​មេទាហាន​ខេត្តព្រះវិហារ​ចុះ​ពិនិត្យ​កងកម្លាំង​តាម​ខ្សែរ​បន្ទាត់​ព្រំដែន​កម្ពុជា​-​ឡាវ​

370
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​កាលពី​ល្ងាច​ថ្ងៃទី​២១​ខែសីហា​ឆ្នាំ​២០១៩​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ច័ន្ទ​សុ​ភ័​ក្ដ្រា​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ព្រះវិហារ​បាន​ដឹកនាំ​មន្ត្រីក្រោមឱវាទ​ចុះសួរសុខទុក្ខ​និង​នាំយក​អំណោយ​មួយចំនួន​ជូន​ដល់​កងកម្លាំង​ផ្នែក​សឹក​រង​ឆែប​ឈរជើង​នៅតាម​ចំណុច​ខ្សែរ​បន្ទាត់​ព្រំដែន កម្ពុជា​-​ឡាវ ។​

ក្នុងឱកាស​នេះ​លោក​មេបញ្ជាការ​បាន​ផ្តាំផ្ញើរ​និង​សួរសុខទុក្ខ​សូមឱ្យ​បងប្អូន​កងទ័ព​និង​ក្រុមគ្រួសារ​ធ្វើយ៉ាងណា​ត្រូវ​ថែរក្សា​សុខភាព​ប្រុងប្រយ័ត្ន​អំពី​បញ្ហា​ជំងឺ​ផ្សេងៗ​ដែល​អាច​កើតមានឡើង​ជាយ​កថា​ហេតុ​។​ព្រោះ​រដូវ​នេះ​ជា​រដូវវស្សារ​។​សូមឱ្យ​បងប្អូន​ត្រូវ​យកចិត្តទុកដាក់​ក្នុងការ​បង្កបង្កើនផល​និង​ចិញ្ចឹមសត្វ​ដើម្បី​ជួយ​សម្រួល​ដល់​ជីវភាព​រស់នៅ​សព្វថ្ងៃ​បន្ថែមទៀត​។​មិនតែប៉ុណ្ណោះ​ត្រូវ​ចូលរួម​សហការ​ទប់ស្កាត់​បង្ក្រាប​រាល់​បទល្មើស​ផ្សេងៗ​ដូចជា​បញ្ហា​បទល្មើស​ព្រៃឈើ​បញ្ហា​ឆ្លងដែន​ខុសច្បាប់​និង​ការបង្ក្រាប​ការជួញដូរ​គ្រឿងញៀន​។​ល​។​

​បន្ទាប់ពី​បញ្ចប់​ពិធី​សួរសុខទុក្ខ​លោក​បាន​ឧបត្ថម្ភ​អំណោយ​មួយចំនួន​ដូចជា​:​វិទ្យុទាក់ទង​១០​គ្រឿង ទឹកក្រូច​១០​កេស​ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​មេបញ្ជាការ​កងទ័ព​ជើងគោក ។​-​ទឹកត្រី​២០​យួរ​ថវិកា​ជូន​ដល់​ចំណុច​ក្រៃ​អ៊ី​ន​ចំនួន​៣០០.០០០​រៀល​ចំណុច​ក្បាលដំរី​៣០០.០០០​រៀល​ទីបញ្ជាការ​ផ្នែក​សឹក​រង​ឆែប​២៥០,០០០រៀលគ្រួសារ​កងទ័ព​ប្រចាំ​ចំណុច​ក្រៃ​អ៊ិន​១​គ្រួសារ​៥០.០០០​រៀល​ដែលជា​អំណោយ​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​មេបញ្ជាការ​យោធភូមិភាគ​ទី​៤៕S/​

#