​មេទ័ព​ខេត្តព្រះវិហារ​ទទួល​ស្វាគមន៍​មេទ័ព​វៀតណាម​ខេត្ត​បា​រៀវ​ង់​តាវ​

955
ចែករម្លែក

​ដោយ​៖​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​កាលពី​ព្រឹក​ថ្ងៃទី​២២​ខែមីនា​ឆ្នាំ​២០១៨​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តព្រះវិហារ​ទទួល​ស្វាគមន៍​មេបញ្ជាការ​យោធា​ខេត្ត​បា​រៀវ​ង់​តាវ​ដែល​អញ្ជើញ​មក​សំណេះសំណាល​និង​សួរសុខទុក្ខ ដើម្បី​រឹតចំណង​មិត្តភាព និង​កិច្ច​សហ​ប្រតិ​ប​ត្ត​ការល្អ នៅ​អង្គភាព​តំបន់​ប្រតិ​ប​ត្ត​ការ​សឹក​រង​ខេត្តព្រះវិហារ ។​

​នៅក្នុង​ជំនួប​សំណេះសំណាល​នេះដែរ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ចាន់ សុ​ភ័​ក្ត្រា មេបញ្ជាការ​តំបន់​ប្រតិ​ប​ត្ត​ការ​សឹក​រង​ខេត្តព្រះវិហារ រួមជាមួយ​មេបញ្ជាការ​ង​នាយសេនាធិការ តំបន់​ប្រតិបត្តិការ​សឹក​រង​ព្រះវិហារ​ទាំងអស់ បាន​សម្តែង​នៅ​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​។​

ក្នុងនោះ បាន​ថ្លែងអំណរគុណ​ចំពោះ​ការយកចិត្តទុកដាក់ ពី​សំណាក់​កងទ័ព​ស្ម័គ្រចិត្ត​ប្រជាជន​វៀតណាម និង​ការអញ្ជើញ​មក ដល់​របស់លោក​មេបញ្ជាកា​រ​ខេត្ត​បា​រៀវ​ង់​តាវ ក៏ដូចជា គណៈប្រតិភូ​ទាំងអស់ វា​គឺជា​សក្ខីភាព​មួយ បង្ហាញ​ពី​ទឹកចិត្ត និង​សក្ខីភាព​រវាង​ខេត្ត​យើង​ទាំងពីរ ។​

​គោលបំណង​ក្នុងការ​ជំនួប​នេះដែរ គឺ​ក្នុងការ​ផ្តល់នូវ​ជំនួយ​ជា​គ្រឿង​បរិក្ខា​ពេទ្យ ជូន​ដល់​តំបន់​ប្រតិ​ប​ត្ត​ការ​សឹក​រង​ខេត្តព្រះវិហារ​។ នៅ​ថ្ងៃទី​៥-៦ ខែមេសា​ខាងមុខនេះ ក៏មាន​កម្មវិធី​កិច្ចសហប្រតិបត្តិការ ចុះ​អនុសារណៈ​រវាង​យោធា​ខេត្ត​បា​រៀវ​ង់​តាវ និង​តំបន់​ប្រតិ​ប​ត្ត​ការ​ខេត្តព្រះវិហារ។
ព្រមទាំង​នាំយក​អំណោយ​មួយចំនួន មក​ចែកជូន​ដល់​គ្រួសារ​កងទ័ព ចំនួន​៣០០​គ្រួសារ នៅក្នុង​កម្មវិធី​នោះ​ផងដែរ​។​លោក​ក៏បាន​ជូនពរ​ដល់​លោក មេបញ្ជាការ​សូម​ឲ្យ​ទទួលបាន​ជោគជ័យ​គ្រប់​ភារកិច្ច និង​ធ្វើដំណើរ​ដោយ​សុ​វត្តិភាព​ផងដែរ​៕S/