​មេដាយមាស​ទាំង​៤ របស់​កីឡា​ប៉េង​ប៉ុង ក្រសួងមហាផ្ទៃ ម្រ​មូល​ទាំងអស់​

543
ចែករម្លែក

ដោយ​: រ៉ូ​ហ្សា
ភ្នំពេញ​: ការប្រកួត​កីឡា វាយ​កូនឃ្លី​លើ​តុ ជើងឯក​ជាតិ ឆ្នាំ​២០១៨ ក្រោម​ថវិកា​របស់ ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​ចាប់ផ្ដើម ពីថ្ងៃ​ទី​២៧ មក​នោះ បានបញ្ចប់​ហើយ នៅ​ល្ងាច​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០១៨ ។​

​លោក​ព្រំ ប៊ុណ្ណ​យី ទីប្រឹក្សា​ក្រសួង​អប់រំ យុវជន និង កីឡា និង​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ជា ប៊ុនហេង ប្រធាន​អង្គភាព​កីឡា ក្រសួងមហាផ្ទៃ បាន​អញ្ជើញ​ចូលរួម បំពាក់​មេដាយ ដល់​ជ័យលាភី នៅក្នុង​ពិធី​បិទ​ការប្រកួត​នេះ​។​

​សូមបញ្ជាក់ថា នៅក្នុង​ការប្រកួត​នេះ មាន​សមាគម​-​ក្លិប ចូលរួម​ចំនួន​១៤ ដែល​ក្នុងនោះ មាន​ប្រតិភូ កីឡាករ​- កីឡាការិនី ចូលរួម​ចំនួន ៧២ រូប ។ វិញ្ញាសា ដែល​ដាក់​ឲ្យ​ប្រកួត មាន​ចំនួន​៤ គឺ​វិញ្ញាសា​ប្រកួត ជា​ក្រុម​បុរស វិញ្ញាសា​ឯកត្តជន​បុរស វិញ្ញាសា​ឯកត្តជន​នារី និង​វិញ្ញាសា​វាយ​គូ​បុរស ។​

​បន្ទាប់ពី​ឆ្លងកាត់ ការប្រកួត​ដ៏​តឹងតែង​មក​នោះ សមាគម​-​ក្លិប​ចំនួន ៣ បានបង្ហាញ​នូវ​ភាពខ្លាំង​របស់ខ្លួន គឺ​ក្រសួងមហាផ្ទៃ ក្នុងចំណោម ៤ វិញ្ញាសា ដណ្ដើមបាន​មេដាយមាស ចំនួន ៤ គ្រឿង មេដាយប្រាក់ ១ គ្រឿង និង​មេដាយសំរិទ្ធ ១ គ្រឿង ។

​ក្លិប All Star ដែល​ឈរ​នៅ​លំដាប់ថ្នាក់ លេខ​២​នោះ ដណ្ដើមបាន​មេដាយប្រាក់ ៣ គ្រឿង និង​មេដាយសំរិទ្ធ ១ គ្រឿង ។ ក្លិប​ម​គ្គុ​ទ្ទេស​ចិន ដែល​ស្ថិតក្នុង​ចំណាត់ថ្នាក់ លេខ ៣ នេះ ដណ្ដើមបាន​មេដាយសំរិទ្ធ ចំនួន ២ គ្រឿង ៕v

មេដឹកនាំ​កីឡា​ក្រសួងមហាផ្ទៃ ​ជាមួយ​ក្រុម​អត្ត​ព​លិ​ក​របស់ខ្លួន​
មេដឹកនាំ​កីឡា​ក្រសួងមហាផ្ទៃ ​ជាមួយ​ក្រុម​អត្ត​ព​លិ​ក​របស់ខ្លួន​