​មេបញ្ជាការ​ទ័ពជើងគោក​!​ភារកិច្ច​កងទ័ព​បម្រើ​ជាតិ​ដោយស្មោះ​ត្រង់​ដាច់ខាត

281
ចែករម្លែក

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ហ៊ុន​ម៉ា​ណែ​ត​អគ្គមេបញ្ជាការ​រង​កង​យោធពលខេមរភូមិន្ទ​និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក បាន​បញ្ជាក់ថា ការបំពេញ​តួនាទី និង​ភារកិច្ច​របស់​កងទ័ព បម្រើ​ជាតិ​ដោយស្មោះ​ត្រង់​ដាច់ខាត​។​គឺជា​មួយ​ជាតិ​សាសនា​ព្រះមហាក្សត្រ​ក៏ដូចជា​ការធានា​ការអនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​នូវ​បទបញ្ជា​របស់​រាជរដ្ឋាភិបាល​អគ្គបញ្ជាការដ្ឋាន​បញ្ជា​ការដ្ឋាន​កងទ័ពជើងគោក​ដែល​បាន​ដាក់ចេញ​។​

ដូច្នេះ​ទាមទារ​ឱ្យមាន​ជំនាញ​ច្បាស់លាស់​មាន​សមត្ថភាព​និង​មានការ​ហ្វឹកហ្វឺន​ជាប់​ជាប្រចាំ​។​ការបញ្ជាក់​នេះ​បានធ្វើ​ឡើង​ក្នុង​ពិធី​បិទ​វគ្គ​ហ្វឹកហ្វឺន​បំប៉ន​ជំនាញ​សម្អាត​មីន​ឆ្នាំ​២០១៩​របស់​បញ្ជាការដ្ឋាន​វិស្វកម្ម កងទ័ពជើងគោក នៅ​ខេត្តតាកែវ កាលពី​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០១៩​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​ការងារ ដែល​កង​ម្លាំ​ង​វិស្វកម្ម កងទ័ពជើងគោក​សម្រេច​បាន​ក្នុង​រយៈកាល​កន្លងមក​នេះ​ទាំង​លើ​ការងារ​បម្រើ​ប្រយុទ្ធ​និង​ការកសាង​ស្តារ​រាល់​ហេដ្ឋារចនាសម្ព័ន្ធ​ជាតិ​។ ជាពិសេស​ការស្ថាបនា​បណ្តាញ​ផ្លូវ​គមនាគមន៍ និង​ការ​បោសសម្អាត​មីន និង​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​បម្រើឱ្យ​ការងារ​អភិវឌ្ឍន៍​ទាំងនេះ​។​សមិទ្ធផល​ការងារ​ខាងលើនេះ​គឺជា​ការចូលរួមចំណែក​មួយ​យ៉ាងសំខាន់​ក្នុងនាម​កងយោធពល​ខេមរភូមិន្ទ​ជាមួយនឹង​ប្រតិបត្តិ​ករ​ផ្សេងទៀត​នៅក្នុង​កិច្ចសហការ​បោ​សម្អាត​មីន និង​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​។​

​លោក​បាន​បន្តថា​បញ្ជាកា​រដ្ឋា​ន​វិស្វកម្ម​កងទ័ពជើងគោក​ដែល​កំពុង​ប្រារព្ធ​ពិធី​បិទ​វគ្គ​ហ្វឹកហ្វឺន​បំប៉ន​ជំនាញ​បោ​សម្អាត​មីន​ឆ្នាំ​២០១៩​ជំនា​ន់ទី​១៣៧​ពិតជា​បានជា​ឆ្លើយតប​ទៅនឹងសំណូមពរភារកិច្ចជំនាញចំពោះមុខរបស់បញ្ជាការដ្ឋានវិស្វកម្មកងទ័ពជើងគោក​ព្រមទាំង​បណ្តា​កងឯកភាព​ពាក់ព័ន្ធ​នៅក្នុង​ការងារ​បោសសម្អាត​មីន​ដោយ​ក្នុងនោះ​សិក្ខាកាម​ទទួលបាន​ចំណេះដឹង​និង​បទពិសោធន៍​ដែល​ចាំបាច់​បម្រើឱ្យ​ការងារ​នេះ​។

មេបញ្ជាការ​កងទ័ពជើងគោក​បាន​លើកឡើងថា​ទន្ទឹមគ្នា​ជាមួយនឹង​ការអប់រំ​ចិត្តសាស្ត្រ​ដល់​យោធិន​គ្រប់រូប​ឱ្យមាន​មនសិកា​វិជ្ជាជីវៈ​គោរព​ច្បាប់​វិន័យ​កងទ័ព​យល់ដឹង​សភាពការណ៍​ថ្មីៗ​។​ជាពិសេស​ការបំពេញ​តួនាទី​និង​ភារកិច្ច​របស់ខ្លួន​ក្នុងការ​បម្រើ​ជាតិ​ដោយស្មោះ​ត្រង់​ដាច់ខាត​ជាមួយ​ជាតិ​សាសនា​ព្រះមហាក្សត្រ​ក៏ដូចជា​ការធានា​ការអនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​នូវ​បទបញ្ជា​របស់​រាជរដ្ឋាភិបាល​អគ្គបញ្ជាការដ្ឋាន​បញ្ជា​ការដ្ឋាន​កងទ័ពជើងគោក ដែល​បាន​ដាក់ចេញ​។

ការងារ​ដែល​កងកម្លាំង​វិស្វកម្ម​បាន​បំពេញ​គឺ​សំខាន់​ណាស់​បម្រើ​ដល់​វិស័យ​ស៊ីវិល​និង​វិស័យ​កងទ័ព​ដើម្បី​ប្រយោជន៍​ជាតិ​ទាំងមូល​។​ដូច្នេះ​ទាមទារ​ឱ្យមាន​ជំនាញ​ច្បាស់លាស់​ម៉ត់ចត់​មាន​សមត្ថភាព​និង​មានការ​ហ្វឹកហ្វឺន​ជាប់​ជាប្រចាំ​។ លើសពីនេះ​ប្រសិទ្ធភាព​សម្ភារៈ​គឺ​សំខាន់​ណាស់​ដើម្បី​បង្កើន​ប្រសិទ្ធភាព និង​សុវត្ថិភាព​។ ដូច្នេះ​សូម​ធ្វើ​ការសហការ​បណ្ដុះបណ្ដាល និង​បំពាក់​សម្ភារៈ​តាម​ជំ​ហ៊ាន​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ហ៊ុន​ម៉ា​ណែ​ត​បាន​បញ្ជាក់ទៀតថា​រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​ចំពោះ​និវត្តន៍​ជន​អតីតយុទ្ធជន​ដែលជា​កងកម្លាំងប្រដាប់អាវុធ​រួមមាន​នគរបាលជាតិ​ក​ង​រាជ​អាវុធហត្ថ​កងទ័ព​និង​កងកម្លាំង​បោសសំអាត​មីន​(CMAC)​ផងដែរ​។

​លើសពីនេះ​ដើម្បី​កំណែទម្រង់​និង​ប្រសិទ្ធភាព​រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​នៅក្នុង​ការបំពេញ​ទ័ព​ជំនាញ​និង​មន្ត្រី​នៅតាម​ស្ថាប័ន​ផ្សេងទៀត​ដែល​ចាំបាច់​បំផុត និង​ប្រើប្រាស់​ឲ្យ​អស់​លទ្ធភាព នឹងធ្វើ​ការ​ឲ្យ​ចំ​ជំនាញ​ដើម្បី​ដើម្បី​ប្រសិទ្ធភាព​ការងារ​៕S/

​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ក្នុង​ពិធី​បិទ​វគ្គ​ហ្វឹកហ្វឺន​បំប៉ន​ជំនាញ​សម្អាត​មីន​ឆ្នាំ​២០១៩ របស់​បញ្ជាការដ្ឋាន​វិស្វកម្ម​

#