​មេដឹកនាំ​អាស៊ាន​និង​មេដឹកនាំ​ប្រទេស​ដៃគូ​សន្ទនា​ទទួល​អាហារ​ថ្ងៃត្រង់​ក្រោម​ប្រធានបទ​ស្តីពី​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព

221
ចែករម្លែក

ភ្នំពេញៈ​ដោយ​(​តារា​រិ​ទ្ធ​)៖​ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​អាស៊ាន​ក៏ដូចជា​ប្រមុខរដ្ឋ​ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​ដៃគូ​សន្ទនានិងដៃគូ​អភិវឌ្ឍន៍​របស់​អាស៊ានបាន​អញ្ជើញ​ទទួលទាន​អាហារ​ថ្ងៃត្រង់​ពិសេស​ស្តីពី​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាពនា​ថ្ងៃទី៤ខែវិច្ឆិកា​នេះ​នៅ​ទីក្រុ ង​បាងកក​ប្រទេស​ថៃ ។នេះ​បើ​យើងតាម​ប្រភពព័ត៌មាន​ផ្តល់​ឲ្យ​ដោយ​អ្នករាយការណ៍​ពិសេ ស​ទូរទស្សន៍​ជាតិ​កម្ពុជា ។​

​នៅក្នុង​ពិធី​ទាន​អាហារ​ថ្ងៃត្រង់​ពិសេស​នោះ​ប្រមុខរដ្ឋប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​អាស៊ាន​និង​ប្រទេស​ជា​ដៃ​ការសន្ទនា​និង​ដៃគូ​អភិវឌ្ឍន៍​ទាំងអស់​បាន​ពិនិត្យ​លើ​វឌ្ឍនភាព​នៃ​ទំនា ក់ទំនង​កិច្ចសហប្រតិបត្តិការ​ក្នុង​ភាពជា​ដៃគូ​អភិវឌ្ឍន៍​និង​ក្នុង​ភាពជា​ដៃគូ​សន្ទនា​ដែល​បាន​ដំណើរការ​ប្រកបដោយ​ស្មារតី​នៃ​ការទទួលខុសត្រូវ​ខ្ពស់​និង​ផ្តល់​ផលប្រយោជន៍​ឲ្យ​គ្នា​ទៅវិញទៅមក​ពិសេស​បាន​គូសបញ្ជាក់​ពី​វឌ្ឍនភាព​គួ​ឲ្យ​កត់សំគាល់​របស់​អាស៊ាន​ក្នុងការ​សម្រេចបាន​នូវ​សមិទ្ធផល​ជាច្រើន​នៃ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​រួមមានកំណើនសេដ្ឋកិច្ច​ការកាត់បន្ថយ​ភាពក្រីក្រ​ការរីកចម្រើន​ក្នុង​វិស័យ​សុខាភិបាល អប់រំ និង​ហេដ្ឋា​រចនាសម្ព័ន្ធ​ពិសេស​តាមរយះ​ការ​បន្ស៊ី គោលនយោបាយ​ជាតិ​នានា​ជាមួយនិង​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ឆ្នាំ ២០៣០ របស់​អង្គការ​សហ ប្រជាជាតិ ។

​មេដឹកនាំ​ទាំងអស់​បាន​គូស​បញ្ជាក់ដែរថា​ការបន្ត​រក្សា​នូវ​សុខសន្តិភាព និង ស្ថេរភាព​នយោបាយ​គឺជា​កត្តា​គន្លឹះ​និង​ជា​បុព្វ​លក្ខខណ្ឌ​ដ៏​សំខាន់បំផុត​សម្រាប់ធានា​កំណើនសេ ដ្ឋកិច្ច​និង​ការអភិវឌ្ឍ​សង្គម ។ ដោយ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​គ្រប់​ដណ្តប់​លើ​គ្រប់​វិស័យ​ការខិតខំ​សម្រេចបាន​គោលដៅទាំងនេះ​ពិតជា​ត្រូវការ​នូវ​ធនធាន​ហិរញ្ញវត្ថុ​និង​ធនធានមនុស្ស។ការប្រែប្រួល​អាកាសធាតុ​គឺជា​បញ្ហា​ប្រឈម​ដ៏​ធំ​មួយ​របស់​ពិភពលោ ក​ដែល​កំពុងតែ​បង្កជា​បញ្ហា​ឧបសគ្គ​ដល់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព។ បញ្ហា​នេះ​តម្រូវ​ឲ្យ​មានការ​ចូលរួម​ដោះស្រាយ​ពី​គ្រប់​ប្រទេស​ទាំងអស់​ក៏ដូចជា​ត្រូវការ​នូវ​ភាព​បុ​រេសកម្ម​របស់​អង្គការសហប្រជាជាតិ​នៅក្នុង​ការជំរុញ​អនុវត្ត​នូវ​សន្ធិសញ្ញា​និង​កិច្ច​ព្រម​ព្រោង​នានា​ដែល​បាន​ឯកភាពគ្នា​រួច​។​ការកើនឡើង​នូវ​ភាពមិនប្រាកដប្រជា​ក្នុង​តំបន់​និង​ពិភពលោ ក​ពិសេស​នៅក្នុង​វិស័យសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ដោយសារ​គោលនយោបាយ​គាំពារ​និយម​សង្គ្រាម​ពាណិជ្ជកម្ម​និង​ការរំលោភ​លើ​គោលការណ៍​ពហុភាគី​និយម​ជាដើម​បាន​ក្លាយជា​ឧបសគ្គ​ដ៏​ធំ​ក្នុង​កិច្ចប្រឹងប្រែង​ឈានទៅ​សម្រេចបាន​នូវ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ជាពិសេស សម្រាប់​ប្រទេស​ដែលមាន​ការអភិវឌ្ឍ​តិចតួច ។ ហេតុនេះ​យើង​ត្រូវតែ​រួមគ្នា​ធានាថា​យន្តការ​នៃ​កិច្ចសហប្រតិបត្តិការ​រ​បស់​យើង​នៅតែ​រក្សាបាន​នូវ​ស្មារតី បើកចំហរ​និង​ការគាំទ្រ​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី​ពោលគឺ​ការចូលរួម​របស់វិស័យ​ឯកជន ក្នុងការ​ជំរុញ​កំណើនសេដ្ឋកិច្ច ក៏ដូចជា​ក្នុងការ​អភិវឌ្ឍ​សង្គម តាមរយះ​ការទទួល​ខុស ត្រូវ​ផ្នែក​សង្គម​គឺ​ពិត​ជាមាន​សា​រះ​សំខាន់​ខ្លាំងណាស់ ៕​BR