​មេខ្យល់​ម្នាក់​ដែល​កៀងគរ​ពលរដ្ឋ​ចូលទៅ​រស់នៅ​លើដី​របស់​រដ្ឋ​បានរ​ត់ទៅ​បួស​ជាស​ង្ឃ​

136
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​មេខ្យល់​ម្នាក់​នៅ​ឃុំ​ស្រ​យ៉ង់​ស្រុក​គូលែន​ខេត្តព្រះវិហារ​ដែល​បាន​កៀងគរ​ពលរដ្ឋ​ក្រៅ​តំបន់​​ចូលទៅ​រស់នៅ​លើដី​របស់​រដ្ឋ​រាប់​សឹ​ប​ហិកតា​នោះ។​ដី​នោះ​ស្ថិតនៅ​ចំណុច​ជាំ​ធំ​ក្នុងភូមិ​ម្រេច​ឃុំ​ស្រ​យ៉ង់​ស្រុក​គូលែន​ខេត្តព្រះវិហារ​។​បាន​បែងចែក​ដី​របស់​រដ្ឋកា​ប់​រុករាន​ដី​ដោយ​ខុសច្បាប់​និង​មាន​សិទ្ធិ​បង្កើត​ភូមិ​ដោយ​ចិត្ត​ឯង​ដែល​អាជ្ញាធរ​មូលដ្ឋាន​មិនបាន​អនុញ្ញាត​។​

​ជាពិសេស​គ្មាន​សេចក្តីជូនដំណឹង​ពី​ក្រសួងមហាផ្ទៃ​ឥឡូវ​ត្រូវបាន​គេចខ្លួន​ទៅ​បួស​ជា​ព្រះ​ស​ង្ស​ដើម្បី​បិទបាំង​និង​លុបលាង​ចេញពី​សំណាញ់​ច្បាប់​។​ដីព្រៃ​រាប់សិប​ហិកតា​របស់​រដ្ឋ​ត្រូវបាន​ក្រុម​មេខ្យល់​បែងចែក​ឱ្យ​ក្រុម​ប្រជាពលរដ្ឋ​គ្រប់គ្រង​ដោយ​មិនមាន​ច្បាប់​ពី​ស្ថាប័ន​ណាមួយ​ឱ្យ​ច្បាស់លាស់​នោះទេ​។​ក្នុងនោះ​មានតែ​លិខិត​ក្លែងបន្លំ​ចេញ​ដោយ​ក្រុម​មេខ្យល់​នោះ​គឺ​គ្មាន​អាជ្ញាធរ​ឬក៏​ស្ថាប័ន​ណាមួយ​ទទួលស្គាល់​ឡើយ​។​

​ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា​ក្នុង​រយៈពេល​ពីរ​ថ្ងៃ​កន្លងមកនេះ​មាន​ក្រុម​បក្ខពួក​មេខ្យល់​បាន​យក​រថយន្ត​ចំនួន​២​គ្រឿង​ចូលទៅ​ដឹកជញ្ជូន​ប្រជាពលរដ្ឋ​មួយចំនួន​ចេញមក​ខាងក្រៅ​និង​បាន​ចែក​ថវិកា​ក្នុង​ម្នាក់​ចំនួន​២​ម៉ឺន​ទៅ​៣​ម៉ឺន​រៀល​។​ក្នុង​នោះបាន​ប្រាប់​ពលរដ្ឋ​ថាបើ​សិន​មា​នន​ណា​មក​សួ​នាំ​ត្រូវ​ឆ្លើយថា​ការ​មក​រស់នៅ​ទីនេះ​គឺ​មក​ដោយ​ខ្លួនឯង​។​ការកាប់​រុករាន​ទន្ទ្រាន​យក​ដី​គឺ​ធ្វើ​ដោយ​ខ្លួនឯង​មិនមាន​អ្នកណា​បែងចែក​ឱ្យ​នោះទេ​ហើយ​គ្មាន​ន​ណា​ត្រូវ​បានឱ្យ​បង់លុយ​បង់​កាក់​នោះដែរ​។

​តែ​តាម​ការ​ឱ្យដឹងពី​ពលរដ្ឋ​បានឱ្យ​ដឹ​ងា​ថា​ធាតុពិត​ក្រុម​មេខ្យល់​និង​បក្ខពួក​បាន​បែងចែក​ដីព្រៃ​របស់​រដ្ឋ​គ្មាន​ច្បាប់​អនុញ្ញាត​ឱ្យទៅ​ក្រុម​ប្រជាពលរដ្ឋ​ក្នុង​មួយ​គ្រួសារ​ដី​លំនៅដ្ឋាន​៥០​ម៉ែត្រ​គុណ​៥០​ម៉ែត្រ​និង​ដីចម្ការ​២​ហិកតា​ទៅ​៣​ហិកតា​។​ក្រុម​មេខ្យល់​តម្រូវឱ្យ​បង់លុយ​ពី​២០​ម៉ឺន​រៀល​ទៅដល់​៤០០​ដុល្លារ​តាម​ទំហំ​ដី​តូចធំ​។​

​ប្រភព​ដដែល​បាន​បន្តថា​ក្រុម​មេខ្យល់​ខាងលើ​នោះ​មាន​សិទ្ធិ​ដកហូត​ដីធ្លី​ដែល​ប្រជាពលរដ្ឋ​រុករាន​រួច​យកទៅ​បែងចែក​ទៅ​អ្នក​ផ្សេងទៀត​។​ចំណែក​ប្រជាពលរដ្ឋ​ណា​មិនមាន​លទ្ធភាព​នៅជាប់​លាប់​នៅ​ទីនោះ​៕S/​