​មេបញ្ជាការ​ដឹកនាំ​កម្លាំង​តំបន់សឹករង​ខេត្ត​ចុះ​លើក​ផ្ទះ​ជូន​អតីតយុទ្ធជន​

73
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ច័ន្ទ​សុ​ភ័​ក្ត្រា​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ព្រះវិហារ​និង​ជា​ប្រធាន​ស​.​អ​.​ក​ខេត្ត​អមដំណើរ​ដោយ​ថ្នាក់ដឹកនាំ​តំបន់សឹករង​។​រួមមាន​ក្រុមការងារ​ស​.​អ​.​ក​ខេត្ត​,​អនុប្រធាន​ស​.​អ​.​ក​ស្រុក​,​អាជ្ញាធរ​មូលដ្ឋាន​កាលពី​ព្រឹក​ថ្ងៃទី​៦​ខែមីនា​ឆ្នាំ​២០២០​បាន​ចុះ​លើក​ផ្ទះ​ជូន​អតីតយុទ្ធជន​ចំនួន​១​ខ្នង​ផ្ទះ​ជូន​ឈ្មោះ​ឯក​សំអាត​អាយុ​៦៤​ឆ្នាំ​ជា​និវត្តន៍​ជន​រស់នៅ​ភូមិ​ព្រៃ​គោល​ឃុំ​ស្រយង់​ស្រុក​គូលែន​ខេត្តព្រះវិហារ​។​

​ផ្ទះ​នោះ​មាន​ទំហំ​៦​ម៉ែត្រ​គុណ​៨​ម៉ែត្រ​ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី​ចំណាយ​ថវិកា​អស់​ចំនួន​១០.៥០០.០០០​រៀល​ដែលជា​អំណោយ​ដ៏​ថ្លៃថ្លារ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា​៕S/​