​មេ​ចុងភៅ​លំដាប់​ពិភពលោក​មកពី​ប្រទេស​បារាំង​ចែករំលែក​ចំណេះដឹង​ដល់​ចុងភៅ​ខ្មែរ​

1154
ចែករម្លែក
  • 7
    Shares

ដោយៈ​សុផល​/​ភ្នំពេញៈ​មេ​ចុងភៅ​ផ្កាយ​១​លំដាប់​ពិភពលោក​មកពី​ប្រទេស​បារាំង​បាន​អញ្ជើញ​មក​ទស្សនកិច្ច​កម្ពុជារ​យៈ​ពេល​៥​ថ្ងៃទី​១៦​ខែតុលា​ដើម្បី​ចែករំលែក​ចំណេះដឹង​លើ​វិស័យ​ម្ហូបអាហារ​ដល់​ចុងភៅ​ខ្មែរ និង​បង្កើត​មុខម្ហូប​ថ្មី​ដែលមាន​ការច្នៃប្រឌិត​ខ្ពស់​ទទួល​ស្វា​គម​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​។​

​ភោជនីយដ្ឋាន​តូ​ប៉ា​ហ្ស​(Topaz) ជា​អ្នក​អញ្ជើញលោក ហ្វី​លី​ព ហ្សី​រ៉ាដុង​( Philippe Girardon) ដែលមាន​ឋានៈ​ជា​មេ​ចុងភៅ​ផ្កាយ​១​លំដាប់​ពិភពលោក​។​លោក​ហ្វី​លី​ព​នឹង​រៀបចំ​ច្នៃ​នូវ​មុខម្ហូប​ជាច្រើន​មុខ​សម្រាប់​ទទួល​ស្វា​គម​ភ្ញៀវកិត្តិយស​ដែល​និយម​ទទួលទាន​អាហារ​ពេល​ល្ងាច​ដ៏​អស្ចារ្យ​ចាប់ផ្តើម​នៅវេលា​ម៉ោង​៦​ល្ងាច​ថ្ងៃទី​១៨ ខែ តុលា ឆ្នាំ​២០១៨​នៅ​ភោជនីយដ្ឋាន​តូ​ប៉ា​ហ្ស​មហាវិថី​ព្រះ​នរោត្តម​។​

​ក្នុងកំឡុងពេល​ស្នាក់នៅ​ប្រទេស​កម្ពុជា​លោក​នឹង​បំពេញបន្ថែម​និង​ផ្តល់​វគ្គ​សិក្សា​ទៅដល់​បុគ្គលិក​ផ្នែក​ចុងភៅ​ក្នុង​ភោជនីយដ្ឋាន​តូ​ប៉ា​ហ្ស​ដែលជា​ចំណែក​មួយ​នៃ​ចំណេះដឹង​ទូទៅ​ដែល​ពាក់ព័ន្ធ​ទៅនឹង​ផ្នែក​មុខម្ហូប​អាហារ​ផ្សេងៗ​ក៏ដូចជា​ការបង្ហាត់​ប​ន្ថែ​ម​ទៅលើ​បច្ចេកទេស​ទៅដល់​បុ​គ្ក​លិ​ក​ខ្មែរ​ក្នុង​ភោជនីយដ្ឋាន​តូ​ប៉ា​ហ្ស​ផងដែរ​។​

​លោក ពៅ សុ​ភ័​ក្រ មេ​ចុងភៅ​ប្រចាំ​ភោជនីយដ្ឋាន​តូ​ប៉ា​ហ្ស បានឱ្យដឹងថា​៖​លោក ហ្វី​លី​ព ហ្សី​រ៉ាដុង នឹង​បង្កើត​មុខម្ហូប​ថ្មី ប្រកបដោយ​ការច្នៃប្រឌិត​និង​ការ​រចនា​ល្អ​ចំនួន​៧​មុខ​ដើម្បី​ទទួល​ស្វា​គម​ភ្ញៀវ​កិ ត្តិ​យស​នា​ថ្ងៃទី​១៨​តុលា​ខាងមុខនេះ​។​ម្ហូប​ទាំង​៧​មុខ​នេះ​មាន​៖១-​ពង​ក្រួច​ជា​មូ​យ​ឈី​ស​មូស​(Poached quail’s egg on a tangy mature Comte Cheese Mousse embellished with radish and Pickled Shimeji mushroom),​។​

២- សាឡា​ត់​សាច់​ក្តាម ផ្លែ​ក្រូចថ្លុង​ពណ៌​ផ្កាឈូក​,៣-​ត្រី​ច​ន​ដូ​រី ចៀន​ជាមួយ​ប៊័រ និង​ស្រា​ឆា​ឡុង​, ៤-​ការ៉េម ផ្លែ​ហ្វី​ក​, ៥- ចៀន​សាច់​ទ្រូង​ព្រាប​ជាមួយ​ថ្លើម​ក្ងាន ផ្សិត​ទ្រូ​ហ្វ​ល និង​ស្ពៃក្តោប​,៦- បង្អែម​លាង​ក្រពះ និង​៧- បង្អែម​សូកូឡា​។​ចំពោះ​តម្លៃ​សម្រាប់​ការចូលរួម​កម្មវិធី​នេះ ក្នុង​ម្នាក់ ចាប់ពី​១១៥​ដុល្លារ​ឡើងទៅ​ដោយ ភេសជ្ជៈ​គិត​តម្លៃ​ផ្សេង​។​

​លោក​ចុងភៅ Philippe Girardon ចាប់ផ្តើម​អាជីព​របស់គាត់​ប្រៀបដូចជា​រឿងនិទាន​ក្នុង​ចង្ក្រាន បាយ​ដូចជា La Pyramide (​ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​លោក Fernand Point ជា​ជីតា​ក្នុង ពិភព​ម្ហូបអាហារ​ដ៏​ទំនើប​របស់​ប្រទេស​បារាំង​) នៅក្នុង​ភោជនីយដ្ឋាន Waterside Inn ក្នុង​ទីក្រុង​Bray នៃ​ប្រទេស​អង់គ្លេស ត្រូវបាន​បង្កើតឡើង​ដោយ​លោក Michel និង​លោក Albert Roux, និង I’oasis ត្រូវបាន​រកឃើញ ដោយ​លោក Louis Outhier លោក​គឺជា​ចុងភៅ​កំពូល​ច្នៃប្រឌិត​ខ្ពស់​លើ​ម្ហូបអាហារ របស់លោក​។​

​ម្ហូបអាហារ​របស់លោក​គឺ​ចង់បង្ហាញ​អំពី​ភាព​សម្រិត​ស​ម្រា​ង​និង​ភាពសាមញ្ញ​, ភាពទន់ភ្លន់ និង ស្មោះត្រង់ ដែល​ប្រៀបប្រដូច​ទៅនឹង​ខ្លួន​របស់គាត់​ផ្ទាល់​។ មុខម្ហូប​ទាំងអស់​គឺ​ផ្តោតទៅលើ​ភាពត្រឹមត្រូវ និង​ធម្មជាតិ​នោះ​គឺជា​ធាតុ​ផ្សំ​លោក​ចូលចិត្ត​ប្រើប្រាស់​ផលិតផល​ក្នុងស្រុក​ដែលមាន​ស្រាប់​។​ជាមួយ​នោះ​មាន​លក្ខណៈ​ស្រស់​និង​ផលិតផល​តាម​រដូវ​កាលដែល​មកពី​តំបន់​របស់លោក​គឺ​ភូមិភាគ​ខាងត្បូង​នៃ​ប្រទេស​បារាំង​។​

​លោក​ចង់ឱ្យ​ភ្ញៀវ​ដែល​ភ្លក្ស​ម្ហូប​របស់លោក​មាន​អារម្មណ៍​ដូច “​ដួងព្រលឹង​” របស់​ម្ហូប​នោះ ដើម្បី​ថែរក្សា​ឱ្យមាន​ភាពត្រឹមត្រូវ​ទៅលើ​មុខម្ហូប​របស់លោក​។​ភោជនីយដ្ឋាន​តូ​ប៉ា​ហ្ស​នឹង​ផ្តល់ជូន​គាត់​នូវ​គ្រឿងផ្សំ​ក្នុង ស្រុក​ស្រស់ៗ​ដូចជា​ផលិតផល​ដែល​ត្រូវបាន​នាំចូល​ដោយផ្ទាល់​ពី​ប្រទេស​បារាំង​សម្រាប់ រាត្រី​ដ៏​អស្ចារ្យ មួយ​នេះ​។​ក្នុងនាម​ជា​មេ​ចុងភៅ​ដែល​ទទួលបាន​ភាពល្បីល្បាញ Meilleur Ouvrier de France លោក​ចុងភៅ Girardon បាន​រំពឹងទុក​ថា​នឹង​បង្ហាញជូន​ក៏ដូចជា​បង្ហាត់បង្ហាញ​ដល់​យុវជន យុវតី​ជំនាន់​ក្រោយ​អោយក្លាយ​ទៅជា​មនុស្ស​ដែលមាន​ជំនាញ និង​អាជីព​ពិតប្រាកដ​។

​ក្នុងកំឡុងពេល​ស្នាក់នៅ​ប្រទេស​កម្ពុជា​លោក​នឹង​បំពេញបន្ថែម​និង​ផ្តល់​វគ្គ​សិក្សា​ទៅដល់​បុគ្គលិក​ផ្នែក​ចុងភៅ​ក្នុង​ភោជនីយដ្ឋាន​តូ​ប៉ា​ហ្ស​ដែលជា​ចំណែក​មួយ​នៃ​ចំណេះដឹង​ទូទៅ​ដែល​ពាក់ព័ន្ធ​ទៅនឹង​ផ្នែក​មុខម្ហូប​អាហារ​ផ្សេងៗ​ក៏ដូចជា​ការបង្ហាត់​ប​ន្ថែ​ម​ទៅលើ​តិច​និ​ច​ទៅដល់​បុ​គ្ក​លិ​ក​ខ្មែរ​ក្នុង​ភោជនីយដ្ឋាន​តូ​ប៉ា​ហ្ស​ផងដែរ​។​នៅក្នុង​សន្និសីទកាសែត​នា​ព្រឹក​ថ្ងៃទី​១៦​ខែ តុលា ឆ្នាំ​២០១៨ លោក Philippe Girardon បានលើកឡើង​ពី​ជីវប្រវត្តិ​របស់លោក​។​

​លោក ជា ជ័យលាភី​ដ៏​ល្បីល្បាញ Meilleur Ourrier defrance(MOF)​សិប្បករ​ដ៏​ល្អ​ឯក​របស់​
​ប្រទេស​បារាំង​ក្នុង​ឆ្នាំ​១៩៩៧​ក្នុងចំណោម​ចុងភៅ​បារាំង​ដែលមាន​កិត្តិ​ស័ព្ទ​ល្បីល្បាញ​បំផុត​។ ជា​ម្ចាស់​សណ្ឋាគារ និង​ភោជនីយដ្ឋាន Michelin Star លំដាប់​ផ្កាយ​១​នៅក្នុង​ទីក្រុង Lyon​ក្នុង​សតវត្ស​ន៍ទី​១៧​ដែលមាន​ឈ្មោះថា​DomainedeClairefontaine​។​

​ជា​ចុងភៅ​ក្នុង​ភោជនីយដ្ឋាន​Le Cottaçe de Clairefe​ដែលមាន​ចំងាយ​ប្រមាណ​២ ទៅ​៣​ម៉ែត្រ​ពី​Domaine de Clairefontaine,​ជ័យលាភី​Michelin Star​ផ្កាយ​១​របស់​Bib Gourmand ក្នុង​ឆ្នាំ​២០១៨​។​BibGourmand​គឺជា​ភោជនីយដ្ឋាន​លំដាប់​ខ្ពស់​ដែល​បម្រើ​ជូន​នូវ​ម្ហូប​ដែលមាន​គុណភាព​ខ្ពស់ និង​តម្លៃ​សមរម្យ​។​

​លោក​បាន​មានប្រសាសន៍ថាៈ លោក​មក​កម្ពុជា​នេះ គឺ​ក្នុង​គោលបំណង​ចែករម្លែក​ចំណេះដឹង និង​បទពិសោធន៍​របស់លោក​ដល់​ចុងភៅ​ជំនាន់​ក្រោយ​របស់​កម្ពុជា ព្រោះ​ពួកគេ​ស្រេកឃ្លាន​ចំណេះដឹង ចង់​ចេះ​ចង់ដឹង ក៏ដូចជា​ធ្វើ​ម្ហូប​ផ្តល់​រសជាតិ​អាហារ​ថ្មី ប្លែក​និង​ការច្នៃប្រឌិត ដល់​ពលរដ្ឋ​ខ្មែរ​៕S/

​ចំណងជើង​រូ​បថ​តៈ​លោក ហ្វី​លី​ព ហ្សី​រ៉ាដុង មេ​ចុងភៅ​ផ្កាយ​១​លំដាប់​ពិភពលោក​មកពី​ប្រទេស​បារាំង ចែករម្លែក​ចំណេះដឹង​លើ​វិស័យ​ម្ហូបអាហារ​ដល់​ចុងភៅ​ខ្មែរ​(​រូបៈ​សុផល​)

#