​មេទ័​ព្ទ​ខេត្តព្រះវិហារ​ជំរុញ​កម្លាំង​ឱ្យ​ទប់ស្កាត់​រាល់​បទល្មើស​នៅតាម​ព្រំដែន​

758
ចែករម្លែក
  • 48
    Shares

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​មេបញ្ជាការ​ង​យោធភូមិភាគ​ទី​៤​និង​មេបញ្ជាការ​តំបន់​ប្រតិ​ប​ត្ត​ការ​សឹក​រង​ព្រះវិហារ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ចាន់​សុ​ភ័​ក្ត្រា​បាន​ជំរុញ​ដល់​កងកម្លាំង​ដែល​ឈរជើង​តាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​ឡាវ​ធ្វើយ៉ាងណា​ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី ដើម្បី​ទប់ស្កាត់​ឲ្យ​បាន​នូវ​បទល្មើស ឆ្លងដែន​ខុសច្បាប់ ជាពិសេស បទល្មើស​គ្រឿងញៀន​។

​ជាមួយ​នោះ​ត្រូវមាន​សាមគ្គីភាព​ក្នុង​អង្គភាព​ឱ្យបាន​ល្អប្រសើរ​ក្នុងនាម​ជា​កងកម្លាំងប្រដាប់អាវុធ​នៃ​កងយោធពល​ខេមរៈភូមិន្ទ​គឺ​ត្រូវមាន​តួនាទី​ការពារជាតិ​សាសនា​ព្រះមហាក្សត្រ​ការពារ​ប្រជាពលរដ្ឋ​ការពារ​ដែន​អធិបតេយ្យ​របស់​ជាតិ​ដោយ​មិនឱ្យ​ប្រទេស​ណា​មក​រំលោភបំពាន​យកបាន​ជាដាច់ខាត ។​

​លោក​មេបញ្ជាការ​លើកឡើង​ខណៈពេលដែល​លោក​ដឹកនាំ​មេបញ្ជាការ​បញ្ជា​ការរង​នាយសេនាធិការ​នៃ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តព្រះវិហារ​ចុះ​បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​និង​ដាក់​ផែនការ​ដល់​ថ្នាក់ដឹកនាំ​ផ្នែក​សឹក​រង​ឆែប​ចំណុះ​ឲ្យ​តំបន់​ប្រតិ​ប​ត្ត​ការ​សឹក​រង​ខេត្តព្រះវិហារ​កាលពី​រសៀល​ថ្ងៃទី​១៣​ខែតុលា​ឆ្នាំ​២០១៨​កន្លងទៅ​នៅ​ចំណុច​ទីតាំង​ឈរជើង​បន្ទាត់​ព្រំដែន​ឡាវ​។​

​ក្នុង​ការចុះ​ប្រជុំ​ដាក់​ផែនការ​នេះ​លោក​មេបញ្ជាការ ក៏បាន​ថ្លែង​ការកោតសរសើរ និង​វាយតម្លៃ ខ្ពស់​ចំពោះ​កងកម្លាំង​ដែល​ឈរជើង​នៅ​ចំណុច​ក្បាលដំរី​និង​ចំណុច​ក្រៃ​អិន​ដែល​បាន​ខិតខំ​បំពេញ​តួនាទី​របស់ខ្លួន​បាន​យ៉ាង​ល្អប្រសើរ​។​លោក​ក៏បាន​ដាក់​ផែនការ​ឲ្យ​កម្លាំង​ចុះ​ពិនិត្យ​លេណដ្ឋាន​និង​ទី​ជំរក​របស់​នាយ​និង​ពលទាហាន​ស្នាក់នៅ​ទាំងអស់​ឲ្យ​បានល្អ​ប្រសើរ​។​

​ក្រោយពី​ការចុះពិនិត្យ​រួចរាល់​លោក​មេបញ្ជាការ​ក៏បាន​ឧបត្ថម្ភ​ថវិកា​ដល់​ចំណុច​ឈរជើង​ក្បាលដំរី​ចំនួន​៥​សែន​រៀល​និង​ចំណុច​ក្រៃ​អិន​ចំនួន​៨​សែន​រៀល សម្រាប់​កសាង​អង្គភាព​៕S/​

​មេទ័​ព្ទ​ខេត្តព្រះវិហារ​ជំរុញ​កម្លាំង​ឱ្យ​ទប់ស្កាត់​រាល់​បទល្មើស​នៅតាម​ព្រំដែន​