​មឿ​ន សុខ​ហ៊ុ​ច ជួប​ជាមួយ​ជើង​ខ្លាំង​ថៃ វ៉ាន់ ឡេ​ក​

278
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា /
​ភ្នំពេញ​៖
លើស​ង្វៀន Boostrong Gold Medal Fighter on Fire នៅ​ព្រឹក​ថ្ងៃទី​៨ កញ្ញា អ្នក​ប្រដាល់​កម្ពុជា មឿ​ន សុខ​ហ៊ុ​ច ក្លិប​ពុទ្ធ​សេរី​វង្ស ជួប​ប្រកួត​ជាមួយ អ្នក​ប្រដាល់​ថៃ ឈ្មោះ ថៃ វ៉ាន់​ឡេ​ក (Thay Wanlek) ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦៥ គីឡូក្រាម​។​

​មួយរយៈ​នេះ សុខ​ហ៊ុ​ច ធ្លាក់ចុះ​ច្រើនណាស់ ដោយសារតែ​គេ ទទួលយក​ការប្រកួត ស្ទើរតែ​រាល់​សប្ដាហ៍ ធ្វើ​ឲ្យ​គេ​ឈឺ​សាច់ និង​មិនមាន​ពេល ដើម្បី​ហ្វឹកហាត់​នោះ​។ បន្ទាប់ពី​សហព័ន្ធ និង​ស្ថានីយ៍ទូរទស្សន៍ ប្រកាស​រួមគ្នា ទប់ស្កាត់​មិន​ផ្ដល់​ការប្រកួត ឲ្យ​រាល់​សប្ដាហ៍ មក​នោះ ការប្រកួត​លើក​នេះ ទំនងជា​សុខ​ហ៊ុ​ច ធ្វើបាន​ល្អ​ជាង​មុន ជាមិនខាន​នោះឡើយ ។​

មឿ​ន សុខ​ហ៊ុ​ច និង ថៃ វ៉ាន់​ឡេ​ក​

​អ្នក​ប្រដាល់​កម្ពុជា រូបនេះ ទាត់​ចេញ​ធ្ងន់​ល្អ តែ​សព្វថ្ងៃ កម្លាំង​របស់គេ ធ្វើ​ព្យុះភ្លៀង បានតែ​ត្រឹម ៣ ទឹក​ប៉ុណ្ណោះ ចាប់ផ្ដើម​ធ្លាក់ចុះ​ហើយ ។ អ្នក​ប្រដាល់​កម្ពុជា​រូបនេះ មាន​ប្រវត្តិ​ប្រកួត ចំនួន​១៦៨​ដង ឈ្នះ​១៣៨​ដង ចាញ់​២៥​ដង និង​ស្មើ​ពិន្ទុ​៥​ដង​។​

​ចំពោះ​អ្នក​ប្រដាល់​ថៃ​វិញ គេ​ក៏​ជា​អ្នកខ្លាំង ក្នុងចំណោម​អ្នកខ្លាំង មួយរូប​ដែរ ។ គេ​ធ្លាប់​មក​ប្រកួត នៅ​ស្រុក​ខ្មែរ ញឹកញាប់​ដែរ​។ គេ​មិនមែនជា​អ្នក​ប្រដាល់ ដែល​ពូកែ​កែង ណាស់ណា​ទេ តែ​ស្នៀត​ទាត់ កណ្ដាប់ដៃ និង ជង្គង់​របស់គេ វ៉ៃ​ចេញ​មាន​ប្រសិទ្ធភាព​ណាស់ ។ ថៃ វ៉ាន់​ឡេ​ក មាន​ប្រវត្តិ​ប្រកួត ចំនួន​៨១​ដង ឈ្នះ​៦៣​ដង ចាញ់​១៧​ដង​និង​ស្មើ​ពិន្ទុ​១​ដង ។ ការជួបគ្នា រវាង​អ្នក​ប្រដាល់​ទាំង ២ រូបនេះ មិនដឹងថា នរណា​ឈ្នះ នរណា ចាញ់​នោះទេ ។​

ជើង​ខ្លាំង​ដែល​ត្រូវ​ប្រកួត​គ្នា​

​ការប្រកួត​រវាង អ្នក​ប្រដាល់​រួម​ជាតិ វិញ​នោះ សេក គឹម​អាន ក្លិប​អង្គរ​មានជ័យ ខេត្តសៀមរាប ប្រកួត​ជាមួយ​អ្នក​ប្រដាល់ ទូច ដេវីដ មកពី​ក្លិប​អា​រុណ​រះ​កីឡា ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦០ គីឡូក្រាម ។ ពួកគេ ជា​អ្នក​ប្រដាល់​ជើង​ថ្មី​មែន តែ​ក្បាច់​វ៉ៃ​របស់គេ មិន​អន់​ឡើយ គ្រាន់តែ​ការប្រើប្រាស់ កម្លាំង​របស់គេ មានការ​ខ្ជះខ្ជាយ​បន្តិច ។ អ្នក​ប្រដាល់​ទាំង ២ រូបនេះ មានឱកាស​ឈ្នះ​ដូចគ្នា តែ​មិនដឹងថា នរណា​ជួប​សំណាងល្អ​ឡើយ​។​

​អ៊ូច ធា​រិ​ទ្ធ ក្លិប​អាណាចក្រ​គុន​ខ្មែរ ប្រកួត​ជាមួយ អ្នក​ប្រដាល់ សៀវ ង៉ុ​យ ក្លិប​កងពលធំ អន្តរាគមន៍​លេខ​២ នៃ​សមាគម​ប្រដាល់ ក្រសួងការពារជាតិ​។ អ្នក​ប្រដាល់​ទាំង ២ រូបនេះ ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៥៧ គីឡូក្រាម​។ ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង ដូចគ្នា មិនដឹងថា នរណា ឈ្នះ​នោះឡើយ ។​

​សល់ ស្រស់ ក្លិប​សាល​វ័​ន្ដ​កីឡា ប្រកួត​ជាមួយ​អ្នក​ប្រដាល់ ឆូ​ន បូ​ន ក្លិប​ទ័ព​ឆ័​ត្រ​យោង ៩១១ ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៥៤ គីឡូក្រាម ។ ប៊ុន ស៊ី​ង ក្លិប​សំរោង​កោង​កីឡា ខេត្តបាត់ដំបង ប្រកួត​ជាមួយ អេ​លី​ត វិចិត្រ ក្លិប​ឆ្មា ស សែន​សុខ ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦០ គីឡូក្រាម ៕v