​មឿ​ន សុខ​ហ៊ុ​ច ឈ្នះ​ទាំង​វេទនា ឯ នី សុ​ភី ឈ្នះ​ទឹក​ទី​២

538
ចែករម្លែក

ដោយ​: រ៉ូ​ហ្សា /
​ភ្នំពេញ​: សម្រាប់​ការប្រកួត​ប្រដាល់ លើស​ង្វៀន​ទាំង ៤ របស់​អាស៊ីអាគ្នេយ៍ ក្នុង​សប្ដាហ៍ កន្លងទៅនេះ អ្នក​ប្រដាល់​កម្ពុជា ភាគច្រើន បានទទួល​ជ័យជំនះ លើ​អ្នក​ប្រដាល់​បរទេស ។​

​លើស​ង្វៀន​ខា​រ៉ា​បាវ កាលពី​រសៀល​ថ្ងៃទី​៦ មករា អ្នក​ប្រដាល់ ឈឿន ឆៃ​ដែន ក្លិប​និរោធ​ន៍​មានជ័យ ឈ្នះ​អ្នក​ប្រដាល់​ថៃ ឆាយ ឡេ​ក (Chhay Lek) ដោយ​ពិន្ទុ​ដាច់ ។ ចៅក្រម​ទាំង ៥ សុទ្ធតែ​ផ្ដល់​ពិន្ទុ ឲ្យ ឆៃ​ដែន ឈ្នះ​គ្រប់ៗ​គ្នា ។

​ចំពោះ មឿ​ន សុខ​ហ៊ុ​ច ក្លិប​ពុទ្ធ​សេរី​វង្ស​វិញ ប្រកួត​ឈ្នះ​អ្នក​ប្រដាល់​ថៃ ផាត ណាគ្រី​ន (Phat Nakrin) ដោយ​ពិន្ទុ​ដាច់​ដែរ ។ នៅ​ទឹក​ទី​៣ ណាគ្រី​ន ត្រូវ​អាជ្ញាកណ្ដាល រាប់ ៨ បន្ទាប់ពី​ត្រូវ​មួយ​កែង របស់ សុខ​ហ៊ុ​ច នោះ ។ នៅ​ទឹក​ទី​៤ និង​ទឹក​ទី​៥ សុខ​ហ៊ុ​ច ដុនដាប​កម្លាំង​មែនទែន ហើយ​ដួល​លើស​ង្វៀន ញឹកញាប់​ទៀតផង ។ ទោះជា​យ៉ាងណា ក៏​ចៅក្រម​ទាំង ៥ សុទ្ធតែ​ប្រគល់​ជ័យជំនះ ឲ្យ សុខ​ហ៊ុ​ច ឈ្នះ​គ្រប់ៗ​គ្នា ។​

​ចំពោះ​ការប្រកួត លើស​ង្វៀន​ហ្គេ​ន​ស្ប៊ើ​ក នៅវេលា​យប់ ថ្ងៃ​ដដែល​វិញ​នោះ អ្នក​ប្រដាល់​កម្ពុជា យ៉ា​ម ខេមរា ក្លិប​រស្មី​កុមារកំព្រា ត្រូវ​អ្នក​ប្រដាល់​អ៊ីរ៉ង់ វ៉ា​ដា​នី​រ៉ា​ត ហាសាន់ (Vahdanirad Hassan) ទាត់​ឲ្យ​ខូច​ជើង មិនអាច​បន្ត​ការប្រកួត បាន​ទៀត នៅត្រឹម​ទឹក​ទី​៤ ។​

​លី​ញ ភារ​ម្យ ក្លិប​ឆ្មា ស សែន​សុខ ប្រកួត​ឈ្នះ​អ្នក​ប្រដាល់​ថៃ មូ​ន ថុង (Moun Thong) ដោយ​ពិន្ទុ​ដាច់​តែម្ដង ។ នៅក្នុង​ការប្រកួត​នេះ ភារ​ម្យ មានប្រៀប​លើ​គូប្រកួត ទាំង ៥ ទឹកតែ​ម្ដង មិនតែប៉ុណ្ណោះ មូ​ន ថុង ត្រូវ​អាជ្ញាកណ្ដាល​រាប់ ៨ ស្ទើរតែ​គ្រប់ទឹក​ទៀតផង ។​

​ការប្រកួត​លើស​ង្វៀន Boostrong Fighter on Fire នា​ព្រឹក​ថ្ងៃទី​៦ មករា អ្នក​ប្រដាល់ នី សុ​ភី ដែល​គេ​ស្គាល់​ជាទូទៅ​ថា ឡុង សុ​ភី ក្លិប​សាល​វ័​ន្ដ​កីឡា បាន​ប្រើ​កែង ផ្ដួល​អ្នក​ប្រដាល់​ថៃ ណុង អ៊ូ (Nong Ou) ឲ្យ​សន្លប់​ធំ នៅ​ដើម​ទឹក​ទី​២​។​

​ណុង អ៊ូ ជួប​ការលំបាក តាំងពី​ពាក់កណ្ដាល​ទឹក​ទី​១ មកម្ល៉េះ ។ អ្នក​ប្រដាល់​ថៃ​រូបនេះ បាន​ប្រើ​កែង និង​កណ្ដាប់ដៃ វាយ​សង​ទៅលើ​សុ​ភី​វិញ តែ​ទីបំផុត សុ​ភី បាន​ប្រើ​កែង​ផ្ដួល អ្នក​ប្រដាល់​ថៃ​រួប​នេះ ឲ្យ​សន្លប់​មុន​ស្នូរ​សម្លេង​ជួង បញ្ចប់​ទឹក​ទី​២ ។​

​ការប្រកួត​លើស​ង្វៀន Wurkz កាលពី​រសៀល​ថ្ងៃទី​៦ មករា ដែរ អ្នក​ប្រដាល់​កម្ពុជា សារឿន ចាន់ ក្លិប​តា​ព្រហ្ម​មានជ័យ ប្រកួត​ឈ្នះ អ្នក​ប្រដាល់​ថៃ ណាន (NAN) ដោយ​ពិន្ទុ ទាំង​លំបាក ។​

​រឿ​ម វណ្ណៈ ក្លិប​រាជសីហ៍​ខេត្តបន្ទាយមានជ័យ សន្លប់​ដោយសារ​កែង របស់​អ្នក​ប្រដាល់​ថៃ ប៉ែត សេន​ឡេ​ក (Pert Senlek) នៅ​ទឹក​ទី​១ ។

​វណ្ណៈ ដែល​ចង់​ផ្ដួល​គូប្រកួត ឲ្យ​បាន​រហ័ស​នោះ នៅ​ពាក់កណ្ដាល​ទឹក​ទី​១ គេ​បាន​លោត​ផ្ដូ​រ​កែង ជាមួយ ប៉ែត សេន​ឡេ​ក តែ ប៉ែត សេន​ឡេ​ក ច្រាស​មួយ​កែង​សង​វិញ បណ្ដាល​ឲ្យ វណ្ណៈ សន្លប់​ក្រោក​លែងរួច ។ ទោះជា​យ៉ាងណា ក៏​អ្នក​ប្រដាល់​ថៃ​រូបនេះ របួស​ដោយសារ​កែង​របស់ វណ្ណៈ​ដែរ ៕v

ទិដ្ឋភាព​ប្រកួត​ លើស​ង្វៀន​អាស៊ីអាគ្នេយ៍​