​មេទ័ព​ខេត្តព្រះវិហារ​ចុះសួរសុខទុក្ខ​និង​ចែក​មុង​សុវត្ថិភាព​ដល់​កម្លាំង​កំពុង​ហ្វឹកហាត់​

467
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​កាលពី​រសៀល​ថ្ងៃទី​១៩​ខែមិថុនា​ឆ្នាំ​២០១៩​ឧត្ដមសេនីយ៍ទោ​ចាន់​សុភ​ត្ត្រា​មេបញ្ជាការ​តំបន់​ប្រតិ​ប​ត្ត​ការ​សឹក​រង​ខេត្តព្រះវិហារ​បាន​ដឹកនាំ​មេបញ្ជាការ​ង​នាយការិយាល័យ​ចុះ​សួរ​សុខ​ទុក​និង​ចែកជូន​មុង​សុវត្ថិភាព​ដល់​នាយទាហាន​ពលទាហាន​ជា​សិក្ខាកាម​កំពុង​ហ្វឹកហ្វឺន​នៅ​វរ​សេនា​តូច​លេខ​១​ចំណុះ​ប្រតិបត្តិការ​ព្រះវិហារ​។​

​ក្នុងការ​ចុះសួរសុខទុក្ខ​នោះ​ផងដែរ លោក​មេបញ្ជាការ បាន​ក្រើនរំលឹក​និង​ជំរុញ​ដល់​សិក្ខាកាម​ទាំងអស់ ឲ្យ​ខិតខំ​ប្រឹងប្រែង​ក្រេបជញ្ជក់​យក​អ្វីដែល​គ្រូ​បង្គោល​បង្ហាត់បង្រៀន​មិនត្រូវ​ខ្ជីខ្ជា​ពេលវេលា​ហាត់រៀន​នោះទេ​។

យើង​ជា​កម្លាំង​កងយោធពល​ខេមរភូមិន្ទ​យើង​មាន​តួនាទី​ការពារជាតិ​មាតុភូមិ​ការពារ​ព្រះមហាក្សត្រ​ការពារ​រដ្ឋធម្មនុញ្ញ​ការពារ​រដ្ឋាភិបាល​ស្របច្បាប់​និង​ត្រូវគោរព​វិន័យ​ក្នុងកំឡុងពេល​សិក្សា​រៀនសូត្រ​ដើម្បីអោយ​ស្របទៅតាម​លក្ខ​ន្តិ​កៈ​របស់​កងយោធពល​ខេមរភូមិន្ទ​។​

​លោក​មេបញ្ជាការ​ក៏បាន​ផ្តាំ​ផ្ញើឱ្យ​សិក្ខាកាម​ទាំងអស់​ថែរក្សា​សុខភាព​ឱ្យបាន​គ្រប់ៗ​គ្នា ព្រោះថា រដូវ​នេះ​ជា​រដូវភ្លៀង​វា​ងាយស្រួល​និង​កើតមាន​ជំងឺគ្រុនចាញ់​គ្រុនឈាម​ដោយសារតែ​យើងទាំងអស់គ្នា​មិនបាន​ប្រុងប្រយ័ត្ន​ពី​បញ្ហា​មូស​ខ្លា​។

ដូច្នេះហើយ​សូមឱ្យ​គ្រប់គ្នា​ដេក​ក្នុង​មុង​ជ្រលក់​ថ្នាំ​ជាប្រចាំ ដើម្បី​បង្ការ​កុំអោយ​មាន​កើត​ជំងឺ​ទាំងនេះ​។ ទន្ទឹម​នោះដែរ​មេបញ្ជាការ​បាន​ឧបត្ថម្ភ​នៅ​នំ​ធុង​ចំនួន​៦​ធុង ទឹក​ផ្លែឈើ​៦​កេស មុង​សុវត្ថិភាព​ចំនួន​១០០​មុង និង​ថវិកា​៥០​មឺ​ន​រៀល​ផងដែរ​៕S/​