​មេបញ្ជាការ​និង​មន្ត្រី​ប្រតិបត្តិការ​សឹក​រង​ខេត្តព្រះវិហារ​ចូលរួម​កាន់​វេន​បិណ្ឌ​ទី​១១

197
ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​ថ្ងៃ​កាន់​វេណ​បិណ្ឌ​ទី​១១​កាលពី​ថ្ងៃទី​២៤​ខែកញ្ញា​ឆ្នាំ​២០១៩​លោក​ឧត្ដមសេនីយ៍ទោ​ច័ន្ទ​សុភ​ត្ត្រា​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តព្រះវិហារ​ជាមួយ​មន្ត្រីក្រោមឱវាទ​បាន​ចូលរួម​កាន់​វេន​បិណ្ឌ​និង​ធ្វើ​ចង្ហាន់​ប្រគេន​ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សា​អស់​ត្រីមាស​នៅ​វត្តភ្នំ​ដែក​ឃុំ​រមណី​ស្រុក​រវៀង​ខេត្តព្រះវិហារ​ត្រូវ​នឹង​។​

​លោក​ឧត្ដមសេនីយ៍ទោ​មេបញ្ជាការ​និង​នាយទាហាន​ពលទាហាន​បាន​ប្រារព្វ​ពិធី​បង្សុកូល​ឧទ្ទិស​កុសលផល​បុណ្យ​ជូន​ដល់​ដួង​វិញ្ញាណក្ខន្ធ​ដូនតា​សាច់សាលោហិត​ញាតិ​ការ​ទាំង​៧​សន្តាន​បុព្វការី​ជន​ដែល​បាន​ចែក​ឋាន​។​រួម​បុព្វបុរស​ស្នេហា​ជាតិ​ដែល​បាន​លះបង់​ជីវិត​ដើម្បី​ជាតិ​មាតុភូមិ​និង​ប្រជាជន​សូមឱ្យ​បាន​ទៅ​សោយសុខ​ក្នុងឋាន​បរមសុខ និង​សុគតិភព​តរៀង ទៅ​។​

​បន្ទាប់ពី​ពិធីរាប់បាត្រ​វេរ​ប្រគេន​បច្ច័យ​ទេយ្យវត្ថុ​និង​ទេយ្យទាន​រួចមក​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ច័ន្ទ​សុ​ភ័​ក្ត្រា​បានធ្វើការ​បួងសួង​សុំ​សេចក្តីសុខ​សេចក្តីចម្រើន​និង​សិរី​សួស្តី​ចូល​មាន​ដល់​បងប្អូន​ពុទ្ធបរិស័ទ ចំណុះជើងវត្ត​និង​ជនរួមជាតិ​ទាំង​នៅ​ទីជិត​ទី​ឆ្ងាយ​គ្រប់ៗ​គ្នា​សូម​ទទួលបាន​សេចក្តីសុខ​ជា​រៀងរហូត​។​

​លោក​ឧត្ដមសេនីយ៍​ក៏បាន​ផ្តាំផ្ញើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​លោកតា​លោកយាយ​ត្រូវ​រួមគ្នា​ថែរក្សា​សុខសន្តិភាព​ឱ្យបាន​គង់វង្ស​យូរអង្វែង​ដោយ​មិនត្រូវ​ជឿ​តាម​ញុះញុង​ណាមួយ​របស់​ទណ្ឌិត​សមរង្សី​ដែលមាន​បំណង​បង្ករ​អសន្តិសុខ​នៅក្នុង​ប្រទេស​។​ពិសេស​គឺ​បានធ្វើ​ការប្រមាថ​យ៉ាងធ្ងន់ធ្ងរ​ដល់​អង្គ​ព្រះមហាក្សត្រ​ជាទីគោរព​សក្កា​រះ​របស់​ប្រជារាស្ត្រ​ខ្មែរ​គ្រប់ៗ​រូប​៕S/​