​មេដឹកនាំ​ប្រទេស​កម្ពុជា​និង​វៀតណាម​ឯកភាពគ្នា​យក​ទំនាក់ទំនង​ពី​អតីតកាល​ជា​មូលដ្ឋាន​ពង្រីក​កិច្ច​សហ​ប្រ​ត្តិ​ការ​រវាង​ប្រទេស​ទាំងពីរ

500
ចែករម្លែក
  • 8
    Shares

ដោយ​៖​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​មេដឹកនាំ​ប្រទេស​ទាំងពីរ​កម្ពុជា​វៀតណាម​បាន​បន្ត​ឯកភាពគ្នា​ដោយ​ផ្នែក​លើ​បទពិសោធន៍​នៃ​កិច្ចសហប្រតិបត្តិការ​និង​ទំនាក់​ទ​នង​រវាង​ប្រទេស​ទាំងពីរ​នាពេល​កន្លងមក​ធ្វើជា​មូលដ្ឋាន​ដើម្បី​ពង្រីក​កិច្ច​សហ​ប្រ​ត្តិ​ការ​និង​អភិវឌ្ឍន៍​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ ។​


​ ​
​នៅក្នុង​ជំនួប​ទ្វេរ​ភាគី​រវាង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​ជា មួយ​លោក ង្វៀន ហ្វ៊ូ​ជុង អគ្គលេខាធិការ​មជ្ឈិម​បក្ស​កុ​ម្មុ នី​ស្ត​វៀតណាម និង ជា​ប្រធាន​ក្រុមប្រឹក្សារដ្ឋ​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ត្រូវបាន​ធ្វើឡើង​នា​ព្រឹក​ថ្ងៃទី ២៦ ខែ កុម្ភៈ នៅ​វិមាន​សន្តិភាព​។​

​លោក អ៊ាង សុផល្លែត ជំនួយការ​ផ្ទាល់​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍​ឲ្យ​ដឹង​ក្រោយ​ជំនួប​នោះ​ថា​៖​លោក ង្វៀន ហ្វ៊ូ​ជុង បាន​ជម្រាបជូន សម្ដេច​អគ្គមហាសេនាប តី​តេ​ជោ​ហ៊ុនសែន​ថា​នេះ​គឺជា​ដំណើរ​ទស្សនកិច្ច​លើក​ទី​១​ហើយ​ដែល​លោក​បានមក​បំពេញ​ទស្សនកិច្ច​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុងឋានៈ​ជា​អគ្គលេខាធិការ​បក្ស​កុម្មុយនីស្ត​វៀតណាម​និង​ជា​ប្រធាន​ក្រុមប្រឹក្សារដ្ឋ​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ។​

​លោក ង្វៀន ហ្វ៊ូ​ជុង បាន​បន្តថា​ដំណើរ​ទស្សនកិច្ច​នេះ​ស្របពេល​ជាមួយនឹង​ការ​ចូលឆ្នាំថ្មី​ទើបតែ​កន្លងផុតទៅ​ជាមួយនឹង​ខួប​ទី ៤០ឆ្នាំ​នៃ​ការដួលរលំរបប​ប្រល័យពូជសាសន៍ ប៉ុល ពត ហើយ​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​លោក​មានបំណង​ពង្រឹង​និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​ដែលមាន​ស្រាប់​ហើយក៏​ដើម្បី​ពិនិត្យមើល​ឡើងវិញ​នូវ​រាល់​អ្វីដែល​បានធ្វើ​កន្លង​មកពី​អតីតកាល​ដោយ​ឈរលើ​មូលដ្ឋាន​នេះ​ដើម្បី​ពង្រីក​កិច្ច​សហ​ប្រ​ត្តិ​ការ​និង​អភិវឌ្ឍន៍​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​។

​លោក ង្វៀន ហ្វ៊ូ​ជុង បន្តថា​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា​នៅពេលនេះ​លោក​បាន​សង្កេតឃើញ​ថាក​ម្ពុ​ជាមាន​ការរីកចម្រើន និង ទទួលបាន​ជោគជ័យ​លើ​វិស័យ​ជាច្រើន​រួមមាន​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ វិស័យ​សំណង់ សេដ្ឋកិច្ចកម្ពុជា​គឺមាន​កំណើន​កើនឡើង ជាង ៧ ភាគរយ​ហើយ​ស្ថានភាព​នៅ​កម្ពុជា​គឺមាន​ស្ថេរភាព​ល្អ ទំនាក់ទំនង​ការទូត​របស់​កម្ពុជា​ក៏មាន​ការបើក​ទូលាយ​ទៅកាន់​ពិភពលោក​ជា​លំដាប់ ក្នុងន័យនេះ​លោក​ក៏បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​និង​អបអរសាទរ​ចំពោះ​ជោគជ័យ​ដែល​កម្ពុជា​ទទួល​បានក​ន្ល​ង​មកនេះ ។​

​លោក​ង្វៀន ហ្វ៊ូ​ជុង មានបាន​ជម្រាបជូន​សម្ដេច​ថា​លោក​បាន​ចូលគាល់​ព្រះមហាក្សត្រ​កម្ពុជា​និង​បាន​ចូល​ថ្វាយបង្គំ​សម្តេចព្រះសង្ឃរាជ​ទាំងពីរ​គណៈ របស់​កម្ពុជា​ផងដែរ​ហើយ​លោក​ពិត​ជាមាន​កិត្តិយស​ណាស់​ដែល​ត្រូវបាន​ទទួល​យ៉ាង​កក់ក្តៅ​ជាទីបំផុត​។​

​ជាការ​ឆ្លើយតប​សម្ដេច​បាន​ឯកភាព​ចំពោះ​ការលើកឡើង​របស់លោកង្វៀន ហ្វ៊ូ​ជុង ហើយ​បាន​មានប្រសាសន៍​ផងដែរ​ថា​កម្ពុជា​ទទួល​បានការ​អភិវឌ្ឍ រីកចំរើន​រហូតមក​ដល់ពេលនេះ​គឺ​មិនអាច​កាត់ផ្ដាច់​បាន​ពី​ការជួយឧបត្ថម្ភ​ពី​កងទ័ព ប្រជាជន បក្សនិងរដ្ឋាភិបាល ​វៀតណាម​បានឡើយ ។ សម្ដេច​ក៏បាន​ឯកភាព​ផងដែរ​ថា​ឈរលើ​មូលដ្ឋាន​នៃ​ទំនាក់ទំនង ​ដែល​យើង​មាន​កន្លងមក​ធ្វើការ​ពង្រីក​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​ឲ្យ​ឈានឡើង​ថែ មទៀត​តាមរយ​:​ស្ថាប័ន​ទាំងអស់​រវាង​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​សកម្ម​ឡើង​ថែមទៀត​។​

​ជា​ចុងក្រោយ​សម្ដេច​បាន​អបអរសាទរ​ចំពោះ​ប្រទេស​វៀតណាម​ដែល​កំពុង​ទទួល​នូវ​ការជួប​កំពូល​រវាង​លោក​ប្រធានាធិបតី​អាមេរិក ដូ​ណា​ត្រាំ និង លោក គីម ជុន​អ៊ុន ។​

​បន្ទាប់ពី​ជំនួប​ពិភាក្សា​ការងារ​ប្រមាណ ១ម៉ោង​រួចមក​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជានិងលោក ង្វៀន ហ្វ៊ូ​ជុង អគ្គលេខាធិការ​នៃគណៈកម្មាធិការ​ម​ជ្ឈឹ​ម​បក្ស​កុំម្មុយនីស្ត​វៀតណាម​និង​ជា​ប្រធាន​រដ្ឋ​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​ចុះ​ហត្ថ លេខា​លើ​ឯកសារ​ចំនួន​៥​។​

​ឯកសារ​ទាំង​៥ ដែល​ត្រូវបាន​ចុះហត្ថលេខា​ក្រោម​វត្តមាន​របស់​មេដឹកនាំ​កំពូល​ទាំង​២​រួមមាន​៖

​ទី​១.​ពិធីសារ​ស្តីពី​វិសោធនកម្ម​លើ​ពិធីសារ​សម្រាប់​អនុវត្ត​កិច្ចព្រមព្រៀង​រវាង​កម្ពុ​ជា​-​វៀតណាម ស្តីពី​ការដឹកជញ្ជូន​ផ្លូវគោក ។​

​ទី​២. សេចក្ដី​បន្ថែម​ស្តីពី​ការកែប្រែ​មាត្រា​៦ និង​មាត្រា​១៧ នៃ​កិច្ចព្រមព្រៀង​រវាង​កម្ពុ​ជា​-​វៀតណាម ស្តីពី​ការដឹកជញ្ជូន​ផ្លូវទឹក​។​

​ពិធីសារ​ទាំងពីរ​នេះ​ចុះហត្ថលេខា​ដោយ​លោក ង្វៀន វ៉ាន់​ថេរ (Nguyen Van The) រដ្ឋមន្ត្រីក្រសួង​ដឹកជញ្ជូន​វៀតណាម និង លោក តូច ចាន់​កុសល រដ្ឋមន្ត្រី​ស្តីទី​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​កម្ពុជា​។​

​ទី​៣.​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា​ស្តីពី​ការផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង ២៥​លាន​ដុល្លា​សម្រាប់​ការអនុវត្ត​គម្រោង​សាងសង់​អគារ​រដ្ឋបាល​របស់ រដ្ឋសភា​កម្ពុជា ។ ចុះហត្ថលេខា​ដ​យ​លោក ឌី​ញ គៀន​យ៉ុង (Dinh Tien Dzung)​រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​វៀតណាម​និង​លោក ឡេង ប៉េងឡុង អគ្គ លេខា​ធិ ការ​រដ្ឋសភាជាតិ​កម្ពុ​ជា​។​

​ទី​៤.​កិច្ចសម្របសម្រួល​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង កម្ពុជា​-​វៀតណាម ស្តីពី​ការអនុគ្រោះ​ពន្ធ​សម្រាប់​ឆ្នាំ ២០១៩-២០២០ ។ ចុះហត្ថលេខា​ដោយ លោក Tran Tuan Anh រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​វៀតណាម​និង​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​។​

​ទី​៥. អនុស្សារណៈ​នៃ​ការយោគយល់​គ្នា​ស្តីពី​កិច្ចសហប្រតិបត្តិការ​ទេស​ចរណ៍​សម្រាប់​ឆ្នាំ​២០១៩-២០២១​រវាង​ក្រសួងទេសចរណ៍​កម្ពុជា​និង​ក្រុមហ៊ុន អាកាសចរណ៍​វៀតណាម ។ ចុះហត្ថលេខា​ដោយ​លោក Duong Tri Thanh ជា​ប្រធាន​និង​ជានា​យក​ប្រតិបត្តិ​ក្រុមហ៊ុន​អាកាសចរណ៍​វៀតណាម​និង លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​។​

​សូមបញ្ជាក់ថា លោក ង្វៀន ហ្វ៊ូ​ជុង បាន​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅក្នុង​ប្រទេស​កម្ពុជា ជា​លើកដំបូង​ក្នុងនាម​ជា​ប្រមុខរដ្ឋ​វៀតណាម​កាលពី ព្រលប់​ថ្ងៃទី ២៥ ខែកុម្ភៈ ហើយ​លោក​ក៏​និង​អញ្ជើញ​ចាកចេញ​ពី​កម្ពុជា​នៅវេលា​ល្ងាច​ថ្ងៃទី ២៦ ខែ កុម្ភៈ​នេះ​។​

​នៅក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​កម្ពុជា​ង្វៀន ហ្វ៊ូ​ជុង បាន​អញ្ជើញ​ចូល​បង្គុំ​គាល់​ព្រះករុណា​ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី​ព្រះមហា ក្សត្រ​កម្ពុជានិងសម្តេចព្រះ​មហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេចក្តីថ្លៃថ្នូរ និង​សុភមង្គល​នៅក្នុង​ព្រះ​បរម​រាជ វាំង ព្រមទាំង​បាន​ចូល​ថ្វាយបង្គំ​សម្តេចព្រះសង្ឃរាជ​ទាំងពីរ​គណៈ​របស់​កម្ពុ​ជា និង​បាន​ជួប​សម្តែង​ការគួរសម​និង​ពិភាក្សា​ការងារ​ជាមួយ​សម្តេច​វិបុល សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា​, សម្តេច ហេង សំរិន ប្រធានរដ្ឋសភា​កម្ពុជា​និង​សម្តេច​តេ​ជោ ហ៊ុន សែន ៕BR