​មេទ័ព​ខេត្តព្រះវិហារ​ចុះជួយ​ធ្វើ​ផ្ទះ​ជូន​សមាជិកសមាគម​អតីតយុទ្ធជន​

733
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហា​រៈលោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ច័ន្ទ​សុ​ភ័​ក្ត្រា​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ព្រះវិហារ​និង​ជា​ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្ត​។​អមដំណើរ​ដោយ​ក្រុមការងារ​ស​.​អ​.​ក​កាលពី​រសៀល​ថ្ងៃទី​៤​ខែមិថុនា​ឆ្នាំ​២០១៩​បាន​ចុះជួយ​លើក​ផ្ទះ​ជូន​សមាជិកសមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្តព្រះវិហារ​២​ខ្នង​ចំនួន​២​គ្រួសារ​។​

​គ្រួសារ​១.​ឈ្មោះ​ស៊ិន​ស៊ីន​ភេទ​ប្រុស​អាយុ​៥៧​ឆ្នាំ​មុខសញ្ញា​ជនពិការ​បច្ចុប្បន្ន​រស់នៅ​ភូមិ​ស្រអែម​ខាងជើង ឃុំ​ស្រអែម​ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ លើក​ផ្ទះ ១​ខ្នង​ទ​ហំ ៤​គុណ​៦​ម៉ែត្រ​ចំណាយ​ថវិកា​អស់​ចំនួន ៦.៧៨៦.០០០​រៀល ។​២.​ឈ្មោះ ហួន រុន ភេទ​ប្រុស អាយុ ៥១​ឆ្នាំ មុខ​ស​ញ្ញ​និវត្តន៍​ជន​។
​បច្ចុប្បន្ន​រស់នៅ​ភូមិ​សែន​តេ​ជៈ ឃុំ​មរកត ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ លើក​ផ្ទះ​ទំហំ ៤​ម៉ែត្រ​គុណ​៦​ម៉ែត្រ​ចំណាយ​ថវិកា​អស់​ចំនួន​៦.៧៨៦.០០០​រៀល​។​

​ផ្ទះ​ទាំង​២​ខ្នង​ដែល​បាន​សាងសង់​នេះ​ជា​ថវិកា​ផ្ទាល់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​ជា​ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា​៕S/​