​មេដឹកនាំ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ពង្រឹង​សមាជិក​ក្រុមប្រឹក្សាឃុំ​សង្កាត់​ដើម្បី​ត្រៀមខ្លួន​ចូលរួម​បោះឆ្នោត​

473
ចែករម្លែក

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​លោក​ញឹក​ប៊ុនឆៃ​ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​នឹង​ដឹកនាំ​បាន​ជួប​សំណេះសំណាល​ជាមួយ​សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់ មកពី​ទូទាំងប្រទេស ប្រមាណ​ជា​៣០០​នាក់​កាលពី​ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០១៩​។ អំពី​ការត្រៀមខ្លួន​បោះឆ្នោតក្រុមប្រឹក្សា​រាជធានី ខេត្ត ស្រុក ខេត្ត នៅ​ខែឧសភា ឆ្នាំ​២០១៩ ខាងមុខនេះ​។ ពិធី​សំណេះសំណាល​នេះ នៅផ្ទះ​លោក​ញឹក ប៊ុនឆៃ នៅ​ជ្រោយចង្វារ សង្កាត់​ជ្រោយចង្វារ​។​

​លោក​ញឹក​ប៊ុនឆៃ​បាន​ថ្លែងថា​ការជួបជុំ​នេះ​គឺ​ក្នុង​គោលបំណង​ពង្រឹង​រៀបចំ​រចនាសម្ព័ន្ធ​រប​ស់​គណបក្ស​ឡើងវិញ​ត្រូវមាន​ការកែសម្រួល​អ្វីខ្លះ​នៅក្នុង​មូលដ្ឋាន​ដើម្បី​ពង្រឹង​កន្លែង​ខ្លះ​ដែល​អសកម្ម​។​ជាពិសេស​អំពី​គោលការណ៍​នៃ​ជា​បង្រួបបង្រួម​រវាង​គ​ណ​បក្ស​ខ្មែរ​រួបរួម​ជាតិ​និង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​មាន​ជាគោលការណ៍​ហើយ​គឺ​នៅតែ​ការអនុវត្ត​ជាក់ស្តែង​ដែល​នៅ​មិនទាន់​ដំណើរការបាន​។​កិច្ចការ​ធំ​គឺ​ការត្រៀម​រៀបចំ​ក្នុងការ​ចូលរួម​ការបោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​ខេត្ត​ក្រុង​ស្រុក​ខណ្ឌ​ដែល​នឹង​ប្រ​ព្រឹ​ត្រ​ទៅ​នៅ​ខែឧសភា ឆ្នាំ​២០១៩ ខាងមុខនេះ​។

​លោក​បាន​បន្តថា​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​ខេត្ត​ក្រុង​ស្រុក​ខណ្ឌ​គឺជា​ការបោះឆ្នោត​អសកល​មិន​ម​មែន​ប្រជាពលរដ្ឋ​ចូលរួម​ទេ​ហើយ​អង្គ​បោះឆ្នោត​ចា​ក្រុមប្រឹក្សាឃុំ​សង្កាត់​ដូច្នេះ​ត្រូវ​ថែរក្សា​ពង្រឹង​ក្រុមប្រឹក្សាឃុំ សង្កាត់ ដែលមាន​ទាំង​ប៉ុន្មាន​កុំអោយ​មានការ​បាត់បង់​សម្លេង គឺជា​ការសំខាន់​។ ហើយ​រៀបចំ​ជា​គោលនយោបាយ​ដើម្បី​អាច​ទាក់ទាញ​ពី​អ្នកផ្សេង​ជួយ​គាំទ្រ​បន្ថែមទៀត​។​

​លោក​ញឹក ប៊ុនឆៃ បាន​សង្កត់ធ្ងន់ថា “​សូម​ថ្នាក់ដឹកនាំ​ទាំងអស់ ជាពិសេស​ប្រធាន​ក្រុមការងារ​ខេត្ត ប្រធាន​គណៈកម្មការ​ប្រតិបត្តិ​ខេត្ត​ស្រុក​មេត្តា​ពិនិត្យ​ឲ្យ​បាន​ត្រឹមត្រូវ​អំពី​បេក្ខភាព​ដែល​ត្រូវដាក់​ឈរឈ្មោះ​សម្រាប់​ការចូលរួម​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឲ្យ​មានការ​ឯកភាពគ្នា​និង​ឲ្យ​មាន​យុត្តិធម៌​ហើយ​ជៀសវាង​ដាច់ខាត​អំពើពុករលួយ​និង​មិន​ឲ្យ​យកលុយ​ពី​បេក្ខភាព​ឈរឈ្មោះ​ទេ​”​។​

​សូម​ថ្នាក់ដឹកនាំ ក្រុមការងារ ក៏ដូចជា​គណៈកម្មការ​ប្រតិបត្តិ​ខេត្ត យកចិត្តទុកដាក់​ពិនិត្យឡើងវិញ អំពី​ក្រុមប្រឹក្សាឃុំ សង្កាត់ ដែល​អសកម្ម មាន​ខេត្ត​ខ្លះ គឺ​អសកម្ម អ្នក​ដែល​ជាប់​ជា​ក្រុមប្រឹក្សាឃុំ សង្កាត់ ហើយ​អត់​ដែល​ទៅធ្វើ​ការ​ទេ​។ ហេតុនេះ​សូមមេត្តា​កែសម្រួល​រចនាសម្ព័ន្ធ​ដែល​អសកម្ម​ដាក់​អ្នកថ្មី​ជំនួស ហើយ​កុំ​ដាក់​បក្ខពួកនិយម​។​ហើយ​អ្នក​ដែល​អសកម្ម​និង​អ្នក​ដែល​មិន​ន​ស្មោះត្រង់​សូមមេត្តា​កែសម្រួល​ឲ្យ​បាន​ឆាប់រហ័ស​បំផុត​តាម​នីតិវិធី​ដែល​ធ្លាប់​បានធ្វើ​រួចមកហើយ​៕S/

​រូប​ថ​តៈ លោក​ញឹក ប៊ុនឆៃ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់ របស់​គណបក្ស​ខ្មែរ​រួបរួម​ជាតិ (​រូប​ថ​តៈ មុនី​រ័ត្ន​)​