​មេបញ្ជាការ​ចុះ​ពិនិត្យ​ស្ថានភាព​នៃ​កងទ័ព​វរៈ​សេនា​តូច​លេខ​២​ខេត្តព្រះវិហារ​

632
ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​មេទ័ព​ខេត្តព្រះវិហារ​ចុះ​ពិនិត្យ​ស្ថានភាព​តាម​ព្រំដែន​កម្ពុជា​-​ថៃ​និង​ពិនិត្យ​ស្ថានភាព​រស់នៅ​របស់​កង​ទ័ព​របស់​វរៈ​សេនា​តូច​លេខ​២​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ច័ន្ទ​សុ​ភ័​ក្ត្រា​មេបញ្ជាការរង​យោធភូមិភាគ​ទី​៤​និង​ជា​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ព្រះវិហារ​កាលពី​ថ្ងៃទី​១៣​ខែធ្នូ​ឆ្នាំ​២០១៨​បាន​អញ្ជើញ​ចុះ​ត្រួត​ពិនិត្យមើល​តាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ​ស្ថិតនៅ​ចំណុច​អូរ​ផ្កា​ស្នេហ៍​ព្រមទាំង​បាន​ចុះ​ពិនិត្យមើល​ជីវភាព​រស់នៅរ​បស់បង​ប្អូន​កងទ័ព​និង​ត្រួត​ពិនិត្យមើល​លេណដ្ឋានរ​បស់​អង្គភាព​វរៈ​សេនា​តូច​លេខ​២​ផងដែរ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ច័ន្ទ​សុភ​ក្ត្រា័​ក៏បាន​ជំរុញ​ឲ្យ​នាយទាហាន​និង​ពលទាហាន​ទាំងអស់​ត្រូវខិតខំ​កសាង​អង្គភាព ជំរុំ​ជម្រក​ស្នាក់នៅ របស់​កងទ័ព​ឲ្យ​បាន​សមរម្យ ពិសេស​គឺ​កសាង​លេណដ្ឋាន ឲ្យ​បាន​រឹងមាំ​, ត្រូវ​សហការ​ឲ្យ​បានល្អ​ជាមួយ​អជ្ញាធរ​មូលដ្ឋាន​កម្លាំង​មាន​សមត្ថកិច្ច​ផ្សេងៗ​ទៀតហើយ​ត្រូវធ្វើ​ការទប់ស្កាត់​បទល្មើស​នានា​ឲ្យ​មាន​ប្រសិទ្ធិភាព​ពិសេស​បទល្មើស​ឆ្លងដែន​ខុសច្បាប់​ចូល​កាប់​ឈើ​គ្រញូង​ក្នុង​ទឹកដី​ថៃ​។​

ជាមួយគ្នា​នោះ​លោក​មេបញ្ជាការ​ក៏បាន​នាំនូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ពៅ ហេង មេបញ្ជាការរង​កងទ័ព​ជើងគោក និង​ជា​មេបញ្ជាការ​យោធភូមិភាគ​ទី​៤ ជូន​ដល់​នាយ និង​ពលទាហាន​គ្រប់ៗ​រូប ដែល​កំពុង​ឈរជើង​តាម​ខ្សែបន្ទាត់​ព្រំដែន​។​

ក្នុងឱកាស​នោះ លោក​មេបញ្ជាការ បាន​ឧបត្ថម្ភ​ថវិកា​ចំនួន​៦០០​ដុល្លារ ដែលជា​ថវិកា​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ពៅ ហេង ជូន​ដល់​អង្គភាព​វរៈ​សេនា​តូច​លេខ​២ សម្រាប់​កសាង​អង្គភាព និង​ជួសជុល​លេណដ្ឋាន​៕S/​