​មេបញ្ជាការ​កងទ័ព​!​គ្រឿងញៀន​និង​ល្បែង​ពាលា​អាវ៉ាសែ​ធ្វើឱ្យ​សង្គម​ស្អប់ខ្ពើម​

1128
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហាៈ​លោក​ឧត្ដមសេនីយ៍ឯក ស្រី ឌឹ​ក នាយរង​សេនាធិការ​ចម្រុះ និង​ជា​មេបញ្ជាការ​កងពលធំ​អន្តរាគមន៍​លេខ​៣ បាន​ក្រើនរំលឹក ទៅកាន់​បងប្អូន​គ្រួសារ​ទ័ព​ថា គ្រឿងញៀន និង​ល្បែង​ពាលា​អាវ៉ាសែ គឺ​ធ្វើ​ឲ្យ​សង្គម​ស្អប់ខ្ពើម ជាពិសេស​ធ្វើ​ឲ្យ​ក្រុមគ្រួសារ​ធ្លាក់​ក្នុង​ភាព​អន្តរាយ​។​

ថ្លែង​ក្នុងនាម​លោក និង​លោកស្រី ចាន់ សាមី ស្រី ឌឹ​ក រួមជាមួយ​មេបញ្ជាការ​មេបញ្ជាការ​ង នាយសេនាធិការ នាយសេនាធិការ​ង បណ្ដា​ការិយាល័យ​និង​កងឯកភាព​វរៈ​សេនា​តូច​ចំណុះ​កងពលធំ​អ​ន្តា​គម​ន៍​លេខ​៣​ចុះ​សួ​សុខទុក្ខ​និង​នាំយក​អំណោយ​ទៅ​ចែករំលែក​ដល់​គ្រួសារ​ទ័ព​១០០​គ្រួសារ ដែល​មកពី​វរ​ស៊ើប​ការ​របស់​កងពលធំ​នា​ព្រឹក​ថ្ងៃទី​៩ ខែមេសា ឆ្នាំ​២០១៨​នេះ​។​

​លោក​បន្តថា ការចែករំលែក​នេះ គឺ​បានមកពី​អង្គភាព​ទទួលបាន​ពី​សប្បុរសជន​នានា ដែល​ចុះសួរសុខទុក្ខ​ដល់​កងពលធំ នាឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​ខាងមុខនេះ​ផងដែរ​។​ជាមួយគ្នានេះដែរ លោក​មេបញ្ជាការ បាន​យកចិត្តទុកដាក់​ទៅដល់​កម្លាំង​ទ័ព និង​គ្រួសារ​ទ័ព​របស់លោក ជានិច្ច​ជា​កាល​លោក​តែងតែ​គិតគូរ​ទៅដល់​គ្រួសារ​ទ័ព។

ដូចជា ផ្ទះ ល្បប ត្រូវបាន​ចែកជូន​ដល់ដៃ ដែល​មួយ​គ្រួសារ​ត្រូវ​ទទួលបាន​ដី​ទំហំ​៥០​ម៉​x១០០​ម៉​ផ្ទះ​១​ខ្នង និង​ដីស្រែ​ចំការ​ចំនួន​៣​ហិកតា​ទុក​សម្រាប់​បង្កបង្កើនផល ដោះស្រាយ​ក្រុមគ្រួសារ​បន្ថែម​ទៀតផង​ដែរ ។​អំណោយ​យកទៅ​ចែកជូន​នោះ រួមមាន​៖ ក្នុង​មួយ​គ្រួសារ​ទទួលបាន អង្ក​១​បេ ២៥​គីឡូ មី​១​កេស ថវិកា​២​ម៉ឺន​រៀល​៕S/

​មេបញ្ជាការ​កងទ័ព​!​គ្រឿងញៀន​និង​ល្បែង​ពាលា​អាវ៉ាសែ​ធ្វើឱ្យ​សង្គម​ស្អប់ខ្ពើម​