​មេឃុំ​ជា​ម្ចាស់​ជ័យលាភី​ប្រឡងប្រណាំង​បម្រើសេវា​សាធារណ​:​ល្អ​ចែករំលែក​បទពិសោធន៍​

449
ចែករម្លែក
  • 7
    Shares

ដោយ​:​គង់​ហេង​/​កំពង់ចាម​:​គណ​:​កម្ម​ការ​រដ្ឋបាលខេត្ត​កំពង់ចាម​បានប្រកាស​លទ្ធផល​ជ្រើសរើស​ជ័យលាភី​ប្រឡងប្រណាំង​ឃុំ​សង្កាត់​បម្រើសេវា​សាធារណ​:​ល្អ​គឺ​លទ្ធផល​លេខ​១​បាន​ទៅលើ​ឃុំ​ព្រែក​ក្របៅ ស្រុក​កងមាស​,​។​

លេខ​២​បាន​លើ​ឃុំ​មេសរ​ជ្រៃ​ស្រុក​ស្ទឹងត្រង់​និង​ចំណាត់ថ្នាក់​លេខ​៣​បាន​លើ​ឃុំ​សូ​គង​ស្រុក​កងមាស​។​ពី​បណ្តា​ឃុំ​សង្កាត់​សរុប​ចំនួន​១០៩​នោះបាន​ចែករំលែក​បទពិសោធន៍​គឺ​អាស្រ័យ​ដោយ​កត្តា​សំខាន់ៗ​ច្រើនយ៉ាង​ដែល​ឈានទៅ​ទទួលបាន​ជ័យជម្នះ​ដ៏​ធំធេង​នេះ​។​

​លោក​អ៊ី​កុក​គង់​ជា​ប្រធាន​ក្រុមប្រឹក្សាឃុំ​និង​ជា​មេឃុំ​ព្រែក​ក្របៅ​ដែល​បានទទួល​ជ័យលាភី​ចំណាត់ថ្នាក់​លេខ​១ លើ​ការបម្រើ​សេវាសាធារណ​:​ល្អ​ប្រចាំឆ្នាំ​២០១៨ បាន​ចែករំលែក​បទពិសោធន៍​នេះ ថា កត្តា​ជា​ចម្បង​មុន​បង្អស់​សំខាន់​គឺ​សាមគ្គីភាព​ផ្ទៃ​របស់​យើង​ក្នុង​ក្រុមប្រឹក្សា​។​ដោយ​ចៀសវាង​ដាច់ខាត​កុំ​អនុវត្តន៍​វិធានការ​វប្បធម៌​”​អូស​រទេះគោ​កែក​នឹម​នោះ​”​។​បង្កើត​ផែនការ​ងារ​ឱ្យបាន​ច្បាស់​និង​ប្រគល់​ភារកិច្ច​តាម​ជំនាញ​នីមួយៗ​។​

​លោក​មេឃុំ​ដែលមាន​វ័យ​៦៦​ឆ្នាំ​រូបនេះ​បានឱ្យដឹងថា​ចុះ​ដល់​មូលដ្ឋាន​របស់​គ្រួសារ​ប្រជាពលរដ្ឋ​ជាប្រចាំ​ដើម្បី​ប្រមូល​ព័ត៌មាន​និង​ទទួលយក​នូវ​រាល់​សំណូមពរ​របស់​ប្រជាពលរដ្ឋ​ហើយ​ចម្រាញ់​យក​នូវ​បញ្ហា​ជា​សំណូមពរ​ទាំងនោះ មក​ដោះស្រាយ​តាម​លំដាប់លំដោយ​។ នៃ​បញ្ហា​បន្ទាន់ ឬ​អាច​ទុក​ពន្យារពេល គឺ​ធ្វើយ៉ាងណា​ឱ្យ​ប្រជាពលរដ្ឋ​ទទួលយកបាន គ្មាន​ការ​ថ្នាំងថ្នាក់​។​

​លោក​កុក​គង់​បាន​ឲ្យ​ដឹង​ទៀតថា​យើង​ចាំបាច់​ផ្តល់​ក្តី​ស្រឡាញ់​ឲ្យ​បាន​ច្រើន​ដល់​ពួកគាត់​ជា​ប្រជាពលរដ្ឋ​តាមរយ​:​ការធ្វើផែនការ​វិលជុំ​តាម​ភូមិ​នីមួយៗ​គឺ​នៅ​កៀក​កិត​និង​ចូល​ឲ្យ​ជ្រៅ​ដើម្បី​ទទួលបាន​ពី​សុខទុក្ខ​ពួកគាត់​។​ទាំងនេះ​គឺ​ធ្វើ​ឲ្យ​មានការ​ស្រឡាញ់​ស្និទ្ធស្នាល​យូរអង្វែង​សំខាន់​កុំ​រង់ចាំ​ពេល​ត្រូវការ​ពួកគាត់​ទើប​ទៅរក​ពួកគាត់​នោះឡើយ​។​ពិសេស​ផ្តល់​សេវា​មិនបាច់​បង់ប្រាក់​ដល់​ខ្នង​ផ្ទះ​ទាំង​ចំនួន​ប្រាំពីរ មុខ តាម​ខ្លឹមសារ​នៃ​សេចក្តីណែនាំ​ការអនុវត្ត​ចលនា​ប្រឡងប្រណាំង​ឃុំ​សង្កាត់​បម្រើសេវា​ល្អ​ក្នុង​ខេត្តកំពង់ចាម​។​
លោក​បាន​បន្តថា​ជា​លទ្ធផល​នៃ​សកម្មភាព​ចលនា​ប្រឡងប្រណាំង​ឃុំ​សង្កាត់​បម្រើសេវា​សាធារណ​:​ល្អ​ឆ្នាំ​២០១៨ ជូន​ប្រជាពលរដ្ឋ​ចំនួន​ជិត​មួយ​ម៉ឺន នាក់ មាន​ចំនួន ២.៤៨៦ គ្រួសារ និង​ភូមិ​ចំនួន​១០ របស់​ឃុំ​ព្រែក​ក្របៅ​។ គឺ​ធ្វើ​ឲ្យ​យើង​មាន​ដែលមាន​ផេ​ក​បណ្តាញ​សង្គម​ហ្វា​ស​បុក​ចំនួន បី គឺ​របស់លោក , របស់​ស្មៀន និង​នគរបាល​ប៉ុ​ស្ត៍ ទទួល LIKE(​ឡែក​)​ចូលចិត្ត​សរុប​ចំនួន​៣៩.១៧១​។​

ដោយបាន​ជ័យលាភី​លេខ​១​ទទួលបាន​ប័ណ្ណសរសើរ​និង​ប្រាក់រង្វាន់​ចំនួន​១០​លាន​រៀល​ពី​គណ​:​កម្ម​កា​រដ្ឋបាល​ខេត្តកំពង់ចាម​។​

​គួរ​បញ្ជាក់ថា រដ្ឋបាលខេត្ត​កំពង់ចាម ដែលមាន​លោក​គួច ចំរើន ជា​អភិបាលខេត្ត​នោះ គឺ​រយ​:​ពេល បី​ខែ ក្នុង​ឆ្នាំ​២០១៨ បានដាក់​ចេញ​នូវ​ចលនា​ប្រឡងប្រណាំង​ឃុំ សង្កាត់​បម្រើសេវា​ល្អ ដល់​ឃុំ សង្កាត់​ចំនួន​១០៩​ដើម្បី​អនុវត្តន៍​សេវា​សំខាន់ៗ​ចំនួន​ប្រាំពីរ​មុខ​គឺ​សំបុត្រកំណើត​,​សំបុត្រអាពាហ៍ពិពាហ៍ ,​បញ្ជី​ឈ្មោះ​ស្នាក់នៅ​អចិន្ត្រៃយ៍​(​ក​១),​ផ្តល់​សៀវភៅ​ស្នាក់នៅ​(​ក​២),​ចុះឈ្មោះ​ក្នុង​បញ្ជី​គ្រួសារ​(​ក​៣) និង​ផ្តល់​សៀវភៅ​គ្រួសារ​(​ក​៤)​។

​ក្នុង​គោលបំណង​ផ្តល់​សេវាសាធារណ​: ឲ្យ​មាន​ប្រសិទ្ធភាព ប្រសិទ្ធ​ផល តម្លាភាព គណនេយ្យភាព និង​ឆ្លើយតប​ទៅនឹង​តម្រូវការ​ជាក់ស្តែង​រប​ស់​ប្រជាពលរដ្ឋ​។​ជា​លទ្ធផល​នៃ​ចលនា​ប្រឡងប្រណាំង​ខាងលើ​បាន​រកឃើញ និង​បានបង្ហាញ​ជា​សាធារណ​:​នៅ​សាលាខេត្ត​កំពង់ចាម​កាល​ពី​រសៀល​ថ្ងៃទី ១៥ ខែកុម្ភ​:​ឆ្នាំ​២០១៩​គឺ​ជ័យលាភី​រួមមាន​:​លេខ​១​បាន​ទៅ​ឃុំ​ព្រែក​ក្របៅ​ស្រុក​កងមាស​ទទួលបាន​ប័ណ្ណសរសើរ មួយ ច្បាប់ និង​ថវិកា​ចំនួន ១០​លា​រៀល​។

​លេខ​២ បាន​ទៅ​ឃុំ​មេសរ​ជ្រៃ ស្រុក​ស្ទឺ​ង​ត្រង់ ទទួលបាន​ប័ណ្ណសរសើរ​មួយច្បាប់ និង​ថវិកា​ចំនួន ប្រាំមួយ​លាន រៀល និង​លេខ​៣ បាន​ទៅ​ឃុំ​សូរគង ស្រុក​កងមាស ទទួលបាន​ប័ណ្ណសរសើរ​មួយច្បាប់ និង​ថវិកា​ចំនួន​បួន​លាន​រៀល​។​ចំណែក​រង្វាន់​លើកទឹកចិត្ត​គឺ​បាន​ពី​លេខ​៤​ដល់​លេខ​១០​ទទួលបាន​ថវិកា​ចំនួន ពីរលាន រៀល​៕S/​