​មេបញ្ជាការរង​តំបន់​ប្រតិបត្តិការ​សឹក​ព្រះវិហារ​នាំ​កម្លាំង​ធ្វើ​ផ្ទះ​ជូន​អតីតយុទ្ធជន​

336
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហា​រៈលោក​វរសេនីយ៍ឯក​លា​ស់ណាម​មេបញ្ជាការរង​តំបន់​ប្រតិបត្តិការ​សឹក​រង​ព្រះវិហារ​និង​ជា​អនុប្រធាន​ស​.​អ​.​ក​ខេត្តព្រះវិហារ​កាលពី​ថ្ងៃទី​១៦​ខែសីហា​ឆ្នាំ​២០១៩​អមដំណើរ​ដោយ​ក្រុមការងារ ស​.​អ​.​ក​ខេត្ត​បាន​ចុះ​លើក​ផ្ទះ​ជូន​អតីតយុទ្ធជន​ចំនួន​១​ខ្នង​ផ្ទះ​។​

​ផ្ទះ​១​ខ្នង​នោះ​ជូន​ឈ្មោះ ជឹម រ៉ាវុត ភេទ​ប្រុស អាយុ ៦៧​ឆ្នាំ ជា​ជនពិការ រស់នៅ​ភូមិ​ស្វាយ ឃុំ​រំដោះ​ស្រែ ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​។​ផ្ទះ​ដែល​បាន​សាងសង់​ជូន​មាន​ទំហំ​៥​គុណ​៦​ម៉ែត្រ​ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី​ចំណាយ​ថវិកា​អស់​ចំនួន​៩.៥០០.០០០​រៀល​ដែលជា​អំណោយ​ដ៏​ថ្លៃថ្លារ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​និង​ជា​ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា ។

​នៅក្នុង​ពិធី​នេះ​លោក​ប្រធានកិត្តិយស​ស​.​អ​.​ក​ស្រុក​បាន​ឧបត្ថម្ភ​សម្ភារៈ​មួយចំនួន​ដូចជាៈ​អង្ករ​១០០​គីឡូក្រាម​,​ប៊ីចេង​១០​កញ្ចប់​និង​ត្រីខ​០២​យួរ​៕S/​

#