​មើល​លទ្ធផល ការប្រកួត​បាល់បោះ ជើង​ឯកជាតិ ថ្ងៃ​ដំបូង​

770
ចែករម្លែក

ដោយ​:​រ៉ូ​ហ្សា​
​ភ្នំពេញ​:​ការប្រកួត​បាល់បោះ​ជើង​ឯកជាតិ អាយុ​ក្រោម ២៣ ឆ្នាំ បាន​ចាប់ផ្ដើម​ហើយ នៅ​ថ្ងៃ​ទី​១១ ធ្នូ ដោយ​មាន​ក្រុម​បាល់បោះ​បុរស ចំនួន ៨ ក្រុម និង​បាល់បោះ​នារី ចំនួន ៥ ក្រុម ចូលរួម​ប្រកួត ។​

​សម្រាប់​ថ្ងៃ​ទី​១១ ធ្នូ ដែល​ជា​ថ្ងៃ​ដំបូង​នេះ មាន​ការប្រកួត​គ្នា រវាង​ក្រុម​បុរស ជាមួយ​ក្រុម​បុរស ចំនួន ៤ ប្រកួត ឯណោះ ។ សូមបញ្ជាក់​ថា សម្រាប់​បោះ​ក្រុម ដែល​ឈ្នះ​បានទទួល ២ ពិន្ទុ ឯ​ក្រុម​ដែល​ចាញ់ បានទទួល ១ ពិន្ទុ​ប៉ុណ្ណោះ ។​

​ចំពោះ​ការប្រកួត​ទាំង ៤ ប្រកួត​នោះ ក្រុម​វិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានី ផ្សារ​ដើមថ្កូវ ប្រកួត​ចាញ់​ក្រុម​វិទ្យាល័យ ហ៊ុន សែន តាខ្មៅ ក្នុង​ពិន្ទុ​១២​ទល់​៦០ ។ ក្រុម​ខេត្តស្វាយរៀង ប្រកួត​ចាញ់​ក្រុម​ក្រសួង​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ក្នុង​លទ្ធផល ៣៤ ទល់​៦២ ។​

​ចំពោះ ២ ប្រកួត​ទៀត ក្រុម Conquis Stadors ប្រកួត​ឈ្នះ​ក្រុម​មក​ពី​ខេត្ត​ពោធិ៍សាត់ ក្នុង​លទ្ធផល ៤៩ ទល់​៣៩ និង​ក្រុម​សាកលវិទ្យាល័យ​អាស៊ី​អឺរុប ប្រកួត​ឈ្នះ ក្រុម​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ក្នុង​លទ្ធផល ៤៨ ទល់​៤៣ ដោយ​តឹងតែង​បំផុត ៕v

ទិដ្ឋភាព​ប្រកួត​ថ្ងៃ​ដំបូង​