​មេដឹកនាំ​​ចិន កូរ៉េខាងត្បូង និង​ជប៉ុន ពិភាក្សា​អំពី​ភាព​តានតឹង​ជុំវិញ​បញ្ហា​កូរ៉េខាងជើង​

255
ចែករម្លែក

​ក្រុមមន្ត្រី​បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​១៩​ខែ​ធ្នូ​ថា​ក្រុម​មេដឹកនាំ​មកពី​ចិន ជប៉ុន​និង កូរ៉េខាងត្បូង នឹង​ពិភាក្សា​អំពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​និង​ភាព​តានតឹង​​ជុំវិញ​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង​នៅ​ពេល​ពួកគេ​ជួប​គ្នា​នៅ​ប្រទេស​ចិន នៅ​សប្តាហ៍​ក្រោយ​។​

​នាយករដ្ឋមន្ត្រី​ចិន​លោក​លី ឃឹ​ឈាំ​ង​នឹង​ទទួល​ជួប​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក មូន ជែ​អ៊ីន និង​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក ស៊ីន​ហ្សូ អា​បេ​សម្រាប់​កិច្ចប្រជុំ​នៅ​​ទីក្រុង​ចេង​ឌូ នៅ​ថ្ងៃ​អង្គារ​។​

​អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​ចិន ឡូ ចាវ​ហ៊ុយ បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​នៅ​សន្និសីទ​មួយ​ថា ក្រុម​មេដឹកនាំ​ដែល​មក​ធ្វើ​ទស្សនកិច្ច​នឹង​ជួបពិភាក្សា​ដាច់​ដោយ​​ឡែក​ជាមួយ ប្រធានាធិបតី លោក ស៊ី ជីន​ពីង​។​

​កិច្ច​ជំនួប​នៃ​ក្រុម​ប្រទេស​មហាអំណាច​ក្នុង​តំបន់​នេះ​កើត​ឡើង​ស្រប​ពេល​ភាព​តានតឹង​បាន​កើន​ឡើង​រវាង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​និង​រដ្ឋាភិបាល​ព្យុងយ៉ាង​បន្ទាប់​ពី​កូរ៉េខាងជើង​បាញ់​គ្រាប់​រ៉ុក្កែត​ជា​បន្តបន្ទាប់ ហើយ​អាម៉េរិក​ច្រាន​ចោល​កាលកំណត់​ចុង​ឆ្នាំ​របស់​កូរ៉េខាងជើង​ដើម្បីអោយ​ខ្លួន​ផ្លាស់ប្តូរ​ឥ​រិ​បទ​ចរចា​នុយគ្លេអ៊ែរ​៕​ដោយ​៖​សុខា​

ភាព​តានតឹង​បាន​កើន​ឡើង​រវាង​អាម៉េរិក​និង​កូរ៉េខាងជើង​បន្ទាប់ពី​កូរ៉េខាងជើង​បាញ់​គ្រាប់​រ៉ុក្កែត​ជា​បន្តបន្ទាប់​