​មេព្រៃ​ប្រគល់​ឈើ​ឱ្យទៅ​ព្រះសង្ឃ​​វិញ​ហើយ​ក្រោយ​រឹបអូស​អស់​ប៉ុន្មាន​ថ្ងៃ​

223
ចែករម្លែក

ដោយ​:​អង្គរតូច​/​សៀមរាបៈ​សមត្ថកិច្ចរ​ដ្ឋ​បាល​ព្រៃឈើ​កាលពី​ព្រឹក​ថ្ងៃទី​២២​ខែតុលា​ឆ្នាំ​២០១៩​បានសម្រេច​ដឹកឈើ​មក​ប្រគល់ជូន​ព្រះសង្ឃ​ក្នុង​វត្ត​អធ្វារ​វិញ​ហើយ​។​បន្ទាប់ពី​បាន​រឹបអូស​យក​រក្សាទុក​អស់​ប៉ុន្មាន​ថ្ងៃ​មក​។​ការប្រគល់​ជូន​នេះ​គឺ​បន្ទាប់ពី​ព្រះសង្ឃ​និង​ពុទ្ធ​បរិ​ស័​ទ្ធ​ក្នុង​វត្ត​ធ្វើលិខិត​ស្នើសុំ​ទៅ​មន្ទីរ​កសិកម្ម​និង​រុក្ខា​ប្រ​ម៉ាញ់​ដើម្បី​យក​កសាង​កុ​ដ​។​ព្រោះថា​ឈើ​ទាំងនោះ​ត្រូវបាន​រឹបអូស​ដោយ​សមត្ថកិច្ច​រដ្ឋ​បាន​ព្រៃឈើ​ខ​ណះ​ព្រះសង្ឃ​កាប់​ដោយ​ពុំបាន​សុំច្បាប់​ជាមុន​។

​ក្រោយ​ប្រគល់​ឈើ​ហើយ​ប្រធាន​មន្ទីរ​កសិកម្ម​លោក​ទា​គឹម​សុទ្ធ​បាន​ផ្តល់ជូន​ថវិការ​មួយ​លាន​រៀល​ទៀតផង​ដែរ​។​លោក​ទា​គឹម​សុទ្ធ​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​បាន​និយាយថា​មូលហេតុ​ដែលនាំឱ្យ​មានកា​រ​រឹបអូស​ឈើ​ខាងលើ​គឺ​ដោយសា​ព្រះសង្ឃ​កាប់​និង​អារ​ដោយ​ពុំបាន​សុំច្បាប់​។​ម្យ៉ា​វ​វិញទៀត​ឈើ​នៅក្នុង​វត្ត​គឺ​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​អាជ្ញាធរ​ជាតិ​អប្សរា​ចឹ​ង​ទេ​បើ​មាន​ការសុំ​សហការ​ខាង​ជំនាញ​ចាំបាច់​ត្រូវ​សហការ​។​

​ដោយឡែក​ព្រះសង្ឃ​ក្នុង​វត្ត​អធ្វារ​ក៏មាន​សង្ឃដីការ​ផងដែរ​ថា​ដោយសា​កុ​ដ៏ចាស់​មាន​សភាព​ឌ្រុ​ត​ទ្រោម​ត្រូវ​កសាង​ថ្មី​ហើយ​ខ្វះ​ថវិការ​ស្រប​ពេលដែល​ដើមឈើ​ទាវ​ខាងលើនេះ​នៅក្បែរ​កុ​ដ៏ហើយ​អាច​បង្ក​ហានិភ័យ​ពេល​មាន​ភ្លៀងខ្យល់​ទើប​សម្រេច​កាប់​អារ​បែបនេះ​។​ចំពោះ​ថា​ការកាប់​អារ​ដោយ​មិនបាន​សុំច្បាប់​នោះ​គឺ​លោក​ពុំបាន​ដឹង​ទេ​គឺ​ដឹង​ត្រឹមតែ​ដើមឈើ​ក្នុង​វត្ត​កាប់​យកមក​កសាង​វត្ត​ពុំមែន​ជាការ​លក់ដូរ​។​រីឯ​ពេលយប់​ឬ​ពេល​ថ្ងៃនោះ​គឺ​ព្រោះ​តែមាន​ព្រះសង្ឃ​តែមួយ​អង្គ​ដែល​ចេះ​កាន់​រណា​យន្ត​ហើយ​លោក​រវល់​ខ្លាំង​នៅពេល​ថ្ងៃ​។

​ព្រះ​តេជគុណ​បន្តថា​ពេលនេះ​ព្រះអង្គ​ក៍មាន​គម្រោង​សុំ​កាប់​ចំនួន​ពីរ​ដើម​ទៀត​ផងដែរ​ដើម្បី​បាន​កសាង​វត្ត​ផ្នែក​ដំបូល​។​ត្បិត​កុ​ដ៍ដែល​កំពុង​កសាង​គឺ​នៅ​ខ្វះ​ថវិការ​ច្រើន​។​ទោះបីយ៉ាងណា​សមត្ថកិច្ច​មេព្រៃ​នៅ​មិនទាន់​ឆ្លើយតប​នោះទេ​គ្រាន់តែ​បញ្ជាក់ថា​ដើមឈើ​ក្នុង​វត្ត​មិនអាច​សម្រេច​ឱ្យ​កាប់​ត្រឹម​រដ្ឋបាល​ព្រៃឈើ​បាន​នោះឡើយ​។​

​សូមបញ្ជាក់​កាលពី​ថ្ងៃទី​១៥​ខែតុលា​ព្រះសង្ឃ​ក្នុង​វត្ត​អធ្វារ​បានសម្រេច​កាប់​ឈើទាល​មួយ​ដើម​(​ដើម​យាង​)​បំណង​អារ​ជា​គ្រឿង​ដើម្បី​ធ្វើ​ដំបូល​កុ​ដ៍ដែល​កំពុង​សាងសង់​។​ប៉ុន្តែ​ក្នុងពេល​បន្ទាប់​ក៏ត្រូវ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​និង​មេព្រៃ​ខេត្ត​ចុះទៅ​ចាប់​និង​រឹបអូស​យកទៅ​រក្សាទុក​ដោយ​អញ​អាង​ថា ឈើ​ខុសច្បាប់​៕S/​