​មួយ​ភ្លែត​សោះ​!​រថយន្ត​ទំនើប​ពីរ​គ្រឿង​បើក​បុក​ទ្រូងផ្លូវ​នៅ​កន្លែង​ផ្សេងគ្នា

625
ចែករម្លែក

​ដោយៈ​ម៉ា​រ៉ា​/​ភ្នំពេញៈ​រយៈពេល​ជិត​១​ម៉ោង​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បណ្ដាល​ឲ្យ​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​លេខ​២៨៩​ស្ថិតក្នុង​សង្កាត់​ទឹកល្អក់​២​និង​សង្កាត់​បឹងកក់​១​ខណ្ឌទួលគោក​បាន​រង​ការខូចខាត​យ៉ាងដំណំ ដែល​បង្កឡើង​ដោយ​រថយន្ត​ស៊េរី​ទំនើប​ពីរ​គ្រឿង​។​

​ករណី​ទី​១​កាលពី​វេលា​ម៉ោង​១២ និង​៥០​នាទី​រំលង​អា​ធ្រា​ត​ចូល​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៨ មាន​រថយន្ត​បង្ក​ស៊េរី​ទំនើប​ម៉ាក ហ្វ​ត ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 2AJ-0855​បុរស​ម្នាក់​មាន​សភាព​ស្រវឹងស្រា​បាន​បើករថយន្ត​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​លេខ​២៨៩​បណ្ដាល​ឲ្យ​របាំង​ថ្ម​បាក់បែក​អស់​២​កង់​។ ឯ​រថយន្ត​បង្ក​បាន​រង​ការខូចខាត​ផ្នែក​ខាងមុខ​យ៉ាងដំណំ ។

​រំលង​បាន​ប្រហែល​៣០​នាទី​ក្រោយ​នៅវេលា​ម៉ោង​១​និង​២០​នាទី​រំលង​អា​ធ្រា​ត្រ​ថ្ងៃ​ដដែល​ហូ​ស​ពី​កន្លែងកើតហេតុ​ប្រហែល​១​គីឡូម៉ែត្រ​ស្ថិតក្នុង​សង្កាត់​បឹងកក់​១​ខណ្ឌទួលគោក​ក៏មាន​ករណី​ទី​២​កើតឡើង​បង្កដោយ​រថយន្ត​ម៉ាក ព្រូស ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AV-0348​បាន​បុក​របាំង​ពុះ​ចែក​ទ្រូ​វ​ផ្លូវវៀច​អស់​មួយ​កង់​។ ឯ​រថយន្ត​បង្ក​បាន​ដាច់​កា​ឡែក​ង់​មុខ​ផ្នែក​ខាងឆ្វេង​រង​ការខូចខាត​យ៉ាងដំណំ​ផងដែរ ។​

​បន្ទាប់មក​សមត្ថកិច្ច​មូលដ្ឋាន​បាន​ទាក់ទង​ទៅ​ជំនាញ​ចរាចរណ៍​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចុះមក​ធ្វើការ​វាស់វែង​យក​រថយន្ត​បង្ក​ទាំងពីរ​គ្រឿង​ទៅ​រក្សាទុក​រង់ចាំ​ម្ចាស់​រថយន្ត​ចូលខ្លួន​ដោះស្រាយ​តាមផ្លូវ​ច្បាប់ ៕S/​

រថយន្ត​ទំនើប​ពីរ​គ្រឿង​បើក​បុក​ទ្រូងផ្លូវ​នៅ​កន្លែង​ផ្សេងគ្នា