​មេបញ្ជាការ​កងទ័ព​ខេត្តព្រះវិហារ​នាំយក​ទៀន​ព្រះវស្សា​៨​គូរ​និង​ទេយ្យទាន​វេ​ប្រគេន​ព្រះសង្ឃ​៨​វត្ត​

566
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​កាលពី​ព្រឹក​ថ្ងៃទី​២៨​ខែកក្កដា​ឆ្នាំ​២០១៩​ឧ​ត្ត​ម​សេនីយ៍​ទោ​ច័ន្ទ​សុភ​ត្ត្រា​មេបញ្ជាការ​តំបន់​ប្រតិ​ប​ត្ត​ការ​សឹក​រង​ព្រះវិហារ​ព្រមជាមួយ​ក្រុមការងារ​អា​ជ្ញា​ធរ​ស្រុក​ពុទ្ធបរិស័ទ​មកពី​គ្រប់ទិសទី​នៅក្នុង​ស្រុក​ឆែប​។​

លោក​បាន​នាំ​យកទៀន​ព្រះវស្សា​ចំនួន​៨​គូរ​រួម​នឹង​ទេយ្យទាន​គ្រឿង​ឧបភោគបរិភោគ​មួយចំនួនធំ​ទៅ​វេ​ប្រគេន​ចំពោះ​ព្រះសង្ឃ​ដែល​គង់​ចាំ​ព្រះវស្សា​ចំនួន​៨​វត្ត​ក្នុង​ឃុំ​ឆែប​១​ស្រុក​ឆែប​ខេត្តព្រះវិហារ​នៅ​វត្ត​(​សុវណ្ណ​គី​រី​ហៅ​វត្ត​ឆែប​)​។​

​លោក ឧត្ដមសេនីយ៍ទោ មេបញ្ជាការ​មានប្រសាសន៍​សំណេះសំណាល​ទៅកាន់​ព្រះសង្ឃ ប្រជាពលរដ្ឋ និង​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​សុវណ្ណ​គី​រី ហៅ​វត្ត​ឆែប​នេះ​ថា ប្រទេស​មាន​សុខសន្តិភាព​ទើប​លោកយាយ លោកតា​មានឱកាស​បាន​ជួបជុំគ្នា​ពេលនេះ​មិន​ដូច​ពេលដែល​ប្រទេស​មាន​សង្គ្រាម​នោះទេ​។​
លោក​ច័​ន្ធ​សុភ​ត្ត្រា​បានបញ្ជាក់​ទៀតថា​ថ្វីត្បិតតែ​នាយពល​ទាហាន​គ្រប់​អង្គភាព​ជាប់​ភារកិច្ច​មមាញឹក​ក្នុង​ការរក្សាសន្តិសុខ​សណ្តាប់ធ្នាប់​សាធារណ​:​និង​ភារកិច្ច​ការពារ​បូរណៈភាព​ទឹកដី​និង​ការងារ​អតីតយុទ្ធជន​នៅក្នុង​ភូមិសាស្ត្រ​ខេត្តព្រះវិហារ​និង​នៅឯ​តំបន់​ព្រំដែន​យ៉ាងណាក៏ដោយ​។​

​តែ​កងយោធពល​ខេមរៈភូមិន្ទ​ពិសេស​កងកម្លាំង​នៃ​ទីបញ្ជាការ​តំបន់​ប្រតិបត្តិ​សឹក​រង​ព្រះវិហារ​មិនដែល​ខកខាន​ឡើយ​ពី​ការផ្សារភ្ជាប់​ទៅ​និង​វិស័យ​ពុទ្ធសាសនា​។​ក្នុងនោះ​លោក​មេបញ្ជាការ​សូមឱ្យ​បងប្អូន​លោកយាយ​លោកតា​ចូលរួម​ការពារ​សន្តិភាព​នឹង​សមិទ្ធិផល​ទាំងឡាយ​ដែល​កើតចេញពី​ការខិតខំ​ដោយ​លំបាក​ក្នុង​រយ​:​ពេល​ជាង​៤០​ឆ្នាំ​កន្លងទៅ​៕S/​

#