​មេបញ្ជាការ​កងទ័ព​ចុះ​ជួប​ជាមួយ​យោធិន​ចំនួន​២៨​នាក់​ត្រៀម​ចូលនិវត្តន៍​

752
ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហា​រៈលោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ច័ន្ទ​សុ​ភ័​ក្ត្រា​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ព្រះវិហារ​កាលពី​ព្រឹក​ថ្ងៃទី​៣​ខែកក្កដា​ឆ្នាំ​២០១៩​បាន​ចុះ​ជួប​សំណេះសំណាល​ជាមួយ​យោធិន​ចំនួន​២៨​នាក់​ត្រៀម​ចូលនិវត្តន៍​។​

​លោក​មេបញ្ជាការ​បាន​ផ្តាំផ្ញើ​ដល់​យោធិន​ឱ្យបាន​ជ្រាបថា​ពេល​យោធិន​ក្លាយទៅជា​អតីតយុទ្ធជន ហើយ​ចូល​ជា​សមាជិកសមាគម​អតីតយុទ្ធជន​រាជរដ្ឋាភិបាល​នូវតែ​មិន​ភ្លេច​ពី​គុណបំណាច់​ដែល​បាន​ចូលរួម​បំរើ​ជាតិ​មាតុភូមិ​។​

គឺមាន​គោលការណ៍​ផ្តល់​ថវិកា​សមាគម​អតីតយុទ្ធជន​ពេល​បងប្អូន​ទទួលមរណៈភាព​និង​ក៏មាន​គោលការណ៍​ផ្តល់​ចំពោះ​សមាជិកសមាគម​អតីតយុទ្ធជន​កម្ពុជា​។​ដែលមាន​ជីវភាព​ក្រីក្រ​លំបាក​ពុំមាន​ផ្ទះ​មាន​ដី​រាជរដ្ឋាភិបាល​កំពុង​រៀ​ប​ចំ​ដី​សម្បទា​សង្គមកិច្ច​និង​ផ្ទះ​ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​

​លោក​មេបញ្ជាការ​បាន​សំណូមពរ​ដល់​បងប្អូន​យោធិន​ត្រូវតែ​ជឿជាក់​លើ​ប្រមុខ​រាជរដ្ឋាភិបាល ដែលមាន សម្តេច​តេ​ជោ ជា​ប្រមុខ​ដឹកនាំ ក៏ដូចជា ក្រសួងការពារជាតិ អគ្គបញ្ជាការ កងទ័ពជើងគោក និង​យោធភូមិភាគ​ទី​៤ ដែល​តែងតែ​យកចិត្តទុកដាក់​ដល់​យើងទាំងអស់គ្នា​៕S/​