​មេឃុំ​ខ្ចាស់​៖​មិនមាន​ការស្នើសុំ​ពី​អ្នកភូមិ​ក្នុងការ​បង្កើត​ផ្សារ​សម្រាប់​លក់​នំក្រឡាន​ទេ​

479
ចែករម្លែក
  • 70
    Shares

​ដោយៈ​អង្គរតូច​/​សៀមរាប​៖​មេឃុំ​ខ្ចាស់​លោក​អួន​សេន​បាន​បដិសេធថា​មិនមាន​ការស្នើសុំ​ពី​ក្រុម​អ្នកភូមិ ក្នុងការ​បង្កើត​ឲ្យ​មាន​ផ្សា​រលក់​នំក្រឡាន នៅក្នុង​មូលដ្ឋាន​នោះទេ​។​ការបដិសេធ​របស់លោក​មេឃុំ តាម​ប្រព​ន្ធ័​ទូរ​សព្ទ័​ខណៈដែល​អាជ្ញាធរ​ស្រុក​ប្រាសាទបាគង​ប​ញ្ឍ​ប់​មិន​ឲ្យ​ពលរដ្ឋ​ដែល​មកពី​ស្រុក​សូទ្រនិគម​លក់​នំក្រឡាន​លើ​ដង​ផ្លូវជាតិ​លេខ​៦​ក្នុងភូមិ​សាស្ត្រ​ឃុំ​ត្រពាំង​ធំ​បន្តទៅទៀត​ស្របពេល​មានការ​បង្ហោះ​ព័​ត៏​មាន​ថា សុំ​ឲ្យ​មានការ​បង្កើត​ផ្សារ សម្រាប់​លក់​នំក្រឡាន​។​

​មេឃុំ​ខ្ចាស់​លោក​អួន​សេន​បាន​ប្រាប់ថា​ការរៀបចំ​សណ្តាប់ធ្នាប់​របស់​មេឃុំ​ត្រពាំង​ធំ​ជាការ​ប្រសើរ​ណាស់ ព្រោះថា​ជា​ហា​នី​ភ័យ​ខ្ពស់បំផុត សម្រាប់​បងប្អូន​ពលរ​ដ្ឋ​ដែល​លក់​នំក្រឡាន នៅតាម​ចិញ្ចើមថ្នល់​។ ពីដំបូង​ឡើយ​ពួកគាត់​លក់​តែ​តាម​មុខផ្ទះ​នៅក្នុង​ស្រុក​សូទ្រនិគម​ប៉ុណ្ណោះ​។​តែ​មិនដឹង​យ៉ាង​មេច​សុខៗ​ក៏​នាំគ្នារ​ត់ទៅ​លក់​ដល់​ឃុំ​ត្រពាំង​ធំ​ទៅវិញ​។

​កាល​ពួកគាត់​លក់​ដំបូង​អាជ្ញាធរ​និង​សមត្ថកិច្ច​បានរៀបចំ​និង​តម្រូវ​ឲ្យ​ពួកគាត់​ថយ​យ៉ាងតិច​៥​ម៉ែត្រ​ពី​ផ្លូវជាតិ​។​លុះ​ពេល​ទៅ​លក់​ឯ​ស្រុក​ប្រាសាទបាគង​ក៏​ស្រាប់តែ​នាំគ្នា​លក់​ជាប់​ចិញ្ចើមថ្នល់​តែម្តង​។​លោក​មេឃុំ​បញ្ជាក់ថា ក្រុម​ពលរដ្ឋ​ដែល​លក់​នំក្រឡាន ក្នុងស្រុក​សូទ្រនិគម​មាន​ប្រហែល​ជាង​១០០​តូប ។​ចឹ​ង​ទេ​អាជ្ញាធរ​នឹង​ចុះ​រៀបចំ​ជាថ្មី ដោយ​តម្រូវ​ឲ្យ​ថយ​៥​ម៉ែត្រ​ពី​ចិញ្ចើម​ថ្នល់ជាតិ បន្ទាប់ពី​ពួកគាត់ វិល​មក​លក់​តាម​មុខផ្ទះ​ក្នុងភូមិ​វិញ​។​

​ចំណែក​មេឃុំ​ត្រពាំង​ធំ​នៃ​ស្រុក​ប្រាសាទបាគង​លោក​សយ​សីហា​ក៏បាន​ឲ្យ​ដឹង​ដែរ​ថា​ពិតជា​មានការ​រៀបចំ​និង​ប​ញ្ឍ​ប់​ការលក់​នំក្រឡាន​តាម​ចិញ្ចើម​ផ្លូវជាតិ​លេខ​៦​ក្នុង​ឃុំ​នេះ​មែន​។​មូលហេតុ​បាត់បង់​សណ្តាប់ធ្នាប់​សាធារណៈ បញ្ជៀ​ស​គ្រោះថ្នាក់​ចរាចរ​ណ៏​។

លោក​បន្តថា​ក្នុងចំណោម​៧៥​តូប​គឺមាន​អ្នកភូមិ​ត្រពាំង​ធំ​តែ​៣​តូប​ប៉ុណ្ណោះ​។​ចឹ​ង​ទេ​បើទោះបី​ឲ្យ​ពួកគាត់​ថយក្រោយ​៥​ទៅ​៦​ម៉ែត្រ​គឺ​ប៉ះពាល់​ដល់​ក្បាលដី​ពលរដ្ឋ​ផ្សេងៗ​ទៀត​នាំ​ឲ្យ​មាន​បញ្ហា​កាន់តែច្រើន​។​

តែ​ចំពោះ​ពលរដ្ឋ​ក្នុងភូមិ​៣​តូប​អាជ្ញាធរ​កំពុង​រក​វិធី​សម្រាប់​ពួកគាត់​។​លោក​សយ​សីហា​បាន​បន្តថា​ការដែល​អាជ្ញាធរ​ប​ញ្ឍ​ប់​បែបនេះ​ព្រោះ​កន្លងទៅ​ប្រជាពលរដ្ឋ​មកពី​ឃុំ​ខ្ចាស់​ជា​ច្រើ​នាក់​បាន​សង់រោង​ដាក់លក់​ក្រឡាន​ជាប់​នឹង​ចិញ្ចើមផ្លូវ​។​

​នៅពេល​ដែលមាន​អ្នកទិញ​គាត់​បាន​ចត​យានយន្ត​នៅលើ​ដងផ្លូវ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការធ្វើ​ចរាចរណ៍​ទៅមក​និង​បាន​បង្ក​គ្រោះថ្នាក់​ជា​ញឹកញាប់​រហូត​មាន​អ្នកខ្លះ​បាត់បង់​ជីវិត​ក៏មាន​។​នៅ​រសៀល​ថ្ងៃទី​១២​ខែកុម្ភៈ​នេះ​ក្រុម​ប្រជាពលរដ្ឋ​លក់​នំក្រឡាន​និយាយថា​បើទោះជា​មានការ​បញ្ឈប់​លែង​ឲ្យ​មានការ​លក់ដូរ​យ៉ាង​ដូច្នេះ​ក្តី​ក៏​ពួកគាត់​មិនមាន​ការប្រឆាំង​ជំទាស់​នោះទេ​។​

​ព្រោះ​កន្លង​មកវា​ធ្លាប់មាន​កណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​មែន​។​ក្រុម​ពលរដ្ឋ​បន្ថែមថា​កាលពីពេល​កន្លងទៅ​ពួកគាត់​ក្នុង​ឃុំ​ខ្ចាស់​ស្រុក​សូទ្រនិគម​ដែលមាន​មុខរបរ​លក់​ក្រឡាន​ក៏​ធ្លាប់​បានស្នើ​ទៅ​អាជ្ញាធរ​ស្រុក​ដើម្បី​ជួយ​រៀបចំ​ធ្វើជា​ផ្សារ​លក់​ក្រឡាន​មួយ​ផងដែរ​។​ដោយហេតុថា​ពួកគាត់​ក៏​ព្រួយបារម្ភ​អំពី​សុវត្ថិភាព ផ្ទាល់ខ្លួន​។ ប៉ុន្តែ​សំណើរ​នេះ មិនមាន​ការឆ្លើយតប​ពី​អាជ្ញាធរ​ឃុំ​ឬ​ស្រុក​នោះឡើយ មកទល់ពេលនេះ​៕S/​

#