​មើល​សម្រស់​សុវណ្ណ រ៉ា​ផា ពេល​ភ្ជាប់ពាក្យ​ជាមួយ​នាយ​ក្តី

498
ចែករម្លែក
  • 31
    Shares

ដោយ​បូ​រិ​ន​/​ភ្នំពេញ​៖​តារា​សម្តែង​កញ្ញា​សុវណ្ណ​រ៉ា​ផា​បាន​ភ្ជាប់ពាក្យ​ជា​មួយគូ​ដណ្តឹង​នឹង​នាយ​ក្តី​ហើយ​កាលពី​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១០៩ អមដោយ​ការបញ្ចប់​ព័ត៌មាន​ប្រុស​ស្រឡាញ់​ប្រុស​ជាមួយនឹង នាយ ចឹ​ម ដែល​ល្បី​ក្នុង​ចង្កោម​សិល្បៈ​។

​កន្លងមក​តារា​សម្តែង​សិច​ស៊ី​កញ្ញា​សុវណ្ណ​រ៉ា​ផា​តែងតែ​បានបង្ហាញ​ភាព​ផ្អែមល្ហែម ជាមួយ​ថៅកែ​ផលិតកម្ម BKS និង​ជាតា​រា​កំប្លែង លោក​ឈុន សុវណ្ណ​ភក្តី (​នាយ​ក្តី​) ក្នុង​កម្មវិធី​សិល្បៈ​ជាច្រើន ហើយ​ជាពិសេស​បង្ហោះ​រូប​ឱ្យ​មហាជន​បានដឹង​ពី​ពួកគេ​។

​ប៉ុន្តែ​ពេលនេះ​ពួកគេ​លេង​មែនទែន​ហើយ សុវណ្ណ រ៉ា​ផា បាន​សម្រេចចិត្ត​ភ្ជាប់ពាក្យ​ជាមួយ​នាយ ភក្តី ដែលជា​ពោះម៉ាយ​មានកូន​ពីរ​និង​សម្បូរ​រឿងអាស្រូវ​ក្នុង​ចង្កោម​សិល្បៈ​ហើយ​ជា​រឿង​“​ប្រុស​ស្រលាញ់​ប្រុស​” ជាមួយ​នាយ ចឹ​ម ។​ក្នុង​ពិធី​ភ្ជាប់ពាក្យ​របស់​នាង និង នាយ​ក្តី បានបង្ហាញ​ការតុបតែង​ខ្លួន និង រៀប​ពិធី​តាម​ប្រពៃណី​ខ្មែរ​ខណៈ​នាង​ត្រូវបាន​មហាជន​ស្រស់ស្អាត​និង​សមជា​មួយ​នាយ​ក្តី​ក្នុង​ពិធី​ពិសេស​ក្នុង​ជីវិត​របស់​នាង​ដែល​ត្រៀម​ធ្វើ​កូនក្រមុំ​។

​សូមបញ្ជាក់ថា សុវណ្ណ រ៉ា​ផា និង​នាយ​ក្តី នៅតែ​បន្តការងារ​ជា​តារា​សម្តែង​និង​តារា​កំប្លែង​ជាមួយ​នាយ​ចឹ​ម ដដែល ខណៈ​ពួកគេ​ប្រកាស​ត្រៀម​រៀបចំ​មង្គល​ដ៏​ធំ​នា​ចុងឆ្នាំ​២០១៩ ខាងមុខនេះ​៕S/​