​មេបញ្ជាការ​កងទ័ព​ក​ម្ពុ​ជា​ជួបពិភាក្សា​ការងារ ​ជាមួយ​មេបញ្ជាការ​កងទ័ព​សហ​រដ្ឋ​អាម៉េរិក​

462
ចែករម្លែក
  • 16
    Shares

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​កាលពី​រសៀល​ថ្ងៃទី ៩ ខែមេសា ឆ្នាំ​២០១៩ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ ច​ន​ណា​តាន់ ប្រា​ហ្គា​(JonathanBraga)​មេបញ្ជាការ​បញ្ជាការដ្ឋាន​ប្រតិបត្តិការ​ពិសេស​តំបន់​ប៉ាស៊ីហ្វិក​នៃ​កងទ័ព​សហរដ្ឋអាម៉េរិក​បានទទួល​ស្វាគមន៍​និង​បង្ហាញ​ទឹកចិត្ត​សប្បាយរីករាយ​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ហ៊ុន​ ម៉ា​ណែ​ត ​បាន​ចំណាយពេល​វេលា​មក​ចូលរួម​សិក្ខាសាលា​អន្តរជាតិ ស្តីពី​ប្រតិបត្តិការ​ពិសេសតំបន់​ប៉ាស៊ីហ្វិក​«PASOC19»​។​លោក​សង្ឃឹមថា​ កងកម្លាំង​នៃ​ប្រទេស​ទាំងពីរ​នឹង​បន្ត​ពង្រឹង​និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទៅ​ថ្ងៃ​អនាគត​។

​មេបញ្ជាការ​កងទ័ពជើងគោក បាន​ថ្លែងអំណរគុណមេបញ្ជាការ បញ្ជាការដ្ឋាន​ប្រតិបត្តិការ​ពិសេសតំបន់​ប៉ាស៊ីហ្វិក​ដែល​បាន​អញ្ជើញ​រូបលោក​និង​គណៈប្រតិភូ​កងទ័ព​កម្ពុជា​មក​ចូលរួម​សិក្ខា​សាលាអន្តរជាតិ​នេះ​។

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក បាន​បន្តថា ​ទំនាក់ទំនង​កម្ពុជា​-​សហរដ្ឋអាម៉េរិក មាន​យូរ​មកហើយ​លើ​គ្រប់​វិស័យ​។ ចំពោះ​វិស័យ​ការពារជាតិ​កម្ពុជា និង​សហរដ្ឋអាម៉េរិក ក៏បាន​ធ្វើ​ការងារ​រួមគ្នា​ច្រើន​នាពេល​កន្លងមក​ទាំង​ការជួយឧបត្ថម្ភ​ការហ្វឹកហ្វឺន​និង​ការធ្វើ​លំ​ហាត់​រួមគ្នា​លើ​ប្រធានបទ​ប្រយុទ្ធប្រឆាំង​អំពើ​ភេរវកម្ម​ ការងារ​មនុ​ស្សធ​ម៌និង​ការសង្គ្រោះ​គ្រោះមហន្តរាយ​។​ល​។​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​សង្ឃឹមថា​ទៅ​ថ្ងៃ​អនាគ​ត​ទំនាក់ទំនង​នៃ​កងទ័ព​ប្រទេស​ទាំងពីរ​នឹង​បន្ត​រីកចម្រើន​​៕S/​Ha