​មួយ​យប់​ចោរលួច​យក​រថយន្ត​និង​ម៉ូតូ​នៅ​កន្លែង​តែមួយ​ដោយ​សុ​វត្តិភាព​

514
ចែករម្លែក

​ដោយៈ​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺៈ​ក្នុង​មួយ​យប់​ចោរលួច​យក​រថយន្ត​និង​ម៉ូតូ​នៅ​កន្លែង​តែមួយ​ទៅ​បាត់​ដោយ​សុ​វត្តិភាព​។​ហេតុ​ការ​ណ៏​ចោរលួច​រថយន្ត​និង​ម៉ូតូ​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​ចំណុច​ភូមិ​ទី​៦​ឃុំ​ត្រែងត្រយឹង​ស្រុក​ភ្នំស្រួច​ខេត្តកំពង់ស្ពឺ​កាលពី​វេលា​ម៉ោង​៤​ទាបភ្លឺ​ថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ ២០១៨ ។​

​ជនរងគ្រោះ​ឈ្មោះ​តែម​កុសល​ភេទ​ប្រុស​អាយុ​៣៩​ឆ្នាំ​រស់នៅ​ភូមិ​ទី​៦​ឃុំ​ត្រែងត្រយឹង​បាន​ឲ្យ​ដឹងថា​នៅមុន​ពេល​កើតហេតុ​គាត់​បាន​យក​រថយន្ត​ម៉ាក​TOYOTATacoma​ពណ៌​ស​មួយ​បាំង​កន្លះ​ពាក់​ស្លាក​លេខ​កោះកុង​2A.0746​។​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​វេ​វ​អាល់​ហ្វា​ពណ៌​ក្រហម​គ្មាន​ស្លាក​លេខ​ទុក​នៅ​ខាងក្រៅ​ផ្ទះ​ដោយ​(​រថយន្ត​មិន​ចា​ក់ឡុក​បែរមុខ​ទៅរក​ផ្លូវ​និង​ម៉ូតូ​ចាក់សោ​កង់​)​រួច​គាត់​ក៍បាន​ទៅក្នុង​ផ្ទះ​គេង​លក់បាន​ទៅ​។​

​បុរស​ខាងលើ​បន្តថា​លុះដល់​ម៉ោង​កើតហេតុ​ខាងលើ​គាត់​បាន​ភ្ញាក់​ពី​ដំណេក​ចេញមក​មើល​រថយន្ត​និង​ម៉ូតូ​ស្រាប់តែ​មិនឃើញ​រថយន្ត​និង​ម៉ូតូ​មិនដឹងថា​ចោរលួច​យកទៅ​បាត់​ពី​ថ្មើរ​ណា​រួច​គាត់​បានមក​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល​ឱ្យជួយ​អត្ត​រា​គម​ន៏​។​

​ក្រោយពី​ទទួល​ពាក្យបណ្តឹង​ពី​ជនរងគ្រោះ​រួចមក​កម្លាំង​នគរបាល​បានធ្វើការ​ស្រាវជ្រាវ​និង​កសាង សំណុំរឿង​តាម​នី​តី​វិធី​៕S/​

​មួយ​យប់​ចោរលួច​យក​រថយន្ត​និង​ម៉ូតូ​នៅ​កន្លែង​តែមួយ​ដោយ​សុ​វត្តិភាព​

#