​មេបញ្ជាការ​អាវុធហត្ថ​ប្រាប់​កម្លាំង​ក្រោម​ឱវាទ​ឱ្យ​អនុវត្ត​លើ​ការបង្ក្រាប​ធនធានធម្មជាតិ​

340
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​កាលពី​ព្រឹក​ថ្ងៃទី​២៣​ខែកក្កដា​ឆ្នាំ​២០១៩​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​កង​សៅ​គុណ​មេ​បញ្ជ​ការ​កងរាជអាវុធហត្ថ​ខេត្តព្រះវិហារ​បាន​ណែនាំ​ដល់​កម្លាំង​អាវុធហត្ថ​ទាំងអស់​ត្រូវអនុវត្ត​ឱ្យបាន​ម៉ឺង​មាត់​តាម​បទបញ្ជា​នាយ​ឧ​ត្ត​ម​សេនីយ៍​សៅ​សុខា​។​

​បទបញ្ជា​លើ​ករណី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​។​ការណែនាំ​របស់លោក​មេ​បញ្ជាការ​បែបនេះ​ក្នុងឱកាស​ដែល​លោក​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការអនុវត្ត​តួនាទី​ភារកិច្ច​និង​ការងារ​កងរាជអាវុធហត្ថ​ឆមាស​ទី​១​និង​ទិសដៅ​ការងារ​ឆមាស​ទី​២​ឆ្នាំ​២០១៩​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​បាន​បន្តថា​តាមរយៈ​បទបញ្ជា​ជា​សារ​សំឡេង​របស់​នាយ​ឧ​ត្ត​ម​សេនីយ៍​សៅ​សុខា​បាន​ប្តេជ្ញាចិត្ត​យ៉ាង​ម៉ឺងម៉ាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​នេះ​ឱ្យមាន​ប្រសិទ្ធភាព​បំផុត​ដោយ​គ្មាន​ការលើកលែង​យោគយល់​នោះទេ​។

​ជាមួយគ្នានេះដែរ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​កង​សៅ​គុណ​ក៏បាន​កោតសរសើរ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការខិតខំ​ប្រឹងប្រែង​រប​ស់​មន្ត្រី​និង​ពល​អាវុធហត្ថ​គ្រប់ៗ ដែល​បាន​លះបង់​កម្លាំងកាយ​ចិត្ត​អនុវត្តន៍​តួនាទី​ភារកិច្ច​និង​កិច្ចការ​សង្គម​ផ្សេងៗ​ទៀត​បានទទួល​ជោគជ័យ​៕S/​