​មេៗ​ទ័ព​វរៈ​សេនា​តូច​លេខ​៤០៥​ព្រំដែន​កម្ពុជា​-​ថៃ​ប្តេជ្ញា​គោរព​បទបញ្ជា​បង្ក្រាប​ប​ទ​ល្មើស​ឆ្លងដែន​

400

(​ព្រះវិហារ​)៖​បន្ទាប់ពី​សារព័ត៌មាន​មួយចំនួន​បាន​ចុះផ្សាយ​ថា​អង្គភាព​វរៈ​សេនា​តូច​លេខ​៤០៥​បាន​បើកដៃ​និង​ទារលុយ​ពី​ពលករ​ខ្មែរ​ឆ្លងដែន​ចូលទៅ​កាប់​ឈើ​គ្រញូង​ដោយ​ខុសច្បាប់​នៅក្នុង​ទឹកដី​ថៃ​ហើយ​នាំយកមក​លក់​ឲ្យ​ឈ្មួញ​នៅក្នុង​ខេត្តព្រះវិហារ​ប្រទេស​កម្ពុជា​នោះ​រួចមក
​លោក មេបញ្ជាការ​យោធា​ខេត្តព្រះវិហារ​បាន​បើក​កិច្ចប្រជុំ​និង​ដាក់​ផែនការ​គឺធ្វើឡើង​នៅ​ទីបញ្ជាការ​វរៈ​សេនា​តូច​លេខ​៤០៥​តំបន់​អានសេះ ជាប់​ព្រំដែន​កម្ពុជា​-​ថៃ ។​
\
​ក្រោយ​ទទួលបាន​ដំណឹង​នោះ​ភ្លាម​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ច័ន្ទ​សុ​ភ័​ក្ត្រា​មេបញ្ជាការ​យោធា​ខេត្តព្រះវិហារ​បាន​ប្រញាប់​ចុះទៅ​កាន់​តំបន់​ព្រំដែន​ដែលជា​កន្លែង​ឈរជើង​ការពារ​ទឹកដី​របស់​អង្គភាព​វរៈ​សេនា​តូច​លេខ​៤០៥​ដើម្បី​ជួបប្រជុំ​ដាក់​ផែនការ​ដល់​មេទ័ព​ដែល​គ្រប់គ្រង​កងកម្លាំង​នៅ​ទីនោះ​ត្រូវតែ​ចាត់វិធានការ​ចុះ​ទប់ស្កាត់​និង​បញ្ឈប់​ទង្វើ​របស់ខ្លួន​ជាបន្ទាន់​។​ប្រសិនបើ​សកម្មភាព​ឆ្លងដែន​របស់​ពលករ​ខ្មែរ និង​ការប្រព្រឹត្ត​របស់​អង្គភាព​៤០៥ កើតមាន ដូច​ការចុះផ្សាយ​ព័ត៌មាន​មួយចំនួន មែន​នោះ ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ច័ន្ទ សុ​ភ័​ក្ត្រា បាន​កោះហៅ​មេទ័ព នៅ​អង្គភាព​វរៈ​សេនា​តូច​លេខ​៤០៥ ឲ្យ​មក​រាយការណ៍​ជុំវិញ​សភាពការណ៍ នៅតាម​បណ្តោយ​ខ្សែបន្ទាត់​ព្រំដែន​នៃ​តំបន់​គ្រប់គ្រង​របស់ខ្លួន​និង​ជុំវិញ​ការចុះផ្សាយ​ព័ត៌មាន​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​អង្គភាព​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត ពិសេស​ប៉ះពាល់​កិត្តិយស​ទៅដល់​ថ្នាក់ដឹកនាំ នៃ​កងយោធពល​ខេមរៈភូមិន្ទ ក៏ដូចជា​ក្រសួងការពារជាតិ និង​អគ្គបញ្ជាការ​កងទ័ព នោះ​ជាដើម ។​

​លោក​មេបញ្ជាការ​បាន​ព្រមាន​ថា​ប្រសិនបើ​សកម្មភាព​ពលករ​ខ្មែរ​នៅតែ​លួច​ឆ្លងដែន​បាន​ពី​កម្ពុជា​ចូលទៅរ​កកាប់​ឈើ​គ្រញូង នៅក្នុង​ទឹកដី​ថៃ​នៅតែ​បន្ត​កើតមាន​នៅក្នុង​ភូមិសាស្ត្រ​គ្រប់គ្រង​របស់ខ្លួន​”​អង្គភាព​៤០៥”​បាន​ទៀត​នោះ​មន្ត្រី​យោធា​មួយចំនួន អាច​នឹង​ប្រឈម​ដាក់ពិន័យ​ទណ្ឌកម្ម ឬក៏​ផ្លាស់ប្តូរ​មុខតំណែង ក៏​អាច​ថា​បាន​។​

ដូច្នេះ​ត្រូវតែ​ធ្វើការ​រឹតបន្តឹង​និង​តាមឃ្លាំមើល​គ្រប់​សកម្មភាព របស់​ពលករ​ខ្មែរ​ឆ្លងដែន ហើយ​ត្រូវធ្វើ​ការទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ឆ្លងដែន មានដូចជា​ការនាំ​ឈើ​គ្រញូង គ្រឿងញៀន និង​បទល្មើស​នានា​ជាច្រើន​ទៀត មិនត្រូវ​ឲ្យ​កើតមាន​នៅក្នុង​តំបន់​គ្រប់គ្រង របស់ខ្លួន​បានជា​ដាច់ខាត​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​បាន​ជំរុញ​ដល់​មេៗ​ទ័ព​នៅក្នុង​អង្គភាព​វរៈ​សេនា​តូច​លេខ​៤០៥​ការពារ​ព្រំដែន​កម្ពុជា​-​ថៃ​ទាំងអស់​ឲ្យ​បន្ត​យកចិត្តទុកដាក់ និង​ធ្វើ​សហប្រតិបត្តិការ​ជាមួយ​អង្គភាព ស្ថាប័ន រួមទាំង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ផង​នោះ​ទៀត ឲ្យ​បាន​ខ្លាំងក្លា​ជាង​ពេលនេះ ដើម្បី​ឈានទៅ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ឆ្លងដែន ឲ្យ​មាន​ប្រសិទ្ធភាព ។​

ចំណែក មេៗ​ទ័ព​ទាំងអស់ បាន​បដិសេធថា មិនមាន​ពលករ​ខ្មែរ​ឆ្លងដែន​ចូលទៅក្នុង​ទឹកដី​ថៃ ក្នុង​១​ថ្ងៃ​ចាប់ពី ៦០​នាក់ ទៅ ៨០​នាក់​ដូច​ការចុះផ្សាយ​របស់​អង្គភាព​សារព័ត៌មាន​មួយចំនួន នៅ​ពីរ​បី​ថ្ងៃ​បន្តបន្ទាប់​គ្នា​នោះទេ ។​

​រូបភាព​ដែល​គេ​យកមក​ចុះផ្សាយ​គឺជា​រូបភាព​នៅ​កន្លែង​ផ្សេង​និង​នៅពេល​បច្ចុប្បន្ននេះ​មិនមាន​ពលករ​ខ្មែរ​ឆ្លងដែន​នៅក្នុង​តំបន់​កាន់កាប់​របស់ខ្លួន​នោះឡើយ ។ មេៗ​ទ័ព​ទាំងអស់ បាន​ប្តេជ្ញា​ថា​នឹង​គោរព​តាម​បទបញ្ជា​របស់​ថ្នាក់លើ​គ្រប់លំដាប់​ថ្នាក់​ក្នុង​ការរក្សាសន្តិសុខ​ព្រំដែន​នេះ ឲ្យ​បានល្អ​ប្រសើរ​៕S/​ដោយ​៖​សៅ​វ៉ាន់ឌី

​មេៗ​ទ័ព​វរៈ​សេនា​តូច​លេខ​៤០៥​ព្រំដែន​កម្ពុជា​-​ថៃ​ប្តេជ្ញា​គោរព​បទបញ្ជា​បង្ក្រាប​ប​ទ​ល្មើស​ឆ្លងដែន​