​មឿ​ន សុខ​ហ៊ុ​ច ស្វាគមន៍ រ៉ុង ណាក់​ផា​

316
ចែករម្លែក
អ្នក​ដែល​ត្រូវ​ប្រកួត​គ្នា​

ដោយ​៖ រ៉ូ​ហ្សា /
​ភ្នំពេញ​៖
លើស​ង្វៀន​អ្នក​ប្រយុទ្ធ កំពូល​ឋា​ម​ពល Champion របស់​អាស៊ីអាគ្នេយ៍ នា​យប់​ថ្ងៃទី​១៨ សីហា អ្នក​ប្រដាល់​កម្ពុជា មឿ​ន សុខ​ហ៊ុ​ច ក្លិប​ពុទ្ធ​សេរី​វង្ស ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ រ៉ុង ណាក់​ផា (Roung Nakpha) ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦៥ គីឡូក្រាម​។​

​អ្នក​ប្រដាល់​ថៃ​រូបនេះ ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ ញឹកញាប់​ណាស់ដែរ តែ​សម្រាប់​សង្វៀន អាស៊ីអាគ្នេយ៍​វិញ នេះ​ជា​លើកដំបូង​ហើយ​។ គេ​ជា​អ្នកខ្លាំង​មួយរូប ដែល​មិនជា​ស្រួល ទប់ទល់​នោះទេ តែ​សម្រាប់​អ្នក​ប្រដាល់​កម្ពុជា សុខ​ហ៊ុ​ច វិញ​នោះ ក៏​កាន់តែ​អស្ចារ្យ​ណាស់ ទៅទៀត ។​

​សុខ​ហ៊ុ​ច មួយរយៈ​នេះ មានការ​ធ្លាក់ចុះ​ច្រើន ដោយសារតែ​គេ ប្រកួត​ជាប់​គ្នា រៀងរាល់​សប្ដាហ៍​ពេក ធ្វើ​ឲ្យ​កម្លាំង និង​បច្ចេកទេស​របស់គេ ស្រុតចុះ​តែម្ដង ។ អ្នក​ប្រដាល់​រូបនេះ អាច​នឹង​ខូចខ្លួន ប្រសិនបើ​គេ នៅតែ​បន្ត​ការប្រកួត ដោយ​មិន​គិតពី​សុខភាព និង​កម្លាំង​បែបនេះ ។​

មឿ​ន សុខ​ហ៊ុ​ច និង រ៉ុង ណាក់​ផា

​ចំពោះ រ៉ុង ណាក់​ផា​វិញ គេ​ក៏​ជា​ជើង​ខ្លាំង​មួយរូប ដែល​ធ្លាប់​មក​ចូលរួម​ប្រកួត ដណ្ដើម​ខ្សែក្រវាត់ នៅ​ស្រុក​ខ្មែរ ជាច្រើនលើក​ដែរ​។ ការប្រកួត​នេះ គូប្រកួត មិនអាច​មើលស្រាល​គ្នា បាន​នោះឡើយ ចាំមើល​នរណា ជា​អ្នកឈ្នះ ក្នុងការ​ប្រកួត​នេះ ។​

​លាប រដ្ឋា ក្លិប​ដី​ឡូ​តិ៍​មាន​រិ​ទ្ធ ខេត្តបន្ទាយមានជ័យ ត្រូវបាន​ដាក់​ឲ្យ​ប្រកួត ជាមួយ​អ្នក​ប្រដាល់​ថៃ ឈរ មុក​ផេ​ត (Chhor Mukphat) ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦០ គីឡូក្រាម​។​

​រដ្ឋា ជា​អ្នក​ប្រដាល់ ដែលមាន​កណ្ដាប់ដៃ​ធ្ងន់ ព្រមទាំង​មាន​កម្លាំង​គ្រប់គ្រាន់ ដើម្បី​តស៊ូ​ជាមួយ​គូប្រកួត​បាន ៥ ទឹក​ពេញ ដោយ​គ្មាន​បញ្ហា ។ អ្នក​ប្រដាល់​ទាំង ២ រូបនេះ បើ​នរណា ហ៊ាន​មើលស្រាល​គូប្រកួត ច្បាស់​ជា​គ្រោះថ្នាក់​ហើយ ។​

លាប រដ្ឋា និង ឈរ​មុក ផេ​ត​

​ឈរ មុក​ផេ​ត កណ្ដាប់ដៃ និង​ស្នៀត​ជើង​របស់គេ មិន​អន់​ជាង រដ្ឋា នោះទេ ពិសេស​គេ​វ៉ៃ ដោយ​ភាព​អត់ធ្មត់ មិន​ច្រឡោត តែបើ​មានឱកាស គេ​នឹង​បញ្ចប់​សកម្មភាព គូប្រកួត​ភ្លាម​មួយ​រំពេច ។ នរណា ឈ្នះ ក្នុងជំនួប រវាង​អ្នក​ប្រដាល់​ទាំង ២ រូបនេះ ។​

​ណា​ម ម៉ូ​រ៉ា​ក់ ក្លិប​ពន្លឺ​សាមគ្គី​ខេត្តបាត់ដំបង ប្រកួត​ជាមួយ លីន វីរៈ ក្លិប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦០ គីឡូក្រាម ។ ជំនួប​រវាង​អ្នក​ប្រដាល់ ទាំង ២ រូបនេះ គេ​មិនអាច​ប៉ាន់ស្មាន ពី​លទ្ធផល​បាន​មុន​ឡើយ ។​

​ថន ភឿ​ត ក្លិប​ឃ្លាំងមឿង​កីឡា ប្រកួត​ជាមួយ​អ្នក​ប្រដាល់ មិនមាន​កេរ្តិ៍ឈ្មោះ កុយ ចាន់តូ ក្លិប​គី​សែ​មាន​រិ​ទ្ធ ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦០ គីឡូក្រាម ។ សូត្រ វាសនា ក្លិប​បក្សី​ស្លាប​ដែក ប្រកួត​ជាមួយ ខាំ សូរិយា ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៥៧ គីឡូក្រាម ៕v