​មេ​ឆ្នោត​ធំៗ​នៅ​ស្រុក​កែវ​សីមា​រង​ការព្រមាន​បញ្ឈប់​សកម្ម​ភាព​ល្មើស​ជាបន្ទាន់​

1072
ចែករម្លែក

​ដោយៈ​សាត​ចាន់​បុត្រ​/​មណ្ឌលគិរីៈ​ក្រុម​អ្នកញៀន​ល្បែងស៊ីសង​ដូចជា​បៀរ​និង​កន្ទុយលេខ​បាន​ស្រឡាំងកាំង​ខណៈ​សមត្ថកិច្ច​ស្រុក​កែវ​សីមា​បាន​ឆ្មក់​ចូល​ទីតាំង​សង្ស័យ​មួយចំនួន​ក្នុងស្រុក​កែវ​សីមា​ខេត្តមណ្ឌលគិរី​(​ជុំវិញ​ទីប្រជុំជន​ផ្សារ​កែវ​សីមា​)​លបលួច​ប្រព្រឹត្ត​ល្បែងស៊ីសង​។

​ការចុះ​ប្រតិ​ប​ត្ត​ការ​តាម​ខ្នង​ផ្ទះ​និង​ទីតាំង​សំខាន់ៗ​របស់​នគរបាល​ក្នុងស្រុក​កែវ​សីមា​នេះ​គឺ​ក្រោយ​ពេលដែល​ល្បែង​ឆ្នោត​វៀតណាម​និង​ល្បែង​បៀរ​កំពុង​ពង្វក់ស្មារតី​ពលរដ្ឋ​និង​ក្រុម​អ្នកញៀន​ល្បែង​ជា​យូរ​មកហើយ​នោះ​។​

​លោក​វ៉ាន់ដា​នី​ន​អធិការនគរបាល​ស្រុក​កែវ​សីមា​បាន​ថ្លែងប្រាប់​រស្មី​កម្ពុជា​ថា​នេះ​ជា​លើក​ទី​១​សម្រាប់​លោក​ដែល​បាន​បើក​យុទ្ធនាការ​បង្ក្រាប​អ្នកលេង​ល្បែងស៊ីសង​គ្រា​ដែល​តំណែង​ជា​អធិការ​លោក​ទើប​និង​កាន់​ទើបបាន​រយៈពេល​ប៉ុន្មាន​ខែ​នេះ​។​លោក​ថា​ចំពោះ​របាយការណ៍​នគរ​បាល​ដែល​សម្រេចបាន​ក្នុង​ខែកញ្ញា​នោះ​ចំពោះ​ល្បែងស៊ីសង​សមត្ថកិច្ច​បាន​ចុះ​ប្រតិ​ប​ត្ត​ការ​និង​ឃាត់ខ្លួន​មេ​ឆ្នោត​និង​អ្នកលេង​បៀរ​ជាច្រើន​នាក់ ។​

ក្នុងនោះ​ឈ្មោះ​អ៊ឹង សុ​ឃីម ភេទ​ស្រី ,​ឈ្មោះ​ឆៃ ម៉ូ​រ៉ា​ភេទ​ប្រុស​,​ឈ្មោះ​ផន​នា​ភេទ​ស្រី​,​ឈ្មោះ​ហេង ចាន់ថុល​ហៅ​រិ​ទ្ធ​ភេទ​ស្រី​,​ឈ្មោះ​លី​ប៊ុនហេង​ហៅ​ប៊ុន​ភេទ​ប្រុស​,​អ្នក​ទាំងអស់​បាន​រង​នូវ​ការព្រមាន​និង​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការទទួល​ចាក់​កន្ទុយលេខ​(​មេ​)​។

​ដោយឡែក​ឈ្មោះ​ឈាង តែ​ស្រ៊ី​ន ភេទ​ស្រី​,​ឈ្មោះ​ចាន់ ឌី​ភេទ​ប្រុស​,​និង​ឈ្មោះ​ហាង​តាម​ភេទ​ស្រី​បាន​រង​នូវ​ការប្រមាន​និង​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការលេង​ល្បែង​បៀរ​(​ទីតាំង​)​នោះ​ផងដែរ​។​លោក​អធិការ​បន្តថា មនុស្ស​ទាំ​អស់​ខាងលើ​និង​ត្រូវ​រង​នូវ​វិធានការ​ក្តៅ​តាមផ្លូវ​ច្បាប់ ល្គឹកណា​ជាន​ទាំងនោះ​មិន​ព្រម​បញ្ឈប់​ទង្វើ​ល្បែងស៊ីសង​បន្ត​។​

​នេះ​គឺជា​លើក​ទី​១​ប្រសិនបើ​មាន​បន្តទៀត​និង​ប្រឈមមុខ​ចំពោះមុខ​ច្បាប់​។​ក្រុមអ្នកតាមដាន​បទ​ល្មើស​នានា​បាន​សង្កេតឃើញថា​ទោះបីជា​មានការ​បញ្ចេញ​ធម៌​ក្តៅ​លើ​អ្នក​លេងល្បែង​នោះ​ក្តី​។​

ប៉ុន្តែ​សម្រាប់​ក្រុម​អ្នកញៀន​នៅតែ​បន្ត​លប​លេង​តាម​កន្លែង​ស្ងាត់ៗ​ឬ​ខ​ល​ទូរស័ព្ទ​ចាក់​កន្ទុយលេខ​និង​លប​ស៊ីសង​ក្រោយខ្នង​សមត្ថកិច្ច​ដដែល​ប៉ុន្តែ​គ្រាន់តែ​ថមថយ​បន្តិចបន្តួច​។​ក្រុមអ្នកតាមដាន​ឬ​សមត្ថកិច្ច​បាន​ហៅ​ល្បែងស៊ីសង​ក្នុង​មូលដ្ឋាន​ពួកគេ​ថា ជា​ក្លាយជា​ជំ​ងឺ​មហារីក​ទៅហើយ​៕S/​

​មេ​ឆ្នោត​ធំៗ​នៅ​ស្រុក​កែវ​សីមា​រង​ការព្រមាន​បញ្ឈប់​សកម្ម​ភាព​ល្មើស​ជាបន្ទាន់​