​មេបញ្ជាការរង​យោធភូមិភាគ​ទី​៤៖​តួនាទី​និង​ភារកិច្ច​មាន​សារៈសំខាន់​ណាស់​

1184
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហា​រៈលោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ចាន់​សុ​ភ័​ក្ត្រា​មេបញ្ជាការរង​យោធភូមិភាគ​ទី​៤​និង​ជា​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តព្រះវិហារ​បាន​ជំរុញ​ឱ្យ​នាយ​និង​ពលទាហាន​ក្នុង​ប្រតិបត្តិការ​សឹក​រង​ទាំងអស់​ត្រូវគោរព​ធ្វើតាម​តួនាទី​និង​ភារកិច្ច​ដែល​ថ្នាក់លើ​បានដាក់ចុះ​និង​ត្រូវ​ធ្វើខ្លួន​ឱ្យ​សមជា​កងយោធពល​ខេមរភូមិន្ទ​។​

​ថ្លែង​បែបនេះ​ក្នុងពេល​លោក​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រជុំ​បូកសរុប​ការងារ​យោធា​ប្រចាំខែ​កក្កដា​និង​ដាក់​ទិសដៅ​ប្រចាំ​ខែសីហា​ឆ្នាំ​២០១៨​ព្រមទាំង​ពិធី​ផ្លាស់ប្តូរ​តួនាទី​ភារកិច្ច​និង​បំពាក់​ឋា​ន្ត​រ​សក្តិ​ដល់​នាយទាហាន និង​ពលទាហាន​ចំនួន​៤៤​នាក់​នៅ​ព្រឹក​ថ្ងៃទី​៣១​ខែកក្កដា​ឆ្នាំ​២០១៨​នៅ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តព្រះវិហារ​។​

​ក្នុងឱកាស​នោះដែរ លោក​មេបញ្ជាការ​ក៏បាន​ថ្លែង​ដាស់តឿន​ដល់​នាយ និង​ពលទាហាន​ទាំងអស់ ត្រូវបំពេញ​តួនាទី​ជា​កង​យោពល​ខេមរភូមិន្ទ​អោយបាន​ហ្មត់ចត់ ត្រូវគោរព​ពេលវេលា និង​វិន័យ​របស់​កងទ័ព​ចំពោះ​កងកម្លាំង​ដែល​ឈរជើង​តាម​បន្ទាត់​ព្រំដែន​ត្រូវមាន​សហការ​ល្អជា​មួយ​អាជ្ញាធរ​ដែនដី និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទប់ស្កាត់​ឱ្យបាន​នូវ​បទល្មើស​ឆ្លងដែន ផ្សេងៗ​ដូចជា បញ្ហា​គ្រឿងញៀន ល្បែងស៊ីសង​ផ្សេងៗ​ជាពិសេស​ត្រូវ​ទប់ស្កាត់​អោយបាន​នូវ​ពលរដ្ឋ​ដែល​ឆ្លងដែន​ដោយ​ខុសច្បាប់​ទៅក្នុង​ទឹកដី​ថៃ និង​បទល្មើស​ឈើ​គ្រញូង​ជាដើម​៕S/

​លោក​មេបញ្ជាការ​ក៏បាន​ផ្តាំផ្ញើ​ដល់​នាយទាហាន​ដែល​ត្រូវបាន​ផ្លាសប្តូរ​តួនាទី និង​ទទួល​ឋា​ន្ត​រ​សក្តិ​ថ្មី នៅថ្ងៃនេះ ត្រូវតែ​អនុវត្ត​តួនាទី​របស់ខ្លួន​អោយបាន​ល្អប្រសើរ ដើម្បី​បម្រើ​ផលប្រយោជន៍​ជាតិ មាតុភូមិ និង​ប្រជាពលរដ្ឋ​ជាសវាង​យក​តួនាទី​របស់ខ្លួន​ទៅ​ប្រព្រឹត្ត​បទល្មើស​ផ្សេងៗ​ដែល​ប្រាសចាក​ពី​ច្បាប់​របស់​កងទ័ព និង​គោរព​តាម​បទបញ្ជា​ដែល​ថ្នាក់លើ​បានដាក់ចុះ​អោយ​អនុវត្តន៍​ផងដែរ​៕S/