​មេដឹកនាំ​នៃ​ប្រទេស​មេគង្គ​ជ​-​ប៉ុន បានធ្វើការ​ពិភាក្សាគ្នា​យ៉ាង​ស៊ីជម្រៅ​ទាក់ទិន​ទៅ​និង​វឌ្ឍនភាព និង​បញ្ហា​ប្រឈម​នានា

143
ចែករម្លែក

ដោយៈ​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​ស​កិច្ចប្រជុំ​កំពូល​មេគង្គ ជប៉ុន​លើក​ទី​១១​ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​កាលពី​ល្ងាច​ថ្ងៃទី​៤ វិច្ឆិកា២០១៩ នៅ​ទីក្រុង​បាងកក​ប្រទេសថៃ​។មេដឹកនាំ​ប្រទេស​មេគង្គ​រួមមាន​កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា ថៃ​និង​វៀតណាម​បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូលមេ គង្គ​-​ជប៉ុន លើក​ទី ១១​ជាមួយ​លោកនាយករដ្ឋមន្ត្រី​ជប៉ុន អា​បេ សិន​ហ្សូ ។​ នេះបើយោងតាមប្រភពព័ត៌មានដែលផ្តល់ឲ្យដោយអ្នករាយការណ៍ពិសេសទូរទស្សន៍ជាតិកម្ពុជា។

​ក្នុង​កិច្ចប្រជុំ​កំពូល​មេគង្គ​ជប៉ុន​លើក​ទី​១១​មេដឹកនាំ​នៃ​ប្រទេស​មេគង្គ​ជប៉ុន​បានធ្វើការ​ពិភាក្សាគ្នា​យ៉ាង​ស៊ីជម្រៅ​ទាក់ទិន​ទៅ​និង​វឌ្ឍនភាព​និង​បញ្ហា​ប្រឈមនានា​ក្នុង​ចន្លោះ​នៃ​កិច្ចប្រជុំ​កំពូល​មេគង្គ ជប៉ុនលើក​ទី១០​ ។ មេដឹកនាំ​ទាំងអស់​ក៏បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ក្របខណ្ឌ​កិច្ចសហប្រតិបត្តិការមេគង្គ ជប៉ុនដែល​តាមរយៈ​សសរស្តម្ភ​ទាំងបី​របស់​យុទ្ធសា ស្ត្រ​ទីក្រុង​តូ​ក្យូ​ឆ្នាំ២០១៨រួមមាន​ការតភ្ជាប់រ​ស់រ​វើក​និង​មាន​ប្រសិទ្ធភាព​,សង្គម​ដែល​ផ្តោ តលើ​មនុស្ស​ជាចម្បង និងការសម្រេចបាន​នូវ​មេគង្គ​បៃតង​បានផ្តល់​ជា​ថាមពល​បន្ថែម​សំដៅ​លើកកម្ពស់​ភាព​ប្រកួតប្រជែង​ក្នុង​តំបន់ និង ប្រែក្លាយ​អនុតំបន់​មេគង្គ​ឲ្យ ទៅជា​មជ្ឈមណ្ឌល​នៃ​កំណើនសេដ្ឋកិច្ច​សកល​។​

​នៅក្នុង​កិច្ចប្រជុំ​កំពូល​មេគង្គ​ជប៉ុន​លើក​ទី ១១ នេះដែរ​មេដឹកនាំ​នៃ​ប្រទេស​មេគង្គ​បាន​អបអរសាទរ​ចំពោះ​ជប៉ុន​ដែល​ទទួលបាន​ជោគជ័យ​ក្នុងការ​ធ្វើជា ម្ចាស់ផ្ទះ​នៃ​ការរៀបចំ​កិច្ចប្រជុំ​កំពូល​លើក​ទី​១៤​នៅ​អូ​សា​កា​ដែល​បាន​ឆ្លុះបញ្ចាំង​ពី​តួនាទី​ដ៏​សំខាន់​របស់​ជប៉ុន​ក្នុងការ​រៀបចំ​របៀប​វារ​:​សកល​។

​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​មានប្រសាសន៍​លើកឡើងថា​៖​ខណ​:​ដែល​ពិភពលោក​កំពុង​ឆ្លងកាត់​ភាពមិនច្បាស់លាស់​យើង​ត្រូវ​រួមគ្នា​ពង្រឹង​ពហុភាគី​និយ ម​បន្ថែមទៀត​ដែលជា​ធាតុ​ផ្សំ​ដ៏​សំខាន់​សម្រាប់​សន្តិភាព សន្តិសុខនិងវិបុលភាព​ក្នុង​តំ បន់​ក្នុង​ស្មារតី​នេះ​កម្ពុជា​សូម​ស្វាគមន៍​ចំពោះ​ការប្តេជ្ញាចិត្ត​របស់​ជប៉ុន​ក្រោម​យុទ្ធសាស្ត្រ​សេរី​និង​បើកទូលាយ​ឥណ្ឌូ​ប៉ា​ស៊ី​ហ្វី​ក​ដើម្បី​ធានា​សន្តិភាព ស្ថិរភាព វិបុលភាព​និង​ការត ភ្ជាប់​សម្រាប់​តំបន់​៕​BR