​មេបញ្ជាការ​ចុះ​ពិនិត្យ​ស្ថានភាព​ទីតាំង​ឈរជើង​នៃ​កម្លាំង​កងទ័ព​តាម​ព្រំដែន​

245
ចែករម្លែក
  • 17
    Shares

ដោយ​៖​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​កាលពី​ថ្ងៃទី​២៨​ខែមីនា​ឆ្នាំ​២០១៩​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ចាន់​សុភ​ត្ត្រា​មេបញ្ជាការរង​យោធភូមិភាគ​ទី​៤​និង​ជា​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តព្រះវិហារ​បាន​ចុះ​ត្រួតពិនិត្យ​គ្រឿង​ស​ព្ធា​វុ​ធ​និង​ពិនិត្យ​ទីតាំង​កងកម្លាំង​ឈរជើង​នៅតាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ​។​ទិស​សមរភូមិ​មុខ បុស្ស​ស្បូវ ជាំ​តែ ស្ថិតនៅ​ភូមិ​បុស្ស​ស្បូវ ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​។​

​លោក ឧ​ត្ត​ម​សេនីយ៍​ទោ មេបញ្ជាការ បាន​ណែនាំ​និង​ជំរុញ​ដល់​កម្លាំង ដែល​ឈរជើង​ធ្វើយ៉ាងណា ត្រូវ​ត្រួតពិនិត្យ និង​ថែទាំ​អាវុធ​ឱ្យបាន​ល្អ​តាម​ការចង្អុលបង្ហាញ​ពី​មេបញ្ជាការ​យោធភូមិភាគ​ទី​៤ ក៏ ដូចជា​មេបញ្ជាការ​កងទ័ពជើងគោក​ផងដែរ​។​

ក្នុងនោះ លោក​មេបញ្ជាការ ក៏បាន ឧបត្ថម្ភ​ថវិកា ចំនួន​១.៨០០.០០០​រៀល ជូន​ដល់​ផ្នែក​សឹក​រង​ជាំ​ក្សាន្ត និង​ថវិកា​ចំនួន ៥០០.០០០​រៀល ដល់ទី​បញ្ជាការ​ទិស​បុស្ស​ស្បូវ សម្រាប់​កសាង​អង្គភាព​ផងដែរ​៕S/​