​មេព្រៃ​ត្បែងមានជ័យ​ចុះ​ឃាត់​គ្រឿងចក្រ​ចំនួន​២​គ្រឿង​ដែល​បាន​ឈូសឆាយ​ដីព្រៃ​

298

(​ព្រះវិហារ​)៖​កម្លាំង​មេព្រៃ​ត្បែងមានជ័យ​ចុះ​ឃាត់​គ្រឿងចក្រ​អិ​ច​ស្កា​ទ័​រ​និង​ត្រាក់ទ័រ​ចំនួន​២​គ្រឿង​ដែល​កំពង់​ធ្វើ​សកម្មភាព​វៃ​ព្រៃ​និង​ឈូសឆាយ​អស់​ជាច្រើន​ហិកតា​ហើយ​កម្លាំង​បាន​ចុះ​តាម​បទបញ្ជា​លោក​អភិបាលខេត្ត​ព្រះវិហារ​ដែ​ល​ពលរដ្ឋ​បាន​ចោទថា​កន្ទេល​ធំ​ប្រ​ឡំ​ដេក​ដើម្បីអោយ​ម្ចាស់​យក​ឯកសារ​ចូលខ្លួន​មក​សួ​នាំ​ពាក់ព័ន្ធ​និង​ករណី​ខាងលើ​។​តែ​លោក​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ថា​មាន​ប្លង​’​ដី​មួយចំនួន​។​

​កម្លាំង​មេព្រៃ​ដែល​ចុះ​ឃាត់​គ្រឿងចក្រ​ខាងលើ​ដែល​ប្រជាពលរដ្ឋ​រាយការណ៍​ថា​ឈ្មួញ​យក​គ្រឿងចក្រ​ចូលទៅ​វៃ​ដីព្រៃ​យកមក​ធ្វើជា​កម្ម​សិទ្ធ​នោះ​ត្រូវបាន​ជំនាញ​មេព្រៃ​បាន​ធ្វើឡើង​កាលពីរ​សឿ​ល​ថ្ងៃទី​២៣​ខែសីហា​ឆ្នាំ​២០១៧​នៅ​ចំណុច​ដូង​ជាប់​និង​ខាងជើង​ភូមិ​ព្រះ​ឃ្លាំង​ឃុំ​ព្រះ​ឃ្លាំង​ស្រុក​ត្បែងមានជ័យ​ខេត្តព្រះវិហារ​។​

ប្រភពពី​ពលរដ្ឋ​ដែល​ធ្វើស្រែ​ចំ​ម្ការ​ជាប់​នៅ​តំបន់​ខាងលើ​ត្រូវបាន​ឲ្យ​ដឹងថា​ម្ចាស់​ដែល​គេ​ស្គាល់​ចូលទៅ​វៃ​ដីព្រៃ​របស់​រដ្ឋ​នេះ​មានឈ្មោះ​វ៉ាន់​នី​ហៅ​ស្វិត​និង​មាន​កម្មករ​៤​ទៅ​៥​នាក់​ធ្វើ​សកម្មភាព​ជិត​មួយខែ​ទៅហើយ​គេ​មិនឃើញ​ជំនាញ​ពាក់ព័ន្ធ​ណា​ចុះទៅ​ដល់​ហើយ​សួរនាំ​ទេ​ដោយនៅ​ឆ្ងាយ​ពី​ផ្លូវជាតិ​លេខ​៦២​ប្រហែលជា​៧​ទៅ​៨​គីឡូម៉ែត្រ​ឯណោះ​។​ក្រោយមក​ទើប​លោក​អភិបាលខេត្ត​ទទួលបាន​ព​ត៏​មាន​ហើយ​បាន​បញ្ជា​ទៅ​លោកនាយ​ខណ្ឌ​ព្រះវិហារ​។​

​ប្រជាពលរដ្ឋ​បានលើកឡើង​ថាបើ​ទោះ​ចំណុច​ទីតាំង​ដែល​កំពុង​ធ្វើ​សកម្មភាព​ឈូសឆាយ​ដីព្រៃ​នោះ​មានច្បាប់​ពី​ប្រមុខ​រាជរដ្ឋាភិបាល​ស្រប​យ៉ាងណាក៏ដោយ​ក៏ត្រូវ​មានការ​វាយតម្លៃ​ធន់​ធាន​ព្រៃឈើ​ជាមុន​។​ទោះបី​មាននៅ​ក្នុង​ដីព្រៃ​សម្បទាន​សេដ្ឋកិច្ច​និង​ដី​សម្បទាន​សង្គមកិច្ច​ក៏ដោយ​។​

តាម​មាត្រា​៨៥​អាជ្ញា​យុ​កាល​នៃ​បទល្មើស​ថ្នាក់​ទី​១​គិតពី​ថ្ងៃ​ប្រ​ព្រិត​បទល្មើស​មាន​អាជ្ញា​យុ​កាល​១៥​ឆ្នាំ​បទ​ចោទ​ក្នុង​មាត្រា​៨០​នៅ​កថា​ខាន់​១​ចំណុច​៣​គ្រឿងចក្រ​យានយន្ត​ឧ​បករ​ណ៏​ព្រមទាំង​សត្វពាហន​:​ដែល​បាន​ប្រើ​ប្រើប្រាស់​ជា​មធ្យោបាយ​សម្រាប់​ប្រ​ព្រិត​បទល្មើស​ព្រៃឈើ​និង​សត្វព្រៃ​។​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ដែល​បានទទួល​នីតិសម្បទា​ជា​នគរបាល​យុត្តិធម៌​ត្រូវ​ឃាត់ខ្លួន​ជន​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​បាន​ដល់​៤៨​ម៉ោង​យ៉ាងយូ​ដើម្បី​បំពេញ​សំណុំរឿង​បញ្ជូនទៅ​តុលាការ​។​

​ពាក់ព័ន្ធ​និង​ករណី​ខាងលើ​នោះ​អ្នកយកព័ត៌មាន​កាលពី​ព្រឹក​ថ្ងៃទី​២៤​ខែសីហា​ឆ្នាំ​២០១៧​លោក​ពឹង​ទ្រី​ដា​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តព្រះវិហារ​បាន​ឆ្លើយ​តាម​ទូរស័ព្ទ​មក​ថា​គ្រឿងចក្រ​លោក​បានអោយ​កូនចៅ​ឃាត់​កាលពី​រសៀល​ថ្ងៃទី​២៣​ខែសីហា​តែ​កូនចៅ​មិនទាន់​រាយ​ការ​ណ៏​ថា​រក្សាទុក​គ្រឿងចក្រ​នោះ​នៅឯណា​ទេ​។​លោក​បានបញ្ជាក់​ទៀតថា​ដី​ដែល​គេ​យក​គ្រឿងចក្រ​ទៅ​ឈូសឆាយ​នៅមាន​ប្លង់​កាន់កាប់​មួយចំនួន​ផងដែរ​។​លោក​បាន​បន្តទៀតថា​នេះ​ជា​កន្ទេល​ធំ​ប្រ​ឡំ​ដេក​។​
​ ​
កាលពី​ថ្ងៃខែ​ឆ្នាំ​ដដែល​នោះ​ផងដែរ​អ្នកយកព័ត៌មាន​យើង​បាន​ទាក់ទង​ទៅ​មេព្រៃ​ត្បែងមានជ័យ​ទូរស័ព្ទ​មិនអាច​ទំនាក់ទំនង​បានទេ​ព្រោះ​ហៅ​មិន​ចូល​។​ចំណែកឯ​ម្ចាស់​ដី​និង​ម្ចាស់​គ្រឿងចក្រ​មិនទាន់​ទាក់ទង​បាន​នៅឡើយ​ទេ​៕S/​ដោយ​៖​សៅ​វ៉ាន់ឌី​