ដឹង ក្រោយ​ថ្ងៃ​រំដោះ​៧​មករា ១៩៧៩ គឺ​ឃើញ​នៅទីនេះ​តែម្តង​។​តែ​ត្រង់​ថា​កាល​ជំនាន់​ប៉ុលពត​គេ​យក​ទៅណា​ឬ​យ៉ាងណា​នោះ​ក៏​មិនដឹង​ច្បាស់​ដែរ​។​តែ​បច្ចុប្បន្ន​ពលរដ្ឋ​ខ្មែរ​គោរពបូជា​ខ្លាំង​ដូច​ព្រះអង្គ​ទាំងពីរ​អីយ៉ា​ង​ចឹ​ង​។​

​លោក​វ៉ាន់ ប៊ុណ្ណា បញ្ជាក់ថា បើ​គិត​ភាគរយ សាសនាព្រះពុទ្ធ ពលរដ្ឋ​គោរព​រហូត​ស្ទើ​៩០​ភាគរយ​។ តែ​នៅតាម​បណ្តា​វត្ត​មួយចំនួន​ក្រៅពី​ថ្ងៃសីល​ឬ​ថ្ងៃបុណ្យ​ពេលខ្លះ​មិនមាន​អ្នក​ចូលទៅ​អុច​ធូប​សោះ​ក៏មាន​។​ឯ​នៅ​អារាម​ព្រះអង្គ​ចេក​ព្រះអង្គ​ចម​វិញ​ថ្ងៃ​ណា​ក៏មាន​ការគោរព​បូជា​ទាំងពី​ព្រលឹម​រហូតទល់​ព្រលប់​។​នេះ​ស​បញ្ជាក់ថា ពលរដ្ឋ​នៅតែ​គោរព​នូវ​ជំនឿ​បែប អ​រូ​បិ​យ៏​៕S/​